ព័ត៌មានជាតិ
បណ្ឌិត គិន ភា៖ មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន មានច្រើនណាស់
«បងប្អូនត្រូវចាំថា មានគំនិតជាតិនិយមល្អហើយ តែអ្នកបន្លំខ្លួនធ្វើជាអ្នកជាតិនិយមដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនមានច្រើនណាស់ ហើយអ្នកបរទេសបន្លំខ្លួនធ្វើជាអ្នកជាតិនិយមខ្មែរ ដើម្បីបំបែកបំបាក់ខ្មែរក៏មានមិនតិចដែរ, ប្រវត្តិសាស្ត្រយើងបានបង្រៀនយើងហើយ តាំងសម័យអាណានិគមនិយមបារាំងមកម្ល៉េះ»។ នេះ គឺជាការពោលអះអាងរបស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជានៅព្រឹកថ្ងៃអាទិត្យនេះ។ ដូច្នេះហើយ លោកបានអំពាវនាវដល់ពលរដ្ឋឱ្យចេះបែងចែកប្រកបដោយបញ្ញា។
ការពោលអះអាងរបស់លោកបណ្ឌិត គិន ភា នាពេលនេះ គឹស្របពេលដែលប្រជាពលរដ្ឋជាច្រើន ជាពិសេស អ្នកលេងបណ្តាញសង្គម បានសម្តែងការបារម្ភ រិះគន់ ពាក់ព័ន្ធនឹងបញ្ហាកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV)។ អ្នកលេងបណ្តាញសង្គមខ្លះ ហ៊ានដល់និយាយប្រឌិតព័ត៌មានមិនពិត ញុះញង់តាមការប្រឌិត និងបំប៉ោងព័ត៌មានតាមក្រុមប្រឆាំងនៅខាងក្រៅប្រទេសថា កម្ពុជា បានកាត់ ឬបញ្ចូលខេត្តទាំង៤ទៅឱ្យវៀតណាមតាមរយៈកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ(CLV)ទៀតផង។
សម្រាប់លោកបណ្ឌិត គិន ភា ការនិយាយត្រូវ និងការនិយាយត្រូវចិត្ត មិនដូចគ្នាទេ។ លោកថា ប្រជាពលរដ្ឋមួយចំនួនចូលចិត្តស្តាប់អ្នកនិយាយត្រូវចិត្ត ទោះមាន ឬគ្មានមូលដ្ឋាន ទោះមាន ឬគ្មានលក្ខណៈវិទ្យាសាស្ត្រ ទោះខាត ឬចំណេញក៏ដោយ សម្តីខ្យល់ក៏ក្លាយជាសម្តីមាសដែរ ឱ្យតែចេញពីមាត់អ្នកជ្រកក្រោមស្លាកជាតិនិយម។ លោកបណ្ឌិត គិន ភា បានគូសបញ្ជាក់ថា៖ «បងប្អូនមួយចំនួនមិនព្រមបើកចិត្ត បើកបេះដូងស្តាប់ការពន្យល់សិនទេ ដឹងតែពីជេរយកតែម្តង ឱ្យប្រឹងរៀន ក៏ជេរ ឱ្យប្រឹងអភិវឌ្ឍសមត្ថភាព ក៏ជេរ ឱ្យប្រឹងធ្វើការ ក៏ជេរ ឱ្យកាត់បន្ថយគ្រឿងស្រវឹង ក៏ជេរ ហើយមានហេតុផលមួយម៉ឺនហេតុផល ដើម្បីជេរ តែអត់មានហេតុផលសូម្បីតែមួយ ដើម្បីអភិវឌ្ឍខ្លួនឯង»។
បើតាមលោកបណ្ឌិត គិន ភា ពលរដ្ឋមួយចំនួននិយាយថា អត់ជឿសម្តីរដ្ឋាភិបាលទៀតទេ និយាយឱ្យតែល្អស្ដាប់ តែការអនុវត្តជាក់ស្តែងនៅតែដដែល មានតែអន់ជាងមុន។ នេះ មកពីពួកគាត់មិនបើកចិត្តបើកបេះដូងស្តាប់ការពន្យល់ និងឈ្វេងយល់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ។ បើប្រជាពលរដ្ឋសម្លឹងតែពីជ្រុងអវិជ្ជមាន នឹងឃើញតែរឿងអវិជ្ជមានហើយ។ បើដើរសំដៅតែទៅបន្ទប់ទឹក តើឱ្យរកឃើញអាហារនៅតុបាយយ៉ាងម៉េចកើត។
បើទោះបែបនេះក្តី តែពីជ្រុងរដ្ឋាភិបាលវិញ អ្នកជំនាញផ្នែកវិទ្យាសាស្រ្តនយោបាយរូបនេះ បានសង្កត់ធ្ងន់ថា ការកសាងទំនុកចិត្ត គឺជារឿងចាំបាច់ ហើយរបាយការណ៍យកមុខត្រូវតែលុបបំបាត់ ការអនុវត្តជាអនុវត្តជាក់ស្តែងតែមួយ វាប្រសើរជាងការសន្យាដ៏សែនពិរោះរាប់ពាន់រាប់ម៉ឺន ដែលមានតែនៅលើបបូរមាត់ និងក្រដាស។ លោកថា ការភ្ជាប់គម្លាតទំនុកចិត្តរវាងរដ្ឋ និងរាស្ត្រ គឺជារឿងចាំបាច់និងបន្ទាន់បំផុត ដោយ«យើងមិនអាចបន្តពន្យល់ពលរដ្ឋខណៈទំនុកចិត្តរបស់ពួកគាត់ធ្លាក់ចុះដល់កម្រិតប្រកាសអាសន្ននោះទេ»៕
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?