ព័ត៌មានជាតិ
សម្តេច សាយ ឈុំ អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ជំនាន់ទី៨១
សម្តេច សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីនៅក្នុងពិធីបិទវគ្គអប់រំនយោបាយរបស់គណបក្ស ជំនាន់ទី៨១ ដោយសម្ដេច បានវាយតម្លៃខ្ពស់ចំពោះវគ្គសិក្សាដែលបានដំណើរការទៅដោយរលូនតាំងពីដើមរហូតដល់ចប់ និងបានអបអរសាទរចំពោះលទ្ធផលសិក្សាដ៏ល្អរបស់សិក្ខាកាមគ្រប់រូប។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានគូសបញ្ជាក់ថា វគ្គអប់រំនយោបាយរបស់គណបក្សដែលបានដំណើរការប្រកប ដោយជោគជ័យនេះ អាស្រ័យដោយកត្តានៃការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សក្នុងការងារកសាងធនធានមនុស្សរបស់គណបក្សទាំងក្នុងរយៈពេលកន្លងមក ក៏ដូចបច្ចុប្បន្ន ដែលបានដាក់ចេញគោលការណ៍ ទិសដៅ និងវិធានការបានជាក់ស្តែងត្រឹមត្រូវ ឆ្លើយតបទៅនឹងសំណូមពរនៃសភាពការណ៍ និងភារកិច្ចតាមដំណាក់កាលនីមួយៗ។
ទន្ទឹមនេះ គឺការខិតខំរបស់គណៈឃោសនាអប់រំនៃគណៈកម្មាធិការកណ្តាលគណបក្ស ព្រមទាំងមន្ត្រីបុគ្គលិកបម្រើការទាំងអស់ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន។

សម្ដេច សាយ ឈុំ បន្តថា ក្នុងនោះ ក៏មានការយកចិត្តទុកដាក់របស់គណៈកម្មាធិការគណបក្សរាជធានីខេត្ត និងក្រសួងស្ថាប័នទាំងអស់ចំពោះការងារអប់រំនយោបាយ និងការយកអស់ពីកម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតីរបស់គ្រូឧទ្ទេសនាមគ្រប់រូបក្នុងការចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ល្អៗដល់វគ្គសិក្សា។
បន្ថែមពីនេះ គឺការយកចិត្តទុកដាក់របស់សិក្ខាកាមគ្រប់រូបក្នុងការរៀនសូត្រ ការគោរពវិន័យរបស់វគ្គ ការរឹតចំណងសាមគ្គីភាពរវាងគ្នា និងគ្នា ក្នុងស្មារតីខិតខំកសាងខ្លួនជាមន្ត្រីបន្តវេនដ៏ល្អរបស់គណបក្ស ក៏ដូចជាដោយបរិយាកាសសង្គម ដែលបានបង្កលក្ខណៈឱ្យសិក្ខាកាមបានរៀនដោយស្ងប់ចិត្ត ជាពិសេសសិក្ខាកាមដែលអញ្ជើញមកពីបណ្ដាខេត្ត។

ព្រមជាមួយគ្នានេះ សម្តេច សាយ ឈុំ ក៏បានលើកឡើងថា ចំណេះដឹងដែលសិក្ខាកាមបានទទួលពីការរៀនសូត្រក្នុងវគ្គសិក្សានយោបាយរបស់គណបក្ស គឺជាប្រទីបបំភ្លឺផ្លូវកាន់តែបានយល់ និងអនុវត្តត្រឹមត្រូវតាមលក្ខន្តិកៈ កម្មវិធីនយោបាយ គោលនយោបាយ គោលការណ៍ និងសេចក្តីសម្រេចនានារបស់គណបក្ស ព្រមទាំងជួយឱ្យមន្ត្រីគណបក្សជំនាន់ក្រោយទាំងអស់ពង្រឹងបាននូវគោលជំហរនយោបាយ គោលជំហរសតិអារម្មណ៍ និងគោលជំហរចាត់តាំងឱ្យកាន់តែរឹងមាំឡើង។
សម្ដេចអនុប្រធាន បានផ្ដាំផ្ញើក្នុងពេលត្រឡប់ទៅកាន់ការងាររៀងៗខ្លួនវិញ សិក្ខាកាមត្រូវបន្តខិតខំធ្វើការងារ និងពុះពារកសាងខ្លួនជាប់ជានិច្ច ឱ្យឆ្លើយតបទៅនឹងសំណូមពរនៃភារកិច្ចកសាង និងការពារមាតុភូមិ ក៏ដូចភារកិច្ចនៃការកសាង និងពង្រឹងគណបក្ស៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ