Connect with us

ព័ត៌មានជាតិ

កសិករ ២ រូប​បន្ថែមមុខ​របរ​ ចេះ​បង្ហោះ​ដ្រូនស៊ីឈ្នួល​​បាញ់​ជី រក​ចំណូល​ផ្គត់ផ្គង់គ្រួសារ

បានផុស

នៅ

កសិករ​ពីរ​គ្រួសារ​ចេះបច្ចេកទេស​ក្នុងការ​​ប្រើប្រាស់​ដ្រូន​ ដែលអាច​ប្រើ​ជួយ​លើ​ការ​ដាំដុះ​ដំណាំ​ផ្សេងៗ​ជាពិសេស​ដំណាំស្រូវ ដែលក្នុងមួយ​រដូវៗ​អាច​រក​ចំណូល​បាន​រាប់​សិបលាន​រៀល អាច​​ផ្គត់ផ្គង់ពង្រីក​សេដ្ឋកិច្ច​គ្រួសារបាន​ប្រសើ​រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករមួយ​រូប​រស់​នៅក្នុង ឃុំព្រែក​នរិន្ទ ស្រុក​ឯកភ្នំ គឺ​លោក សុជាតិ បានឲ្យដឹងថា តាំងពី​លោក​បានទិញដ្រូន ១ គ្រឿង ដើម្បី​យកទៅប្រើប្រាស់លើ​វិស័យ​កសិកម្ម​ បានផ្តល់​​ចំណូល​​ផ្គត់ផ្គង់​ជីវភាព​​​រស់​នៅ​ប្រចាំថ្ងៃ​បាន​ប្រសើ​រជាង​មុន។

តាមរយៈ​បច្ចេកទេស​​ប្រើប្រាស់​ដ្រូន​ដែល​លោក​បាន​សិក្សា​​​ ​​គ្រាន់​តែ​ឈរ​បញ្ជា​​ដ្រូន​បាញ់ជី​​ប៉ុណ្ណោះ លោក​អាច​ទទួលបាន​​កម្រៃ​ក្នុងមួយហិកតា ៣ ម៉ឺនរៀល ប្រើពេលជាង ១០នាទី បាញ់​ក្នុង ១ហិកតា​ស្រូវ។ ខណៈ​ក្នុង​រយៈ​ពេល ១ថ្ងៃលោកបាន​ទទួលពី​កសិករ​រាប់សិប​ហិកតា​លើការ​បាញ់​លើ​​ដំណាំស្រូវ និង​មិនទាន់​​គិត​ពីផលដំណាំផ្សេង​ៗផង។

ចំណែកកសិករម្នាក់ទៀត​គឺ លោក កវី រស់​នៅ​ក្នុង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ក្នុងសកម្មភាព​ដឹកដ្រូន​ទៅបាញ់​​ជីឲ្យកសិករ បានថ្លែងប្រាប់ «កម្ពុជាថ្មី» នៅថ្ងៃទី២៨ ខែកក្កដា នេះថា ឆ្នាំនេះ​ក៏មិនខុស​ពីឆ្នាំមុនៗដែរ លោក​ជាប់​មមាញឹក​ទទួល​ការ​ជួលពី​កសិករ​ក្នុងស្រុក​ជួលឲ្យ​បាញ់ថ្នាំ និង​ជី​តាម​ស្រែ​​​ជាបន្តបន្ទាប់។

លោកបន្តថា «ខ្ញុំបានទិញដ្រូន​មួយ​ហ្នឹង ៤ ឆ្នាំ​ហើយ ពិតជារកចំណូលបាន​គ្រាន់​បើ ដោយ​មួយរដូវៗបាញ់​បាន​រាប់​សិបហិកតា»។

លោក​បន្ត​ថា «​មុខរបរនេះ​អត់លំបាកទេ ជាមុខរបរ​ស៊ី​លុយតាម​នាទី តាម​ម៉ោង ដែល​លុយ​​រក​​បាន​អាច​យក​ទៅ​បង្វិល​ចំណាយផ្សេងៗ​ទៀត​ក៏អត់សូវខ្វះខាត​ក្រៅពីផ្គត់ផ្គង់​គ្រួសារ ព្រោះតែប្រជាពលរដ្ឋ​​​ធ្វើស្រែ​​ច្រើន ដែល​ខ្ញុំប្រើពេលត្រឹមតែ ៩ ទៅ ១០ នាទី ទទួលបាន​ថវិកា ៣ ម៉ឺនរៀលក្នុង ១ហិកតា អាច​មួយថ្ងៃយ៉ាង​ហោចក៏បាន​ចន្លោះពី ១៥ ទៅ ២០ ហិកតា តែក៏ចំណាយ​ទៅលើថ្មវា​ច្រើនដែរ ព្រោះថ្មវាក៏ថ្លៃគួសមដែរ»។

​ខេត្តបាត់ដំបង​ជា​ខេត្ត​មួយបាន​ដើរតួនាទី​យ៉ាង​សំខាន់​ជាង​បណ្តា​ខេត្ត​នានា​ផ្នែក​វិស័យ​កសិកម្ម តាមរយៈ​កត្តា​អំណោយ​ផល​ពី​​ប្រភពដី​ដែលសម្បូរ​ទៅដោយ​សារធាតុ​ជី​ធម្មជាតិ តែ​បច្ចុប្បន្ន​កសិករ​ក៏​តម្រូវ​ការ​ប្រើប្រាស់​ជី​សរីរាង្គ ឬ​ជីផលិត​ពីក្រុមហ៊ុន ដើម្បី​បង្កើន​ទិន្នផល និង​ទប់ស្កាត់​រាល់​ការ​បំផ្លាញ​ពី​សត្វ​​ដង្កូវ​ផងដែរ ក្នុង​ការ​​ទាញ​បាន​ទិន្នផល​ឲ្យ​បាន​ខ្ពស់ សម្រាប់​​តម្រូវការ​លើទីផ្សារ​ក្នុងនិង​ក្រៅស្រុក​តាមដែលអាចធ្វើបាន។

សម្រាប់​ខេត្ត​បាត់ដំបងនា​ពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​បាន​ចាប់​យក​វិស័យ​កសិកម្ម​ស្ទើរ​តែ​ ១០០% បើ​ទោះ​មួយ​ចំនួន​តូចជា​​អាជីវករ​លក់​ដូរ​តាម​ផ្សារ​ ប៉ុន្តែ​ក៏​មានដីស្រែ​សម្រាប់ធ្វើ​កសិកម្ម​ដាំដុះ​ដំណាំ​​ស្រូវ ឬ​ផល​ដំណាំ​ផ្សេង​ៗ។

​លោក ហេង សិទ្ធ មន្រ្តី​ទទួល​បន្ទុកផ្នែក​ការិយាល័យ​ស្ថិតិ​កសិកម្ម​ខេត្ត​បាត់ដំបង​បានឲ្យដឹងថា «នៅក្នុងខេត្តបាត់ដំបង មានស្រុកចំនួន ៤ ដែលមានផ្ទៃដីកសិកម្មធំចាប់ពី ៤០ ០០០ ហិកតាឡើង ក្នុងនោះ​មានស្រុក​បវេល ស្រុកថ្មគោល ស្រុក​បាណន់ និង​ស្រុក​មោងឬស្សី។ ​ស្រុក​​ដែល​មានផ្ទៃដី​កសិកម្មជាមធ្យមចន្លោះពី ៣៥ ០០០ ទៅ ៤០ ០០០ ហិកតា មាន​ដូចជា​ស្រុកសង្កែ ស្រុក​ឯកភ្នំ ស្រុកគាស់ក្រឡ និងស្រុករុក្ខគីរី។ ​ស្រុក​ក្រៅ​ពី​នេះ មាន​ត្រឹម​ពាន់​ហិកតា​ប៉ុណ្ណោះ គឺ​ចន្លោះពី ៨ ០០០ ហិកតា​ចុះ។

​បើតាមមន្រ្តីកសិកម្ម​រូបនេះ ការ​ធ្វើ​កសិកម្ម​បច្ចុប្បន្ន​​ចាំបាច់ណាស់​ត្រូវតែប្រើប្រាស់​ថ្នាំ​ការពារសត្វល្អិតបំផ្លាញ និងប្រើប្រាស់ជី​ដើម្បី​បំប៉ន​ទិន្នផល​ឲ្យបានខ្ពស់ និង​តាម​តម្រូវ​ការ​លើទៅផ្សារ៕

អត្ថបទ៖ ​សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ហេង សួរ ចូលរួម​ពិធីសូត្រមន្ត ចម្រើន​ព្រះ​បរិ​ត្ដ បុណ្យកាន់បិណ្ឌ នៅ​វត្ត​ទួល​ទំពូង ក្នុង​ខណ្ឌចំការមន រាជធានី​ភ្នំពេញ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

លោក គង់ វិសាល៖ បវរកញ្ញាពិភពលោក ជាការប្រកួតដ៏ពិសេស បង្ហាញពីភាពប៉ិនប្រសប់របស់ស្ត្រី

សន្តិសុខសង្គម៦ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​បៃដិន​ប្រកាស​ផ្តល់​ជំនួយ​យោធា​​តម្លៃ​​៨​ពាន់​លាន​ដុល្លារទៀតដល់​អ៊ុយក្រែន​ មុន​ចប់​អាណត្តិ​​​

ព័ត៌មានជាតិ៨ ម៉ោង មុន

អគ្គព្រះរាជអាជ្ញា  ប្ដឹងឧទ្ធរណ៍​លើការសម្រេចឱ្យបុរសបុកគេស្លាប់៤នាក់ ជាប់ពន្ធនាគារ៥ឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម