Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យអប់រំ អំពាវនាវឱ្យសាលា និងមាតាបិតាបង្កើនយកចិត្តទុកដាក់ ក្នុងរដូវវស្សា

បានផុស

នៅ

អ្នកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការអំពាវនាវដល់គណៈគ្រប់គ្រងសាលា និងមាតាបិតាត្រូវបង្កើនការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពសិស្សានុសិស្សនៅក្នុងរដូវវស្សានេះ ដើម្បីចៀសវាងនូវការឆ្លងជំងឺដង្កាត់នានា និងគ្រោះថ្នាក់ផ្សេងៗ ខណៈបច្ចុប្បន្នភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី ឃួន វិច្ឆិកា មានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ ខែកក្កដា នេះថា រដូវវស្សាតែងតែមានភ្លៀងធ្លាប់ជាបន្តបន្ទាប់ ហើយតំបន់ខ្លះបង្កទៅជាមានជំនន់ទឹកភ្លៀង។ ប៉ុន្តែគិតមកដល់ពេលនេះ ជំនន់ទឹកភ្លៀងនេះនៅមិនទាន់មានការប៉ះពាល់ដល់ការសិក្សានៅឡើយទេ។

លោកស្រីបានបន្តថា៖ “ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវដល់គណៈគ្រប់គ្រងសាលាក្នុងការបង្កើនការយកចិត្តទុកដាក់ចំពោះស្ថានភាពសាលារៀន ឧតុនិយម បរិស្ថានសាលារៀន ចៀសវាងសម្ភារដក់ទឹកដែលជាជម្រកមូស បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពសិស្សានុសិស្ស”។

ជាមួយគ្នានេះ អ្នកស្រី ឃួន វិច្ឆិកា បានអំពាវនាវដល់មាតាបិតាទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ចំពោះកូនៗរបស់ខ្លួនក្នុងការធ្វើដំណើរទៅមកសាលា និងរៀបចំសម្ភារនានាដូចជា អាវភ្លៀង ឬឆត្រ ដល់ប្អូនៗដើម្បីកុំឱ្យពួកគាត់ទទឹកទឹកភ្លៀងនាំឱ្យកើតជំងឺគ្រុនក្តៅ ឬជំងឺផ្តាសាយប៉ះពាល់ដល់ការសិក្សា។

យោងតាម ក្រសួងធនធានទឹក និងឧត្តុនិយម បានឱ្យដឹងថា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាទទួលរងនូវសម្ពាធទាបគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាល និងខាងកើតឈូងសមុទ្រថៃ ភាគកណ្តាល នៃអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់ទំនាបកណ្តាលមានភ្លៀងធ្លាក់ ផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់ ១២ ភាគរយ តំបន់ខ្ពស់រាប ២៥ ភាគរយនិងតំបន់មាត់សមុទ្រ ១០ ភាគរយ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម