Connect with us

ព័ត៌មានជាតិ

បញ្ជានាយករដ្ឋមន្ត្រី៖ ក្មេងទំនើងបង្ហោះម៉ូតូ ត្រូវឃាត់ទុកម៉ូតូ ៣ខែ បើមិនរាង ឃាត់ទុក ៦ខែ

បានផុស

នៅ

ជាវិធានការចំពោះក្រុមក្មេងទំនើងបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ សម្ដេច ហ៊ុន ម៉ាណែត បានបញ្ជាឱ្យសមត្ថកិច្ចចាប់ឃាត់ទុកម៉ូតូ៣ខែ តែបើមិនរាងចាល ត្រូវឃាត់ទុកម៉ូតូ៦ខែ។ បទបញ្ជារបស់នាយករដ្ឋមន្ត្រីពេលនេះ គឺបន្ទាប់ពីសង្កេតឃើញថា ក្រុមក្មេងទំនើងកាប់ចាក់ ក្រុមដាវសាំម៉ូរៃ ពិសេសថ្មីៗនេះ ក្មេងទំនើងបង្ហោះម៉ូតូតាមទីសាធារណៈ នៅតែបន្តមាន បើទោះបីជាមានការបង្ក្រាបច្រើនក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាទៅកាន់អាជ្ញាធរគ្រប់ជាន់ថា្នក់ ក៏ដូចជាកម្លាំងសមត្ថកិច្ចទាំងអស់ឱ្យបន្តអនុវត្តការបង្ក្រាបក្រុមក្មេងទំនើងកាប់ចាក់ ក្រុមដាវសាំម៉ូរៃ និងសង្កត់ឱ្យធ្ងន់លើក្មេងទំនើងបង្ហោះម៉ូតូតាម ដងផ្លូវឱ្យបានជាប់ជាប្រចាំដូចភ្លៀងរលឹម ដោយមិនត្រូវដកដៃជាដាច់ខាត ដើម្បីចូលរួមធានាបាននូវការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងសង្គម។

តាមរយៈសារសំឡេងពិសេសទៅកាន់គណៈអភិបាលរាជធានី-ខេត្ត ពិសេសកងកម្លាំងសមត្ថកិច្ច សម្ដេចធិបតី បានថ្លែងឱ្យដឹងថា កន្លងមក អាជ្ញាធររាជធានី-ខេត្ត រួមទាំងកងកម្លាំងសមត្ថកិច្ច បានចេញអនុវត្តវិធានការរដ្ឋបាលជាច្រើន ក៏ប៉ុន្តែប្រសិទ្ធភាពនៅមានកម្រិត។ ដូច្នេះ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអនុវត្តការបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាឱ្យអាជ្ញាធររាជធានី-ខេត្ត ពិសេសកងកម្លាំងមានសមត្ថកិច្ចត្រូវបង្កើនការចាត់វិធានការក្ដៅបន្ថែមទៀត តាមរយៈវិធានការរដ្ឋបាល​ក្នុងការឃាត់ម៉ូតូក្នុងរយៈពេល ៣ខែ សម្រាប់ការប្រព្រឹត្តបទល្មើសលើកទី១ និង៦ ខែ ប្រសិនមិនរាងចាល នៅតែបន្តប្រព្រឹត្តបទល្មើសនេះ។

ជាមួយនឹងបទបញ្ជានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏ណែនាំអាជ្ញាធរមានសមត្ថកិច្ចត្រូវមានការរក្សាទុកម៉ូតូដែលដកហូតឱ្យល្អ ហើយធ្វើលិខិតក្នុងការធានាប្រគល់-ទទួលម៉ូតូឱ្យបានត្រឹមត្រូវនៅពេលវិធានការរដ្ឋបាលនេះ ត្រូវបានបញ្ចប់។ សម្ដេចនាយករដ្ឋមន្ត្រី សង្ឃឹមថា វិធានការថ្មីនេះ នឹងចូលរួមការបង្ក្រាបក្មេងទំនើងបង្ហោះម៉ូតូកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយសកម្មភាពបង្ហោះម៉ូតូ ក៏ដូចជាចូលរួមការរក្សាបានសណ្ដាប់ធ្នាប់សាធារណៈ ពិសេសការធានាបានហានិភ័យនៃគ្រោះថ្នាក់ចរចរណ៍ ដែលបង្កឡើងដោយការបង្ហោះម៉ូតូនេះ។

សម្ដេចធិបតី ក៏សុំការយោគយល់ពីឪពុកម្ដាយ និងអាណាព្យាបាលផងដែរ នៅពេលសមត្ថកិច្ចអនុវត្តវិធានការនេះ ហើយត្រូវចូលរួមអប់រំទូន្មានកូនចៅកុំឱ្យប្រព្រឹត្តទង្វើដែលប៉ះពាល់ដល់សណ្ដាប់ធ្នាប់ឱ្យសោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

​សមត្ថកិច្ច​នឹង​បញ្ចៀស​ចរាចរ កំណាត់​មហាវិថីព្រះនរោត្តម និង​បរិវេណ​ជុំវិញ​វិមាន​៧មករា​ ថ្ងៃទី២៦ ខែមេសា

សេចក្ដីជូនដំណឹង១៣ ម៉ោង មុន

ធនាគារ វីង បោះបង់ចំណូលរាប់សិប លានដុល្លារពីការលុបចោលថ្លៃសេវា ដកលុយនៅទូទាំងប្រទេសកម្ពុជា

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

ជីវិតកម្សាន្ដ១៤ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

កីឡា១៧ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម១៦ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មានតែអឺរ៉ុប៦ប្រទេសប៉ុណ្ណោះ ដែលប្តេជ្ញាបញ្ជូនទ័ពទៅអ៊ុយក្រែន ក្នុងនាមកងរក្សាសន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម