ព័ត៌មានជាតិ
Breaking News រដ្ឋបាលខេត្តព្រះសីហនុ ប្រកាសរកអ្នកបើករថយន្តដឹកភ្ញៀវ សណ្ឋាគារហ័ងហ្គ័នជាយី ទៅធ្វើតេស្តកូវីដ១៩ ក្រោយរកឃើញស្ត្រីជនជាតិចិនមានវិជ្ជមានកូវីដ១៩
ព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានជូនដំណឹងដល់សាធារណជនដែលមានទំនាក់ទំនងជិតដិត ជាពិសេសអ្នកបើករថយន្តដឹកភ្ញៀវ នៅសណ្ឋាគារហ័ងហ្គ័នជាយី ដែលមានអសយដ្ឋានស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឲ្យទៅធ្វើតេស្តរកកូវីដ១៩ ក្រោយរកឃើញស្ត្រីជនជាតិចិនមានវិជ្ជមានកូវីដ១៩ស្នាក់នៅសណ្ឋាគារខាងលើ។
រដ្ឋបាលខេត្តព្រះសីហនុ បានជម្រាបជូនដំណឹងទៀតថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១កន្លងមក ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីស្ត្រីជនជាតិចិន អាយុ ២២ឆ្នាំម្នាក់ ស្នាក់នៅបន្ទប់លេខ១២០ សណ្ឋាគារហ័ងហ្គ័នជាយី ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឃើញថាមានវិជ្ជមានកូវីដ១៩ ដូច្នេះសូមអញ្ជើញទៅធ្វើតេស្តសំណាកនៅតាមទីតាំង ក្នុងរាជធានី-ខេត្ត ដែលបងប្អូនកំពុងស្នាក់នៅ។
ដោយឡែកសម្រាប់នៅខេត្តព្រះសីហនុ សូមបងប្អូនមកធ្វើតេស្តសំណាក នៅសាលាបឋម-អនុវិទ្យាល័យតេជោសែនកម្មករ ឲ្យបានឆាប់បំផុត។ ចំពោះបុគ្គលដែលមិនមានរោគសញ្ញា ឬប៉ះពាល់ដោយប្រយោល សូមតាមដានសុខភាពរបស់ខ្លួន និងត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅផ្ទះរៀងៗខ្លួន រាប់ចាប់ពីថ្ងៃដែលមានការពាក់ព័ន្ធតទៅ ដើម្បីចូលរួមការពារ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
សន្តិសុខសង្គម១៧ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៩ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៩ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង