ព័ត៌មានជាតិ
លោក វង្សី វិស្សុត ប្រាប់ឱ្យអាជ្ញាធរជួយដោះស្រាយបញ្ហាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងតាមស្ទឹងសែន
បន្ទាប់ពីបានចុះពិនិត្យស្ថានភាពជាក់ស្តែងពលរដ្ឋកំពុងជួបប្រទះការលំបាកដែលបង្កឡើងដោយសារជំនន់ទឹកភ្លៀងតាមស្ទឹងសែន, លោក វង្សី វិស្សុត ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានណែនាំឱ្យក្រុមការងារ និងអាជ្ញាធរខេត្តខិតខំដោះស្រាយបញ្ហាចំពោះមុខជាបន្ទាន់ ដើម្បីជួយសម្រួលជីវភាព និងតម្រូវការជាក់ស្តែងរបស់ពលរដ្ឋរងគ្រោះ។

ការណែនាំនេះ គឺបន្ទាប់ពីលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារចុះ ទៅពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយ នៃខេត្តកំពង់ធំ ដែលកំពុងទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយបានបង្កឱ្យរងផលប៉ះពាល់ជន់លិចដំណាំស្រូវ និងដំណាំផ្សេងៗ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និងភូមិដ្ឋានរបស់ប្រជាកសិករជាច្រើនគ្រួសារ។ តាមរបាយការណ៍ គឺជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្តស្រុកកំពង់ស្វាយនេះ បានបង្កការខូចខាតទាំងស្រុងដល់ផ្ទៃដីដំណាំស្រូវដែលដល់ពេលប្រមូលផលចំនួន១ ២៩៧ហិកតា និងផ្ទៃដីដំណាំស្រូវចំនួន ១ ៤២៦ហិកតា បានរងផលប៉ះពាល់ និងចំនួន១ ៥៦៨ហិកតាផ្សេងទៀត កំពុងប្រឈម។

ក្នុងស្មារតីផ្សាភ្ជាប់ជាមួយសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបន្ទាប់ពីបានចុះពិនិត្យជាក់ស្ដែងនេះ លោក វង្សី វិស្សុត បានផ្តល់នូវការណែនាំមួយចំនួនដល់ក្រុមការងារ និងអាជ្ញាធរខេត្ត ហើយត្រូវខិតខំរិះរកវិធានការ និងដំណោះស្រាយសមស្របចំពោះមុខ ដើម្បីសម្រួលដល់ជីវភាពរស់នៅ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ។ លោកឧបនាយករដ្ឋមន្រ្តីប្រចំាការ ក៏បានជួបសំណេះសំណាលសាកសួរសុខទុក្ខ និងស្តាប់នូវបញ្ហាប្រឈម និងសំណូមពរផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ហើយលោក បានសន្យានឹងពិនិត្យលទ្ធភាពដោះស្រាយសំណូមពរទាំងនេះ តាមដែលអាចធ្វើទៅបាន ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

ដោយសារស្ថានភាពទឹកជំនន់ស្ទឹងសែនបានឡើងដល់កម្រិត ដែលត្រូវប្រកាសឱ្យប្រុងប្រយ័ត្ន, លោក វង្សី វិស្សុត បានផ្តល់ណែនាំដល់ក្រុមការងារ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការត្រៀមរៀបចំផែនការអន្តរាគមន៍ ដើម្បីបញ្ចៀសបាននូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យក្នុងការជម្លៀសប្រជាពលរដ្ឋទៅទីទួលសុវត្ថិភាពក្នុងអំឡុងពេលមានគ្រោះមហន្តរាយមកដល់។
ក្នុងដំណើរចុះពិនិត្យស្ថានភាពទឹកជំនន់នេះដែរ លោកឧបនាយករដ្ឋមន្រ្តីប្រចំាការ វង្សី វិស្សុត និងថ្នាក់ដឹកនាំអមដំណើរ ក៏បានពិនិត្យម្រោងសាងសង់ប្រព័ន្ធធារាសាស្ត្រកំពង់គោ។ ប្រព័ន្ធធារាសាស្រ្តនេះ មានតួនាទីកាត់បន្ថយជំនន់ទឹកភ្លៀង មកលើក្រុងស្ទឹងសែន និងស្រុកកំពង់ស្វាយ។ ប្រព័ន្ធធារាសាស្ត្រកំពង់គោ មានសមត្ថភាពស្តុកទឹកទុកប្រមាណ ៥០០ លានម៉ែត្រត្រីគុណ ដែលអាចស្រោចស្រពលើស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកសណ្តាន់ ប្រាសាទបាលង្គ័ និងក្រុងស្ទឹងសែន អាចឱ្យប្រជាពលរដ្ឋក្នុងតំបន់នោះធ្វើស្រូវបាន ៣ដង/ឆ្នាំ និងដំណាំកសិកម្មគ្រប់ប្រភេទបន្ថែមទៀត។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា នៅពេលប្រព័ន្ធធារាសាស្ត្រកំពង់គោ ក៏ដូចជាគម្រោងសាងសង់ទ្វារស្នាក់ទឹកនៅកន្លែងទំនប់សំខាន់ៗមួយចំនួនទៀតរួចរាល់ នឹងជួយមិនឱ្យមានការរជន់លិចដោយជំនន់ទឹកភ្លៀងនៅរដូវវស្សាដូចពេលនេះទៀតទេ។ ម្យ៉ាងវិញទៀត នឹងជួយឱ្យមានទឹកប្រើប្រាស់គ្រប់គ្រាន់ក្នុងរដូវប្រាំង ជាពិសេសកសិកម្ម ការបង្កើនទិន្នផលស្រូវ ការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ក៏ដូចជាស្វែងរកទីផ្សា និងការអភិវឌ្ឍតាមវិស័យអាទិភាពជាច្រើនទៀត ជាមួយនឹងក្តីរំពឹងថា ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំនឹងមានជីវភាពរស់នៅកាន់តែប្រសើរឡើងថែមមួយកំរិតទៀត៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ