ព័ត៌មានជាតិ
ខ្លាធំនាំពីប្រទេសឥណ្ឌា នឹងបំពាក់ប្រព័ន្ធតាមដាន GPS មុនព្រលែងចូលព្រៃធម្មជាតិ
សត្វខ្លាធំដែលបានចាប់រក្សាទុកនៅប្រទេសឥណ្ឌា នឹងត្រូវដឹកជញ្ជូនតាមជើងហោះហើរអន្តរជាតិមកកម្ពុជានៅចុងឆ្នាំនេះ។ ខ្លាធំដែលជាសត្វកម្រជិតផុតពូជលើពិភពលោក គ្រោងនឹងនាំមកប្រទេសកម្ពុជាពីប្រទេសឥណ្ឌា ហើយមុនព្រលែងចូលព្រៃធម្មជាតិ អ្នកបច្ចេកទេសក៏នឹងបំពាក់ប្រព័ន្ធតាមដាន GPS ដើម្បីងាយស្រួលក្នុងការតាមដានចលនាបម្លាស់ទី រួមទាំងកំណត់ពីទីតាំងការរស់នៅរបស់វាឲ្យមានសុវត្ថិភាព។

លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន
លោក ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ប្រទេសឥណ្ឌាបានព្រមព្រៀងនឹងផ្ដល់សត្វខ្លាធំចំនួន ៤ ក្បាល ក្នុងកិច្ចសហការដើម្បីស្តារសត្វខ្លាធំនៅប្រទេសកម្ពុជាឡើងវិញ។
សត្វខ្លាធំគឺជាសត្វដែលជិតផុតពូជលើពិភពលោក ហើយសត្វនេះត្រូវបានរកឃើញវត្តមានចុងក្រោយដោយកាមេរ៉ាចាប់សត្វក្នុងដែនជម្រកសត្វព្រៃប្រទេសកម្ពុជានៅឆ្នាំ ២០០៧ ហើយរយៈពេលជិត ២០ ឆ្នាំ នេះ មិនដែលឃើញវត្តមានទៀតទេ។ នេះបើតាមលោក ជា សំអាង។
ដើម្បីចូលរួមបង្កើនការយល់ដឹងដល់ការបង្ហាញវត្តមានជាថ្មីនូវសត្វដ៏កម្រជិតផុតពូជនេះ លោក ជា សំអាង បានឲ្យដឹងថា អាជ្ញាធរពាក់ព័ន្ធបានរៀបចំយុទ្ធនាការបង្កើនការអប់រំដល់ពលរដ្ឋក្នុងមូលដ្ឋានឲ្យបានយល់ដឹង ពីវត្តមានសត្វខ្លាធំឡើងវិញក្នុងដែនជម្រកសត្វព្រៃប្រទេសកម្ពុជា។
បើតាមលោក ជា សំអាង មុនព្រលែងចូលព្រៃធម្មជាតិ អ្នកបច្ចេកទេសនឹងបំពាក់ប្រព័ន្ធតាមដាន GPS ដែលអាចដឹងពីគ្រប់សកម្មភាពចល័តពីមួយជំហានទៅមួយជំហានរបស់សត្វខ្លាធំដែលជាគោលដៅសត្វងាយរងគ្រោះ ដែលអាចការពារសុវត្ថិភាពសត្វខ្លាផង និងបង្កាគ្រោះថ្នាក់ជាយថាហេតុដល់ពលរដ្ឋផង។
សត្វខ្លាធំ គឺជាអត្តសញ្ញាណរបស់ទ្វីបអាស៊ី ដែលវត្តមានតែក្នុងប្រទេសចំនួន ១៤ ប៉ុណ្ណោះ។ ការស្តារសត្វខ្លាធំឡើងវិញមានសារៈសំខាន់និងចាំបាច់ ដើម្បីថែរក្សាការពារសុខមាលភាពជីវៈចម្រុះ និងលំនឹងប្រព័ន្ធអេកូឡូស៊ីក្នុងទីជម្រកធម្មជាតិប្រទេសកម្ពុជា។

លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា
លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាបានថ្លែងក្នុងកម្មវិធីទិវាខ្លាធំអន្តរជាតិដែលរៀបចំកាលពីម្សិលមិញនេះថា ប្រទេសឥណ្ឌាត្រូវបានចាត់ទុកជាប្រទេសគំរូមួយ សម្រាប់ការអភិរក្សសត្វខ្លាធំ តាមរយៈភាពជោគជ័យការបង្កើនចំនួនសត្វដ៏កម្រជិតផុតពូជនេះ។ .
លោកជំទាវថា រាជរដ្ឋាភិបាលកម្ពុជាបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយសាធារណរដ្ឋឥណ្ឌានៅឆ្នាំ២០២២ បំណងស្ដារសត្វខ្លាធំឡើងវិញ។
ខណៈដែលប្រទេសឥណ្ឌាមានចំនួនសត្វខ្លាធំច្រើនជាងគេលើពិភពលោក លោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌាបានព្រមព្រៀងផ្តល់ខ្លាធំជំហានដំបូងចំនួន ៤ ក្បាល ដល់កម្ពុជា ដើម្បីធ្វើការស្តារបាយប្រភេទសត្វខ្លាដ៏កម្រនេះឡើងវិញ។
បើតាមលោកជំទាវ បច្ចុប្បន្ននេះមានបណ្តាស្ថាប័ន្ថពាក់ព័ន្ធជាច្រើនកំពុងធ្វើការសហការគ្នា ដែលមានក្រសួងបរិស្ថានរបស់កម្ពុជា (MOE) អាជ្ញាធរជាតិអភិរក្សបច្ចេកទេសឥណ្ឌា (NTCA) វិទ្យាស្ថានសត្វព្រៃឥណ្ឌា (WII) រួមជាមួយអង្គការសម្ព័ន្ធសត្វព្រៃ (WA) មុនដំណើរការនៃការចាប់ផ្តើមនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌាមកធ្វើការស្ដារនៅក្នុងដែនជម្រកព្រៃធម្មជាតិប្រទេសកម្ពុជា។

លោក Jorge Saavedra អ្នកជំនាញផ្នែកប្រតិបត្តិការនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានគូសបញ្ជាក់ថា ដែនទេសភាពព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ ត្រូវបានជ្រើសរើសជាដែនជម្រកធម្មជាតិ ដើម្បីនាំយកសត្វខ្លាធំពីប្រទេសឥណ្ឌាមកធ្វើការស្ដារឡើងវិញ។
លោកថា គម្រោងនេះស្មុគស្មាញ ដែលទាមទារឱ្យមានកិច្ចសហការយ៉ាងជិតស្និទ្ធរវាងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យបាននូវការរៀបចំឱ្យបានល្អបំផុតក្នុងគ្រប់ទិដ្ឋភាពទាំងអស់។
លោកបន្តថា មកទល់ពេលនេះ កិច្ចការចាំបាច់មួយចំនួនធំត្រូវបានរៀបចំរួចរាល់ ដូចជាការរៀបចំប្រព័ន្ធអេកូឡូស៊ីព្រៃរងទឹកភ្លៀងជួរភ្នំក្រវាញ ស្ថានីយបន្សាំ មូលដ្ឋានរំពារជាចំណីសត្វខ្លាធំក៏ត្រូវបានត្រៀមរួចជាស្រេច ដើម្បីស្វាគមន៍ខ្លាធំពីព្រៃឥណ្ឌាដែលនឹងមកដល់ប្រទេសកម្ពុជា ឱ្យមានជម្រកសុវត្ថិភាពមួយដែលមានការការពារយ៉ាងល្អ៕

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?