ព័ត៌មានជាតិ
កងកម្លាំងអន្តរាគមន៍ខេត្តកំពង់ធំ ត្រៀមជួយសង្គ្រោះពលរដ្ឋ ពេលទឹកជំនន់តាមដងស្ទឹងសែន ឈានដល់កម្រិតប្រកាសអាសន្ន
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រកាសអាសន្ន ត្រួតពិនិត្យកងកម្លាំងអន្តរាគមន៍ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដើម្បីត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ក្នុងពេលដែលជំនន់ទឹកភ្លៀងឡើងលើសកម្រិតប្រកាសអាសន្ន។ កិច្ចប្រជុំត្រួតពិនិត្យនេះ ស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1667-1024x573.png)
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ កម្រិតកម្ពស់ទឹកនៅតាមដងស្ទឹងសែន នៅស្ថានីយ៍ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានកម្ពស់ ១៣,៦៣ម៉ែត្រ លើកម្រិតប្រកាសអាសន្ន ១៣.៥០ម៉ែត្រ។ ដូច្នេះទឹកបានឡើងលើសកម្រិតប្រកាសអាសន្នកម្ពស់ ១៣សង់ទីម៉ែត្រ ហើយជាមួយនោះដែរ រដ្ឋបាលខេត្តកំពង់ធំ បានចេញលិខិតជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ នៅក្នុងខេត្តកំពង់ធំ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលដែលកម្រិតទឹកតាមដងស្ទឹងសែន ឈានដល់លើសកម្រិតប្រកាសអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋគ្រប់រូប មានការប្រុងប្រយ័ត្នខ្ពស់ ទាំងការថែរក្សាអាយុជីវិត និងការថែរក្សាទ្រព្យសម្បត្តិ។ ទទ្ទឹមនឹងនេះ រដ្ឋបាលខេត្ត ក៏បានប្រកាសឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ពិសេសភូមិសាស្ត្រនៅតាមបណ្ដោយដងស្ទឹងសែន ត្រូវរៀបចំប្រុងប្រៀបទីទួលសុវត្ថិភាព ជូនប្រជាពលរដ្ឋស្នាក់នៅ ដើម្បីជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។
ជាមួយគ្នានោះ លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់កងកម្លាំងអន្តរាគមន៍ទាំងអស់ ទាំងនៅថ្នាក់ខេត្ត និងនៅតាមបណ្តាក្រុងស្រុក ត្រូវត្រៀមបម្រុងកម្លាំង ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ នៅតាមមូលដ្ឋាននានា តាមបទបញ្ជារបស់លោកមេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងបទបញ្ជារបស់លោកអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ឱ្យទាន់ពេលវេលាន និងមានប្រសិទ្ធភាព។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1669-1024x562.png)
ចំណែក លោកវរសេនីយ៍ទោ សៀង ហុកឃាន់ តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហាន ក្នុងកងអន្តរាគមន៍ទាំងអស់ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្តេជ្ញាចិត្តដាច់ខាតគោរពអនុវត្តន៍តាមបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃកងយោធពលខេមរភូមិន្ទ លោកអភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបទបញ្ជារបស់មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ឱ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ ដើម្បីប្រជាជន៕
![](https://www.kampucheathmey.com/wp-content/uploads/2024/07/image-1668.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?