ព័ត៌មានជាតិ
សម្ដេចធិបតី ថា ការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពកម្ពុជា-ហ្វីលីពីន បានចូលរួមកសាងសមត្ថភាពកងទ័ពបន្ថែម
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីន បានរួមចំណែកយ៉ាងសំខាន់ដល់ការកសាងសមត្ថភាពកងទ័ពប្រទេសទាំងពីរ ក៏ដូចជាការយល់ដឹងពីគ្នាទៅវិញទៅមកបន្ថែមទៀតលើវិស័យការពារជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះនៅក្នុងឱកាសទទួលជួបជាមួយឧត្តមសេនីយ៍ឯក Roy M. Galido មេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។ ឧត្តមសេនីយ៍ឯក Roy M. Galido បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនប្រកបដោយផ្លែផ្កានៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកងទ័ព និងកងទ័ពនៃប្រទេសកម្ពុជា និងហ្វីលីពីន។ លោកមេបញ្ជាការកងទ័ពជើងគោក បានបង្ហាញនូវសុទិដ្ឋិនិយម និងបន្តប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការនៃកងទ័ពជើងគោកកម្ពុជា-ហ្វីលីពីនឱ្យកាន់តែរឹងមាំថែមទៀត។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្ដែងក្ដីសោមនស្សរីករាយចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ និងបានវាយតម្លៃខ្ពស់ចំពោះវគ្គបណ្តុះបណ្តាល និងការហ្វឹកហ្វឺនរួមគ្នា ដែលបានរួមចំណែកកសាងសមត្ថភាព និងការយល់ដឹងពីគ្នាទៅវិញទៅមកបន្ថែមទៀត ក្នុងការត្រៀមខ្លួនឆ្លើយតបចំពោះការគំរាមកំហែងមិនប្រពៃណី និងជាយថាហេតុ។

ពាក់ព័ន្ធទៅនឹងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងលោកមេបញ្ជាការកងទ័ពជើងគោក បានពិភាក្សា និងផ្លាស់ប្តូរយោបល់តាមរយៈការបន្តការហ្វឹកហ្វឺនរួមគ្នា ការបណ្ដុះបណ្ដាលធនធានមនុស្ស ការចែករំលែកព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធន៍ ជាពិសេស ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មបច្ចេកវិទ្យា ការពង្រឹងសមត្ថភាព ការត្រៀមលក្ខណ:ក្នុងការចូលរួមប្រតិបត្តិការជួយសង្គ្រោះនៅពេលមានគ្រោះមហន្តរាយ និងផ្តល់ជំនួយមនុស្សធម៌ ក៏ដូចជាការជំរុញឱ្យមាននូវកិច្ចសហប្រតិបត្តិការរវាងអង្គភាព និងអង្គភាពនៃកងទ័ពជើងគោកប្រទេសទាំងពីរ នាពេលអនាគតផងដែរ៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច