Connect with us

ព័ត៌មានជាតិ

អគ្គនាយកប្រាប់ឱ្យប្រធានពន្ធនាគារទាំងអស់បន្តទប់ស្កាត់ការនាំយកវត្ថុហាមឃាត់ចូលបន្ទប់ឃុំឃាំង

បានផុស

នៅ

ក្រោយបញ្ចប់យុទ្ធនាការឆែកឆេរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស​ក៏ពិតមែន ក៏អគ្គនាយកពន្ធនាគារ បានណែនាំប្រធានពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទាំងអស់ឱ្យបន្តការឆែកឆេរ​ និងទប់ស្កាត់វត្ថុហាមឃាតនានាកុំឱ្យចូលក្នុងពន្ធនាគារឱ្យសោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំខែ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤នេះ ដែលមានវត្តមានអគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកពន្ធនាគារ បានណែនាំឱ្យបន្តការត្រួតពិនិត្យ និងទប់ស្កាត់ឱ្យបាននូវការនាំចូលសម្ភារៈហាមឃាត់ផ្សេងៗ ដែលច្បាប់មិនអនុញ្ញាតឱ្យនាំយកទៅក្នុងបន្ទប់ឃុំឃាំង។

បន្ថែមពីលើវិធានការណែនាំនេះ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត ក៏បានណែនាំឱ្យបណ្ដាពន្ធនាគារទូទាំងប្រទេសបន្តយកចិត្តទុកដាក់លើបញ្ហាវត្តមាន សំលៀកបំពាក់ និងរបបអាហារដល់ជនជាប់ឃុំ។ ពិសេសត្រូវបន្តយកចិត្តទុកដាក់ក្នុងការធ្វើចំណាត់ថ្នាក់សន្តិសុខ ក៏ដូចជាការកំណត់ចំពោះមុខសញ្ញាពិសេសដែលត្រូវតាមដាន និងការចុះផ្សព្វផ្សាយអំពីយុទ្ធនាការប្រឆាំងគ្រឿងញៀន របស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃ។

ដោយកំពុងស្ថិតក្នុងដំណាក់កាលជំនន់ទឹកភ្លៀងតាមបណ្ដាខេត្តមួយចំនួន អគ្គនាយកពន្ធនាគាររូបនេះ ក៏បានណែនាំឱ្យពន្ធនាគារនៅតំបន់ដែលមានបញ្ហាប្រឈមទៅនឹងទឹកជំនន់ ត្រូវត្រៀមលក្ខណៈឱ្យបានខ្ពស់ក្នុងការទប់ស្តាត់ និងបង្ការការពារទុកជាមុននូវគ្រោះទឹកជំនន់។

គួររម្លឹកថា កាលពីទី៥ ខែកក្កដា ឆ្នាំ២០២៤ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយកអគ្គនាយកដ្ឋានពន្ធនាគារ បានបើកប្រតិបត្តិការឆែកឆេរគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស តាមការណែនាំរបស់ប្រមុខក្រសួងមហាផ្ទៃ លោកឧបនាយករដ្ឋមន្ត្រី ស សុខា។ ប្រតិបត្តិការចុះឆែកឆេរដល់បន្ទប់ឃុំឃាំងនៅតាមពន្ធនាគារទូទាំងប្រទេសកន្លងទៅថ្មីៗនេះ បានរកឃើញមានសម្ភារៈមិនគប្បីមួយចំនួនដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ។

តាមលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងឱកាសចូលរួមពិធីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តឧត្តរមានជ័យ កាលពីព្រឹកថ្ងៃទី៨ ខែកក្កដា បានបញ្ជាក់ឱ្យដឹងថា សម្ភារៈដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ក្នុងបន្ទប់ឃុំឃាំង ហើយត្រូវបានរកឃើញក្នុងពេលឆែកឆេរកន្លងមក មានដូចជា អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម និងសម្ភារៈមួយចំនួនទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ វិនាទី មុន

អគ្គនាយកប្រាប់ឱ្យប្រធានពន្ធនាគារទាំងអស់បន្តទប់ស្កាត់ការនាំយកវត្ថុហាមឃាត់ចូលបន្ទប់ឃុំឃាំង

ព័ត៌មានជាតិ៥ នាទី មុន

មុន ១ សប្តាហ៍បើកការដ្ឋានសាងសង់ “ព្រែកជីក​ហ្វូណន​តេជោ” គណៈកម្មាធិការពិសេស បើកកិច្ចប្រជុំបន្តពិនិត្យវឌ្ឍនភាពការងាររៀបចំ

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

ចិន​ដាក់​សម្ពាធ​សមាជិក​សភា​ចំនួន​៦​ប្រទេស មិន​ឲ្យ​ចូលរួម​សន្និសីទ​នៅ​តៃវ៉ាន់

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ទ្រព្យសម្បត្តិមេ LV ធ្លាក់ចុះខ្លាំងបំផុត ក្នុងចំណោមមហាសេដ្ឋីពិភពលោក

សន្តិសុខសង្គម៣០ នាទី មុន

នគរបាលប៉ុស្ដិ៍ភ្នំពេញថ្មី បើកវេទិកាសាធាណៈ និងផ្សព្វផ្សាយពីផលប៉ះពាល់គ្រឿងញៀន

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រញ្ជួយដីនៅខេត្តវៀតណាមជាប់កម្ពុជា តែញ័រខ្លាំងដល់ទឹកដីប្រទេស ថៃ

សន្តិសុខសង្គម៥ ម៉ោង មុន

អាវុធហត្ថរាជធានី ចាប់ខ្លួនមេធាវីមានងារជាឧកញ៉ាម្នាក់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីបាញ់បោះក្នុងក្លិបកម្សាន្ដ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើកម្លាំងរញ្ជួយដីចន្លោះ៥,១-៥,៣  រិចទ័រ បណ្តាលឱ្យខូចខាតកម្រិតណា?

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ត្រឹមមួយថ្ងៃ វៀតណាម រញ្ជួយដី៤លើកផ្ទួនៗ រង្គើដល់ខេត្ត រតនគិរី របស់កម្ពុជា

សេដ្ឋកិច្ច១៨ ម៉ោង មុន

ក្រុមហ៊ុន​រ៉ូយ៉ាល់​រេលវេ​​ របស់​អ្នក​ឧកញ៉ា​គិត ម៉េង បញ្ជា​ទិញ​​​​​ទូ​រថភ្លើង​ដឹក​ទំនិញ​ថ្មី​​​២៥​​ គ្រឿង​បន្ថែម​ពី​ប្រទេស​ម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម