Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យការងារ ៖ ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទ ត្រៀមរួចជាស្រេច ចូលរួមគាំទ្របើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ

បានផុស

នៅ

លោក កត្តា អ៊ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ២៩ កក្កដា នេះ​ថា ថ្នាក់ដឹកនាំ​ក្រសួង អង្គភាព​ក្រោម​ឱវាទ សាស្ត្រាចារ្យ សិស្សានុសិស្ស នៃគ្រឹះស្ថានអប់រំ​​បណ្ដុះបណ្ដាល ​វិជ្ជាជីវៈ និងបច្ចេកទេស បាន​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ការ​ចូលរួម​គាំទ្រ និង​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ “​ការ​បើក​ការដ្ឋាន​សាងសង់ ព្រែកជីក​ហ្វូណន​តេ​ជោ​” ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នា​ថ្ងៃទី ០៥ ខែ​សីហា ឆ្នាំ ២០២៤ ខាង​មុខ​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊ន បាន​ធ្វើការ​អំពាវនាវ​បន្ថែម​ដល់​អង្គភាព​ចំណុះ​ឱ្យ​ក្រសួង​ និង​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​ទាំងអស់​ ត្រូវ​ចូលរួម​អនុវត្តតាម​ការណែនាំ​របស់​ក្រសួង​ឱ្យបាន​ខ្ជាប់ខ្ជួន​ ដោយ​ចូលរួម​គាំទ្រ និង​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​ដោយ​រួមគ្នា​វាយ​គង ជួង រគាំង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន ឱ្យបាន​ព្រមៗ ​គ្នា​ ដើម្បី​ស្មារតី​ជាតិ​តែមួយ ​ក៏ដូចជា​ដើម្បី​ប្រយោជន៍​ជាតិ​មាតុភូមិ​យើង​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់។

ជាមួយគ្នានេះដែរ ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ​បានចេញ​សេចក្តីណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​ និង​និយោជក​តាម​រោងចក្រ​សហគ្រាស​ទាំងអស់ ​ត្រូវ​រៀបចំ​វាយ​គង ជួង រគាំង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន ដើម្បី​ចូលរួម​គាំទ្រ និង​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ “​ការបើក​ការដ្ឋាន​សាងសង់ ព្រែកជីក​ហ្វូណន​តេ​ជោ​”​ ដែលជា “​គម្រោង​របស់​ខ្មែរ​ទាំងអស់គ្នា ដោយ​ខ្មែរ និង​ដើម្បី​ខ្មែរ​គ្រប់រូប​” និង​ផ្តល់​ផលប្រយោជន៍​ដ៏​មហាសាល​ដល់ សង្គម​-​សេដ្ឋកិច្ច​កម្ពុជា ជាពិសេស​ជា​មរតក​ប្រវត្តិសាស្ត្រ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​របស់​យើង​ទាំងអស់​គ្នា។

ទន្ទឹមនឹងនេះ នៅ​ថ្ងៃទី ៣ ឬ ទី ៤ សីហា ក្រសួង​បាន​សូម​ធ្វើ​ការណែនាំ​ចាត់តាំង​ការិយាល័យ​ ឬ​ផ្នែក​រដ្ឋបាល ដើម្បី​រៀបចំ និង​សម្របសម្រួល​ពិធី​អបអរសាទរ។ កំណត់​ទីតាំង​សមស្រប​ដែល​អាច​ប្រមូលផ្ដុំ ឬ​ជួបជុំ​មន្ត្រីរាជការ ​ឬ​សិស្ស-និស្សិត។ រៀបចំ​ឧបករណ៍​សម្រាប់​ចាក់​ផ្សាយ​បន្ត​ផ្ទាល់​ពី​ទស្សនីយភាព នៃ​ការ​បើក​ការដ្ឋាន​សាងសង់ និង​តេស្ត​ឧបករណ៍​បំពង​សំឡេង​ដែល​មាន​ក្នុង​អង្គភាព។ រៀបចំ​ឧបករណ៍ ដូចជា គង ជួង រគាំង ស្គរ ប៉ោត និង​ត្រដោក តាម​គ្រប់​មធ្យោបាយ​ដែល ខ្លួន​មាន ដើម្បី​បន្លឺ​សំឡេង​ឱ្យបាន​កងរំពង។ ជូនដំណឹង​ដល់​មន្ត្រីរាជការ សិស្ស និស្សិត អំពី​ទីតាំង និង​រំហូរ​ នៃ​ការរៀបចំ​ពិធី​អបអរសាទរ នៅ​ថ្ងៃទី​ ៥ ខែសីហា ឆ្នាំ ​២០២៤។

នៅ​ថ្ងៃទី ៥ ខែសីហា ឆ្នាំ ២០២៤ វេលា​ម៉ោង ៧:២០​ នាទី​ព្រឹក ​៖ ចាក់ផ្សាយ​បន្ត​ផ្ទាល់​ជា​សំឡេង ពី​ទស្សនីយភាព នៃ​ការ​បើក​ការដ្ឋាន​សាងសង់​នៅ​ទីតាំង​អង្គភាព​របស់​ខ្លួន ដើម្បី​ឱ្យ​មន្ត្រីរាជការ សិស្ស និស្សិត​ទាំងអស់​បាន​ស្តាប់​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។ ម៉ោង ៨:៣០ នាទី​ព្រឹក ​រៀបចំ​ឱ្យ​មន្ត្រីរាជការ សិស្ស និស្សិត​ទាំងអស់ ​ចូលដល់​ទីតាំង​ដែលបានកំណត់ និង​ចាត់​បុគ្គលិក​ឱ្យ​ត្រៀម​វាយ​ឧបករណ៍​ដែល​បាន​ត្រៀម​ទុកសម្រាប់​ចូលរួម​ពិធីអបអរសាទរ និង​ម៉ោង ៩:០៩ នាទី​ព្រឹក រួមគ្នា​វាយ​គង ជួង រគាំង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មានឱ្យបាន​ព្រមៗ គ្នា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ហោះហើរធ្វើតេស្តសាកល្បង​ត្រួតពិនិត្យឧបករណ៍បច្ចេកទេសឡើងវិញ ត្រៀមហោះហើរយន្តហោះខ្នាតតូច ចុងខែវិច្ឆិកាខាងមុខ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

សន្តិសុខសង្គម៣ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

Sokha Hotels

ព័ត៌មានពេញនិយម