ព័ត៌មានជាតិ
ក្រសួងសុខាភិបាល និងមូលនិធិ GX របស់ចិន ប្រកាសបញ្ចប់គម្រោងលុបបំបាត់ភាពពិការភ្នែក ដោយជំងឺភ្នែកឡើងបាយនៅខេត្តព្រៃវែង ដោយជោគជ័យ
ក្រសួងសុខាភិបាល និងមូលនិធិ GX របស់សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤ នេះ បានប្រារព្ធពិធីអបអរសាទរការបញ្ចប់គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង ដោយជោគជ័យ។

ជាមួយគ្នានេះ ក្រសួងសុខាភិបាល និងមូលនិធិ GX បានចុះអនុស្សរណៈ នៃការយោគយល់គ្នាស្ដីពីគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ (២០២៤-២០២៦) ផងដែរ ដែលពិធីនេះមានការចូលរួមពី ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និង ឯកឧត្ដម ល៉ឺង ជុនយ៉ីង (LEUNG Chun Ying) ប្រធានមូលនិធិ GX និងជាអនុប្រធាន គណៈកម្មាធិការជាតិ នៃក្រុមប្រឹក្សានយោបាយប្រជាជនចិន លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល រួមទាំងលោក វ៉ាង វិនពីន(Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា។
ពិធីបិទបញ្ចប់គម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ នៅខេត្តព្រៃវែង ធ្វើឡើង បន្ទាប់ពីការអនុវត្តគម្រោងអស់រយៈពេល ១៨ ខែ ប្រកបដោយលទ្ធផលគួរជាទីមោទនៈ។ គម្រោងនេះបានផ្តល់ការពិនិត្យ ព្យាបាល និងវះកាត់ជំងឺភ្នែកឡើងបាយដោយ ឥតគិតថ្លៃដល់ប្រជាជននៅខេត្តព្រៃវែង និងបណ្តាខេត្តជុំវិញ បានចំនួន ៣ ៨៩១ ករណី និងពិនិត្យព្យាបាលបញ្ហាសុខភាពភ្នែកផ្សេងៗ ទៀត បានចំនួន ៥ ៣៦៧ នាក់។

ឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះ ក្រសួងសុខាភិបាល និងមូលនិធិ GX ក៏បានរៀបចំពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា ស្ដីពីគម្រោងប្រយុទ្ធនឹងជំងឺគ្រុនឈាម នៅខេត្តកំពង់ស្ពឺ នៃព្រះរាជាណាចក្រកម្ពុជា។ គម្រោងនេះមានគោលបំណងទប់ស្កាត់ និងគ្រប់គ្រងហានិភ័យបណ្តាលមកពីការរាតត្បាត នៃជំងឺគ្រុនឈាម ដែលនេះជាការឆ្លើយតបនឹងអាទិភាព ចម្បងលើកាប្រយុទ្ធនិងបង្ការជំងឺរាតត្បាត ព្រមទាំងពង្រឹងប្រព័ន្ធសេវាសុខាភិបាល សំដៅ លើកកម្ពស់សុខុមាលភាព គុណភាពសេវាសុខាភិបាល និងការអភិវឌ្ឍធនធានមនុស្សសុខាភិបាល ដើម្បីរួមចំណែកជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្ដប់សុខភាពជាសកល ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ នៃរាជរដ្ឋាភិបាល អាណត្តិទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ សំអឿន




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ