Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់៖ស្លាប់ម្នាក់ និងបាត់ខ្លួនម្នាក់ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រយោធា

បានផុស

នៅ

បុរសម្នាក់បានបាត់បង់ជីវិតនៅនឹងកន្លែង ចំណែកម្នាក់ទៀតមិនទាន់រកឃើញឡើយ ក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនៅភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ ប្រាប់នៅរសៀលថ្ងៃទី២៩ ខែកក្កដា នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កម្លាំងរុករក បានទៅដល់ទីតាំងដែលធ្លាក់ ដោយប្រទះឃើញសាកសពអាកាសយានិកម្នាក់គឺ លោក ខេង ឆៃយុទ្ធ​។ កម្លាំងរុករក ក៏បានបន្តរុករកលោក ស៊ុន ផ្លា ដែលជាប្រធានក្រុមហោះហើរ ដែលបានបាត់ខ្លួនផងដែរ។

គួរឱ្យដឹងថា តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ​ បានហោះចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង១១ ៖០០ នាទីព្រឹក ថ្ងៃទី១២ ខែកក្កដា​ តាមទិសដៅទៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងគ្រោងត្រឡប់មកភ្នំពេញវិញនៅវេលាម៉ោង២រសៀល។

ដំណើរការរុករកឧទ្ធម្ភាគចក្រនេះ បានចាប់ផ្ដើមភ្លាមៗដោយមិនបង្អង់យូរឡើយពោលគឺនៅ ព្រឹកថ្ងៃទី១៣ ខែកក្កដា ក្រសួងការពារជាតិបានបញ្ជូនកម្លាំងជាបន្តបន្ទាប់ទៅកាន់តំបន់ជួរភ្នំក្រវាញទីដែលឧទ្ធម្ភាចក្របាត់ដាន។ ការរុករកនេះ ធ្វើឡើងជាមួយនឹងកម្លាំងថ្មើរជើងសរុបប្រមាណ១០០០នាក់ រួមជាមួយដ្រូន និងឧទ្ធម្ភាគចក្រ ដើម្បីរុករកពីលើអាកាសបន្ថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៦ ម៉ោង មុន

ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាង BKD Academy នឹង Manulife Cambodia

សន្តិសុខសង្គម៧ ម៉ោង មុន

នគរបាល​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ ហ៊ានបង្ហោះលក់​កាំ​ភ្លើង​ជា​សាធារណៈនិង ដក​ហូត​កាំ​ភ្លើង​បាន៧​ដើម

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងសាធារណការ​ និង​ដឹកជញ្ជូន​បន្តចុះពិនិត្យ​វឌ្ឍនភាព​ការ​ស្ថាបនាផ្លូវជាតិលេខ៧

ព័ត៌មានជាតិ៩ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ព័ត៌មានជាតិ១០ ម៉ោង មុន

សម្តេចធិបតី ជំរុញឱ្យពន្លឿនការរៀបចំនូវច្បាប់សន្តិសុខសាយប័រ

Sokha Hotels

ព័ត៌មានពេញនិយម