ព័ត៌មានជាតិ
ទំនប់ដូនទ្រីប្រើបច្ចេកវិទ្យា ចោះទម្លុះភ្នំបង្កើតជាប្រព័ន្ធធារាសាស្រ្តសម្រេចការសាងសង់បាន ៨០%
ប្រជាពលរដ្ឋក្នុងស្រុករុក្ខគីរី និងស្រុកមោងឫស្សី បានចាត់ទុកទំនប់ស្ទាក់ទឹកដូនទ្រីស្ថិតក្នុងស្រុករុក្ខគីរីថា ជាសមិទ្ធិផលថ្មីមិនធ្លាប់មានពីមុនមក។
គម្រោងដ៏លេចធ្លោនេះបានលេចចេញជារូបរាងប្រមាណជា ៨០ ភាគរយ ខណៈដែលសមិទ្ធផលថ្មីនេះអាចទាក់ទាញសេដ្ឋកិច្ចគ្រួសារពលរដ្ឋក្នុងស្រុកចំនួន២ បន្ថែមទៀត ក្រៅពីបម្រើដល់វិស័យកសិកម្ម។
ពលរដ្ឋរំពឹងថា ក្រោយការសាងសង់រួចរាល់ អាងស្តុកទឹកមួយនេះ នឹងបានឆក់យកកំណើនភ្ញៀវក្នុងស្រុកសម្រុកមកលេងច្រើន ហើយពួកគាត់ត្រៀមខ្លួនជាស្រេចសម្រាប់ង្កើតអ្វីមួយសម្រាប់បម្រើដល់ភ្ញៀវដូចជាលក់ដូរ នំចំណី ម្ហូបអាហារ និងរបស់របរអនុស្សាវរីយ៍ផ្សេងៗផងដែរ។
លោក សាំង ណាត ជាប្រជាពលរដ្ឋមួយរូបក្នុងចំណោមពលរដ្ឋជាច្រើនទៀត រស់នៅក្នុងស្រុករុក្ខគីរីបានឲ្យកម្ពុជាថ្មីដឹងកាលពីចុងសប្តាហ៍កន្លងមកនេះថា «អាងស្តុកទឹកដូនទ្រីនេះ ពិតជាប្លែកហើយទេសភាពស្អាត គួរឲ្យចាប់អារម្មខ្លាំង។សម្រាប់ខ្ញុំរំពឹងថា នៅពេលមានអ្នកមកកម្សាន្តច្រើន ខ្ញុំត្រៀមឲ្យកូនៗខ្ញុំលក់ដូរនៅបរិវេណនោះ ហើយឈប់ឲ្យទៅសុីឈ្នួលគេឆ្ងាយពីភូមិស្រុកទៀតហើយ»។
ពលរដ្ឋរូបនេះបន្តថា «ខ្ញុំគិតតថា ពេលវេលាខាងមុខអាចនឹងមានអ្នកដែលមានលុយបង្កើតកន្លែងកម្សាន្ត និងរមនីយដ្ឋានច្រើន ហើយនឹងក្លាយជាកន្លែងទេសចរណ៍យ៉ាងប្រសើរផងដែរ»។
លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងទទួលស្គាល់តាមការរំពឹងរបស់ប្រជាពលរដ្ឋ ខណះលោកថា កន្លងទៅនៅតំបន់នោះ លោកក៏ធ្លាប់បានចុះទៅសិក្សាស្វែងយល់ពីសក្តានុពលផងដែរឃើញថា មានសក្តានុពលផ្នែកទេសចរណ៍ល្អ ហើយទេសភាពធម្មជាតិក៏ល្អប្រសើរផងដែរ។
ប៉ុន្តែលោកថា មន្ទីរនៅមិនទាន់កំណត់យកជាគោលដៅនៅឡើយ ដោយរងចាំឲ្យសំណង់រួចរាល់សិន ហើយចំពោះប្រជាពលរដ្ឋនៅទីនោះ ខាងមន្ទីរក៏ត្រូវពង្រឹងផ្នែកសុវត្ថិភាពនិងអនាម័យផងដែរ ព្រោះអាងនោះមានជម្រៅជ្រៅ ចៀសវាងមានហានិភ័យដល់អ្នកដែលទៅលេងកម្សាន្ត ដែលបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ដោយយថាហេតុណាមួយ។
បើយោងតាមប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថា ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ របស់ទំបន់ដូនទ្រីរួមមាន ១, ទំនប់មេមានប្រវែង ៦៥៤ ម៉ែត្រ, ២.សំណងបង្ហៀរធ្វើពីបេតុងប្រវែង ៤១៤ ម៉ែត្រ, ៣.រួងបង្ហៀរទឹកមានរាងជាក្រចកជើងសេះមានប្រវែង ៤៦២ ម៉ែត្រ, ៤.សំណង់គ្រប់គ្រងទឹកជាប្រភេទសំណងប៉មមានទ្វារទឹកច្រើនថ្នាក់ ក្នុងនោះមានទ្វារទឹកចំនួន ៥ និងមានស្ពានឆ្លងទៅប៉មប្រវែង ៥៥ ម៉ែត្រ និងទទឹង ៣ ម៉ែត្រ, ៥.ផ្លូវក្រាលថ្មភ្នំប្រវែង ១៧,៣ គីឡូម៉ែត្រ និងទទឹង ៧ ម៉ែត្រ, ៦.សំណង់ដោះទឹក ៨ កន្លែង និងស្ពានបណ្តោះអាសន្នចំនួន ៣ កន្លែងផងដែរ។
បើគឹតត្រឹមខែមិថុនាឆ្នាំ២០២៤ វឌ្ឍន:ភាពនៃគម្រោងអភិវឌ្ឈន៍ទំនប់ដូនទ្រី សម្រេចបានប្រមាណ ៨០ ភារយ។ គម្រោងអភិវឌ្ឈន៍ទំនប់ដូនទ្រីជាប្រព័ន្ធធារាសាស្ត្រ ដែលសាងសង់ប្រើប្រាស់តាមវិធីសាស្ត្រថ្មីមិនធ្លាប់មានពីមុននៅក្នុងខេត្តបាត់ដំបង ក្នុងនោះមានដូចជា ការជីករូងក្នុងភ្នំ ការជីកថ្ម និងវិធីសាស្ត្រក្នុងការកែច្នៃបាតគ្រឹះជាដើម។ គម្រោងនេះបានដោះស្រាយបញ្ហាទឹក និងកាត់បន្ថយហានិភ័យពីគ្រោះជំនន់ទឹកភ្លៀងធានានូវការប្រើប្រាស់លើវិស័យកសិកម្ម និងផ្គត់ផ្គង់ដល់វិស័យទឹកស្អាត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃនៅក្នុងឧស្សាហកម្ម និងចម្រើដល់ពហុវិស័យដែលជាផ្នែកមួយជួយលើកស្ទួយដល់ជីវិភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។
ទំនប់មួយនេះត្រូវការប្រើប្រាស់រយះពេលសាងសង់ចំនួន ៩០ ខែ ដោយចាប់ផ្តើមសាងសង់ក្នុងខែមិថុនាឆ្នាំ ២០១៨ និងគ្រោងបញ្ចប់នៅខែតុលាឆ្នាំ២០២៥ ខាងមុខនេះ ដែលគ្របដណ្តប់លើឃុំចំនួន ១១ នៃស្រុកមោងឫស្សី និងស្រុករុក្ខគីរីក្នុងខេត្តបាត់ដំបង និងស្រុកបាកាន ខេត្តពោធិសាត់។
គម្រោងអភិវឌ្ឍន៍ទំនប់ដូនទ្រី ស្ថិតនៅចម្ងាយប្រមាណ ៩០ គីឡូម៉ែត្រ ភាគពាយ័ព្យពីក្រុងបាត់ដំបង មានទីតាំងស្ថិតនៅក្នុងស្រុ ករុក្ខគិរី ខេត្តបាត់ដំបង។ ទំនប់ដូនទ្រីមានសក្តានុពលស្ដុកទឹកបាន ១៦៣,១ លានម៉ែត្រត្រីគុណ មានលទ្ធភាពផ្គត់ផ្គង់ទឹកស្រោចស្រប សម្រាប់បង្កើនផលិតផលកសិកម្មប្រមាណ ៣៣.០០០ហិកតា នៅរដូវវស្សា និង ៤៥០០ ហិកតានៅរដូវប្រាំង និងបានផ្គត់ផ្គង់ទឹកស្អាត និងកាត់បន្ថយការលិចលង់ពីទឹកជំនន់នៅតាមតំបន់មួយចំនួនផ្នែកខាងក្រោមផងដែរ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ