Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ នឹងជំរុញតួនាទីអ្នកសារព័ត៌មានក្នុងការបង្ការជំងឺឆ្លង

បានផុស

នៅ

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងថា ការចាប់ផ្តើមគម្រោង “ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ” គឺមានសារៈសំខាន់ក្នុងការជួយជ្រោមជ្រែងឱ្យអ្នកសារព័ត៌មានដើរតួនាទីឈានមុខមួយក្នុងការបង្ការជំងឺឆ្លង តាមរយៈការធ្វើជាអ្នកនាំសាររវាងអ្នកវិទ្យាសាស្ត្រ អ្នកធ្វើការសម្រេចចិត្ត សង្គមស៊ីវិល និងប្រជាជន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនេះ យុទ្ធសាស្ត្រនៃការបណ្ដុះបណ្ដាលអ្នកសារព័ត៌មាន ដើម្បីស្វែងយល់ពីភាពស្មុគស្មាញនៃបញ្ហាសុខភាព និងបរិស្ថាន ហើយសរសេរព័ត៌មានក្នុងលក្ខណៈសាមញ្ញងាយស្រួលយល់សម្រាប់សាធារណជនទូទៅ គឺស្របទៅនឹងយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ដែលតែងតែប្រកាន់នូវគោលការណ៍ ខ្លី ខ្លឹម ខ្លាំង។

ការថ្លែងរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីនៃអង្គសិក្ខាសាលាបើកដំណើការគម្រោង«ប្រព័ន្ធផ្សព្វផ្សាយ សម្រាប់សុខភាពតែមួយ» MEDAI FOR ONE HEALTH រៀបចំឡើងដោយភ្នាក់ងារអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសបារាំង (CFI) ដែលជាប្រតិបត្តិការក្រសួងអឺរ៉ុប និងបរទេសបារាំង ទទួលបន្ទុកអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នាសណ្ឋាគារ Sun Way ភ្នំពេញ។ សិក្ខាសាលានេះ ក៏មានការអញ្ជើញចូលរួមពីលោក ហ្សាក់ ប៉ឺឡេ (Jacques PELLET) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា និងមានអ្នកសារព័ត៌មានមកពីប្រទេសឡាវ វៀតណាម ហ្វីលីពីន និងអ្នកសារព័ត៌មានកម្ពុជា។

លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីបណ្តុះបណ្តាលអ្នកប្រកបវិជ្ជាជីវៈផ្នែកប្រព័ន្ធផ្សព្វផ្សាយកម្ពុជាឱ្យបានយល់ដឹងកាន់តែច្បាស់អំពីវិធីសាស្រ្តនៃវិទ្យាសាស្រ្តសុខភាពតែមួយពេលនេះ។ បច្ចុប្បន្នសារព័ត៌មាន បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសុខភាពសាធារណៈ ហើយតួនាទីនេះបានឆ្លុះបញ្ចាំងកាន់តែច្បាស់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការលេចឡើងនូវជំងឺរាតត្បាតថ្មីៗ ដូចជាជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀតដែលកើតឡើងចំពោះមនុស្ស សត្វ ដែលមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលធាតុអាកាស ឬការប៉ះពាល់បរិស្ថាន។

លោករដ្ឋមន្ត្រី មានជំនឿជឿជាក់យ៉ាងមុតមាំថា គម្រោងថ្មីនេះនឹងជួយឱ្យអ្នកសារព័ត៌មាន មានការយល់ដឹងកាន់តែល្អអំពីយន្តការ “សុខភាពតែមួយ” ហើយក៏ទទួលបានបទពិសោធន៍ និងចំណេះដឹងថ្មីៗបន្ថែមទៀត ដើម្បីយកទៅប្រើប្រាស់ក្នុងការផ្សព្វផ្សាយព័ត៌មាន ជាប្រយោជន៍សម្រាប់សាធារណជន។

រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងព័ត៌មាន បានខិតខំប្រឹងប្រែងលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ឱ្យកាន់តែរីកចម្រើនដើម្បីបម្រើប្រយោជន៍សាធារណៈជន ក្រោមទិសស្លោក ថ្មី ពិត និងទូលំទូលាយប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឍដ្ឋាន សំដៅធ្វើយ៉ាងណាឱ្យពលរដ្ឋយល់ដឹងកាន់តែច្បាស់អំពីស្ថានភាពសេដ្ឋកិច្ច សង្គម នយោបាយ បរិស្ថាន និងសុខភាពសាធារណៈ ។

បើតាមរបាយការណ៍របស់ទីភ្នាក់ងារ CFI ចាប់តាំងពីឆ្នាំ២០១៨មក CFI បានធ្វើកិច្ចសហការប្រកបដោយផ្លែផ្កាជាច្រើននៅកម្ពុជា តាមរយៈគម្រោងនានា ដូចជា គម្រោងតភ្ជាប់ជនបទ (Rural Connections) និងគម្រោងព័ត៌មានចីរភាពមេគង្គ (Mekong Sustainable News) ដែលបានចូលរួមចំណែកក្នុងការផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជាយល់ដឹងកាន់តែប្រសើរអំពីវិស័យកសិកម្ម សុខភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងឱកាសនៃអង្គសិក្ខាសាលានេះដែរ តំណាងអង្គការសុខភាពពិភពលោកសម្រាប់សុខភាពសត្វ និងអ្នកសម្របសម្រួលថ្នាក់តំបន់សម្រាប់គម្រោងប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ នៃទីភ្នាក់ងារអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសបាំង CFI បានចូលរួមមតិយោបល់សំខាន់ៗទាក់ទងសុខភាពមនុស្ស និងសុខភាពសត្វ និងវិធានការការពារ។ ជាមួយនេះ អង្គការ CIRAD ដែលមានជំនាញឯកទេសក្នុងការឃ្លាំមើលសុខភាពសត្វ ជីវសុវត្ថិភាព ការវិភាគហានិភ័យ និងការត្រៀមបង្ការនិងឆ្លើយតបការរីករាលដាលនៃជំងឺ បានលើកឡើងនូវចំណុចសំខាន់ៗជាច្រើន ដើម្បីឱ្យអ្នកសារព័ត៌មានបានដឹងយល់ច្បាស់នៅក្នុងគម្រោងប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ហែលទឹក
ព័ត៌មានជាតិ៤៤ វិនាទី មុន

​បរទេស​មួ​យក្រុម​ ហែលទឹក​ចម្ងាយ ១២០ គីឡូ​ម៉ែត្រ ​ពី​ខេត្ត​ស្ទឹងត្រែង ​រៃអង្គាសថវិកា​​ជួយ​ការពារ​ផ្សោតទន្លេមេគង្គ

ព័ត៌មានជាតិ៣ នាទីutes មុន

ធនាគារ ABA នឹងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៩ នាទីutes មុន

ប៉ូឡូញ ប្រាប់ពលរដ្ឋ ឲ្យទិញសម្ភារៈស្តុកទុក ត្រៀមខ្លួនសម្រាប់សង្គ្រាមឬវិបត្តិផ្សេងៗ

ព័ត៌មានជាតិ១២ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តសហគ្រិនស្ត្រី ឱ្យធ្វើជាគំរូលើកកម្ពស់សុចរិតភាពធុរកិច្ច

ជីវិតកម្សាន្ដ២៦ នាទីutes មុន

ខុនដូនិងឡានទំនើប ដែលតារាថៃ Due អួតក្ដែងៗថា ប្ដីតៃវ៉ាន់ទិញឲ្យ តាមពិតជួលគេមកទេ

Sokha Hotels

ព័ត៌មានពេញនិយម