ព័ត៌មានជាតិ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញអ្នកសារព័ត៌មានឱ្យផលិតមាតិកាពាក់ព័ន្ធសុខភាពសាធារណៈបានច្រើន
រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទឹកចិត្តឱ្យអ្នកសារព័ត៌មានបន្តផលិតមាតិកាព័ត៌មានល្អៗបានកាន់តែច្រើនពាក់ព័ន្ធសម្បត្តិធម្មជាតិ សុខភាពសាធារណៈ បម្រែបម្រួលអាកាសធាតុ សន្តិសុខស្បៀង អាហារូបត្ថម្ភ ដើម្បីឱ្យពលរដ្ឋបានដឹងពីការវិវឌ្ឍនៃប្រភេទជំងឺ និងមេរោគថ្មីៗកាន់តែគ្រោះថ្នាក់ឡើង។ ដូច្នេះហើយគ្រប់ក្រសួង ស្ថាបន័ អង្គការជាតិ អន្តរជាតិ និងអ្នកសារព័ត៌មាន មិនអាចនៅប្រងើយកន្តើយនៅក្នុងការដែលមិនគិតពីបញ្ហារួមនៃបញ្ហាសុខភាពរួមតែមួយនោះទេ។

តាមរយៈអង្គសិក្ខាសាលាបើកដំណើការគម្រោង «ប្រព័ន្ធផ្សព្វផ្សាយសម្រាប់សុខភាពតែមួយ» ដែលរៀបចំឡើងដោយភ្នាក់ងារអភិវឌ្ឍន៍ប្រពន្ធ័ផ្សព្វផ្សាយនៃប្រទេសបារាំង CFI នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជំរុញដល់អ្នកសារព័ត៌មានពង្រីកចំណេះដឹង និងពង្រឹងស្នាដៃសរសេរអត្ថបទរបស់ខ្លួន ដើម្បផ្តល់នូវចំណេះដឹងងាយយល់ដល់សាធារណៈជន ព្រោះថា ការចូលរួមផ្សព្វផ្សាយគ្រប់ជ្រុងជ្រោយប្រកបដោយខ្លឹមសារល្អៗនេះហើយដែលនាំឱ្យអ្នកសារព័ត៌មានអាចចូលរួមដោះស្រាយបញ្ហាសង្គម តាមរយៈការផ្តល់ការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ ការពារ ពិសេសចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយលើការចំណាយទៅលើគ្រោះមហន្តរាយ នៃជំងឺផ្សេងៗដែលយើងអាចបង្ការ និងការពារបាន។
ទន្ទឹមនេះ ក៏ជាការពង្រឹងការយល់ដឹងរបស់សង្គម ដែលមិនអាចស្ថិតនៅនឹងមួយកន្លែង ដោយមិនរត់តាមការវិវឌ្ឍនៃបច្ចេកវិទ្យា ការផ្លាស់ប្តូរនៃបរិយាកាស និងការប្រែប្រួលអាកាសធាតុនោះទេ។ លោក នេត្រ ភក្ត្រា លើកឡើងថា ការប្រែប្រួលអាកាសធាតុ ដែលត្រូវប្រឈមនៅពេលខាងមុខ វាកាន់តែធ្វើឱ្យជំងឺ និងមេរោគកាន់តែមានភាពធន់ទៅនឹងការផ្លាស់ប្តូរបរិយាកាស អាកាសធាតុនិងបរិស្ថាន បង្កើតអោយមានមេរោគថ្មីៗ គ្រោះមហន្តរាយថ្មីៗកើតឡើងចំពោះយើងទាំងអស់គ្នា។ ដូច្នេះហើយ ការប្រើប្រាស់តូនាទីរបស់ប្រពន្ធ័ផ្សព្វផ្សាយក្នុងការបញ្ជូនព័ត៌មាន ចំណេះដឹង និងការបង្ការទប់ស្កាត់ជាមុនទៅដល់ប្រជាពលរដ្ឋបានលឿន គឺជាភាពចាំបាច់ ដើម្បីឱ្យសង្គមរបស់យើងជៀសចាកផុតពីការប្រឈមនានា។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា គូសបញ្ជាក់ថា បច្ចុប្បន្ន សារព័ត៌មានបាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងសុខភាពសាធារណៈ ហើយតួនាទីនេះបានឆ្លុះបញ្ចាំងកាន់តែច្បាស់នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតាមរយៈការលេចឡើងនូវជំងឺរាតត្បាតថ្មីៗ ដូចជាជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត ដែលកើតឡើងចំពោះមនុស្ស សត្វ ហើយដែលមានជាប់ពាក់ព័ន្ធនឹងការប្រែប្រួលធាតុអាកាស ឬការប៉ះពាល់បរិស្ថាន។ លោករដ្ឋមន្ត្រី លើកឡើងថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសនៅប្រទេសកម្ពុជា កំពុងតែជួបប្រទះនឹងផលវិបាកនៃការប្រែប្រួលអាកាសធាតុជាសកល ដោយអាកាសធាតុចាប់ឡើងកម្តៅកាន់តែខ្ពស់មិនធ្លាប់មានពីមុនមក គ្រោះរាំងស្ងួត និងព្យុះទីហ្វុង ជាដើម បានបង្កហានិភ័យកាន់តែខ្លាំងឡើងៗ និងមិនអាចប្រមើលទុកមុនបាន។
ការអភិវឌ្ឍមួយចំនួនពេលខ្លះ នាំដល់ការដាក់សម្ពាធទៅលើបរិស្ថាន ដែលបាតុភាពនេះ បានរួមចំណែកបង្កផលវិបាកនានា ដោយចាប់ផ្តើមពីផលប៉ះពាល់លើសុខភាពរបស់មនុស្ស។ បញ្ហាផ្សេងៗទៀត មានដូចជា៖ ការវិវត្តនៃជំងឺថ្មីៗក្នុងចំណោមបសុសត្វ ហានិភ័យសុខភាពដោយសារកត្តាអាហារ ការបង្កើនភាពស៊ាំនៃមេរោគចំពោះការព្យាបាលដោយប្រើថ្នាំអង់ទីប្យូទិក ការគំរាមកំហែងឥតឈប់ឈរនៃការចម្លងជំងឺពីសត្វទៅមនុស្ស។ នេះជាការបន្ថែមរបស់លោក នេត្រ ភក្ត្រា៕


-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ