ព័ត៌មានជាតិ
មិនថាមេធាវី ឬឧកញ៉ាមិនមានសិទ្ធិកាន់កាប់ និងប្រើប្រាស់ កាំភ្លើងនោះទេ
កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចុះឃាត់ខ្លួនលោក ខុន បញ្ចសិទ្ធិ ដែលគេស្គាល់ថា ជាមេធាវី និងមានងារជាឧកញ៉ា និងបក្ខពួកម្នាក់ទៀត ពាក់ព័ន្ធករណីផ្ទុះអាវុធនៅក្នុងក្លិបកម្សាន្ដមួយកន្លែងក្នុងមូលដ្ឋានខណ្ឌចំការមន។ ករណីផ្ទុះអាវុធនេះដែរ ធ្វើឱ្យមានការផ្ញាក់ផ្អើល និងបានចោទជាសំណួរថា តើមេធាវី មានសិទ្ធិកាន់កាប់ និងប្រើប្រាស់ កាំភ្លើងដែរឬទេ?

តាមច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ ត្រូវបានអនុញ្ញាតឱ្យតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិមានក្លឹប និងទីលានសម្រាប់ហាត់បាញ់ហ្វឹកហ្វឺន ហើយមិនអនុញ្ញាតឱ្យជនស៊ីវិលប្រើប្រាស់អាវុធដោយសេរីនោះឡើយ។ ក្នុងមាត្រា៤ នៃច្បាប់នេះ បានហាមឃាត់ការបំពាក់ ការកាន់កាប់ ការយកតាមខ្លួន ការប្រើប្រាស់ ការទិញ ការលក់ ការធ្វើពាណិជ្ជកម្ម ការនាំចូល ការនាំចេញ ការស្តុកអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទចំពោះជនស៊ីវិលក្នុងព្រះរាជាណាចក្រកម្ពុជា។
ចំណែក នៅក្នុងមាត្រា២០ បានចែងច្បាស់ថា ជនណាដែលបំពាក់អាវុធតាមខ្លួន កាន់កាប់ ប្រើប្រាស់អាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទដោយគ្មានការអនុញ្ញាត គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦ខែ ដល់២ឆ្នាំ និងពិន័យជាទឹកប្រាក់ ៥០ម៉ឺនរៀល ដល់២លានរៀល ដោយពុំទាន់គិតពីបទល្មើសព្រហ្មទណ្ឌផ្សេងទៀតនោះទេ។

ដោយឡែក បើតាមច្បាប់ស្តីពី លក្ខន្តិកៈមេធាវី វិជ្ជាជីវៈមេធាវី ជាវិជ្ជាជីវៈឯករាជ និងសេរីដែលចូលរួមបម្រើវិស័យយុត្តិធម៌ ហើយវិជ្ជាជីវៈមេធាវីអាចប្រព្រឹត្តទៅបានតែក្នុងក្របខ័ណ្ឌនៃគណៈមេធាវីតែប៉ុណ្ណោះ។ រីឯក្រមសីលធម៌មេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មេធាវីមានបេសកកម្មចូលរួមក្នុងការរៀបចំនីតិរដ្ឋ ពង្រឹងយុទ្ធធម៌សង្គម និងការពារសិទ្ធមនុស្ស៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ