ព័ត៌មានជាតិ
១ សប្ដាហ៍ ក្រសួងការងារ មានតម្រូវការកម្លាំងពលកម្មជាង ៦ ម៉ឺនកន្លែង សម្រាប់បម្រើលើវិស័យធំៗ ៣
រយៈពេល ១ សប្ដាហ៍ នេះ ពោលចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកប្រមាណជាង ៦ ម៉ឺនកន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន ៦០ ១៦៧ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៤៥ ៥០៧ កន្លែង វិស័យសេវាកម្មមានចំនួន ៥ ០៧៤ កន្លែង និងវិស័យកសិកម្មមានចំនួន ៩ ៥៨៦ កន្លែង។
ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៥ ២៨៦ កន្លែង។ ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ១៣ ៦០៣ កន្លែង។ ខេត្តក្រចេះមានតម្រូវការផ្នែកកសិកម្ម ៤ ០០០ កន្លែង។ រាជធានីភ្នំពេញមាន ១១ ៩១៧ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ៩ ៩៦៥ កន្លែង និងផ្នែកសេវាកម្ម ១ ៩៥២ កន្លែង។ ខេត្តកំពង់ឆ្នាំងមានតម្រូវការផ្នែកឧស្សាហកម្ម ១០ ៣០០ កន្លែង។

ខេត្តស្វាយរៀងមានចំនួន ៦ ៩៣១ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៥ ៥៣៦ កន្លែង និងសេវាកម្ម ១ ៣៩៥ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម ១ ១១០ កន្លែង។ ខេត្តតាកែវមាន ៤ ២៨៥ កន្លែង ក្នុងនោះវិស័យឧស្សាហកម្ម ៤ ២៣៨ កន្លែង និងសេវាកម្ម ៤៧ កន្លែង។ ខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្ម ៧០៧ កន្លែង ក្នុងនោះផ្នែកវិស័យឧស្សាហកម្ម ១៤២ កន្លែង និងសេវាកម្ម ៥៦៥ កន្លែង។ ខេត្តពោធិ៍សាត់ ៥០១ កន្លែង ក្នុងនោះសេវាកម្ម ២៧៤ កន្លែង និងសេវាកម្ម ២២៧ កន្លែង និងខេត្តផ្សេងៗ មាន ១ ៥២៧ កន្លែង ក្នុងនោះឧស្សាហកម្មមាន ៣៣៩ កន្លែង សេវាកម្ម ៨៨៨ កន្លែង និងកសិកម្ម ៣០០ កន្លែង។
ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជាង ៦ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ៣៨ ២២៧ កន្លែង កម្មករចម្ការដំណាំចំនួន ៩ ៥៨៦ កន្លែង កម្មករក្នុងផលិតកម្មចំនួន ៣ ៣៥២ កន្លែង អ្នកធ្វើការក្នុងកាស៊ីណូ ១ ៣៩៩ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៩៥៨ កន្លែង អ្នកធ្វើការផ្នែកសិប្បកម្មខាងសម្ភារៈវាយនភណ្ឌធ្វើពីស្បែក ៥០០ កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង ៤៩៥ កន្លែង អ្នកបច្ចេកទេសត្រួតពិនិត្យដំណើរការផលិត ៤៥៥ កន្លែង អ្នកលក់ដូរតាមការទំនាក់ទំនង ៤៤៣ កន្លែង អ្នកប្រមូលបំណុល និងអ្នកធ្វើការពាក់ព័ន្ធ ៣៣៥ កន្លែង និងមុខរបរផ្សេងៗ ៤ ៣១៧ កន្លែង៕
អត្ថបទ ៖ សំអឿន






-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា