Connect with us

ព័ត៌មានជាតិ

ស្រាវជ្រាវ​បន្ថែម មេខ្លោង​ប្លន់ជំរិត​លុយ១​ លានដុល្លារ ​ជួល​បន្ទប់​មួយ​នៅ​ទឹកថ្លាទុកចោល

បានផុស

នៅ

បន្ទាប់ពីកងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បង្រាបករណីករណីផែនការចូលជំរិត និងប្លន់សម្លាប់មិនបានសម្រេច កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី ១ ខែមីនា នៅបុរីអង្គរភ្នំពេញ ពេលនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណឧក្រិដ្ឋជនទាំង ៤ នាក់រួមមាន៖

១. ឧក្រិដ្ឋជន​ម្នាក់ ឈ្មោះ អ៉ឹម សុវណ្ណរិទ្ធ ជាអតីតអ្នកបើកឡានឲ្យគ្រួសារជនរងគ្រោះ ហើយក៏ជាមេក្លោងរៀបចំផែនការប្លន់ថៅកែរបស់ខ្លួន។ ឈ្មោះ អ៊ឹម សុវណ្ណរិទ្ធ កាន់កាំភ្លើង AK47 កើតថ្ងៃទី ២៨ ខែតុលា ឆ្នាំ១៩៩៩ មានទីកំណើតនៅ ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងបានជួលបន្ទប់មួយទុកចោល លេខ៣១៤ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយចេញចូលម្តងម្កាលប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២. ឈ្មោះរី ពីសី កាន់កាំភ្លើងខ្លីម៉ាក សូរ៉ាគី កើតថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៩១ មានស្រុកកំណើត សង្កាត់វឌ្ឍនភាព ទីរួមខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ១២៨ ផ្លូវលំ ភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

៣. ឈ្មោះ ម៉ូវ ផានិត កើតថ្ងៃទី ២៧ ខែតុលា ឆ្នាំ១៩៩៨ មានស្រុកកំណើត ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ស្នាក់នៅផ្ទះជួល ក្រោយវត្តតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

៤. ឈ្មោះ រ៉ន ភារុន កាន់កាំភ្លើងខ្លីម៉ាកCZ P09 កើតឆ្នាំ២០០០ មានស្រុកកំណើត ភូមិព្រែកសំរោង ឃុំតាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ទីលំនៅបច្ចុប្បន្ន ភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រៅពីអាវុធវែងខ្លី០៣ដើមខាងលើ ជនល្មើស នៅមានខ្នោះដៃ០២គូ ស្កុតសម្រាប់រុំបិទមាត់០២ដុំ, ខ្សែរ៉ូតជ័រទុកចងដៃជើង ០១ដុំ យកទៅតាមខ្លួនសម្រាប់ធ្វើសកម្មភាពជំរិតនិងប្លន់សម្លាប់ ផងដែរ។

កម្លាំងជំនាញនៃការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញ នៃមូលដ្ឋានអាវុធហត្ថ ខណ្ឌសែនសុខ និងដោយមានការសហការណ៍ ជាមួយ ម្ចាស់ផ្ទះជួល ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី២ ខែមីនា បានចុះធ្វើការឆែកឆេរបន្ទប់ជួលរបស់ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលជួលទុកចេញចូលម្តងម្កាល រកឃើញសម្ភារៈល្មើសច្បាប់មួយចំនួនទៀត រួមមាន៖
១. កាំភ្លើងវែង ម៉ាក M16 ចំនួន ០១ដើម
២. គ្រាប់កាំភ្លើងចម្រុះ ចំនួន ១៦ គ្រាប់
៣. ស្រោមអាវុធខ្លី ម៉ាកK54 ចំនួន ០១ និង
៤. សម្ភារៈផ្ទាល់ខ្លួនជនល្មើសជាច្រើនទៀត៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម