Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុ ទទួលបានសំណើ​វិនិយោគជិត ១០០ គម្រោង ក្រោយរដ្ឋាភិបាលដាក់ចេញកម្មវិធីពិសេស

បានផុស

នៅ

លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានលើកឡើងថា បន្ទាប់​ពី​ប្រកាសដាក់ចេញកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុឆ្នាំ ២០២៤ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មកដល់ពេលនេះ អនុគណៈកម្មការវិនិយោគខេត្តព្រះសីហនុ ទទួលបានសំណើសុំលើកទឹកចិត្តវិនិយោគចំនួន ៩៧ គម្រោង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់អភិបាលខេត្ត បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងជំនួបសំដែងការគួរ​សមនិងពិភាក្សាការងារជាមួយលោកស្រី ត្យូ ឡេឆេង Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព​នៃសាធារណរដ្ឋសឹង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា។

ក្នុងចំណោមគម្រោងសំណើរសុំលើកទឹកចិត្តចំនួន ៩៧ គម្រោង គម្រោងទទួលបានលិខិតអនុញ្ញាតជាគោលការណ៍​មាន​ចំនួន ៦១ គម្រោង គម្រោងដាក់ពាក្យស្នើសុំ តែមិនទទួលបានការឯកភាពចំនួន ៣ គម្រោង គម្រោងបានដាក់ពាក្យស្នើសុំ តែពន្យាមាន ៦ គម្រោង គម្រោងដាក់ពាក្យសុំតែមិនបានឯកភាពមាន ៣ គម្រោង។ នេះបើតាមការបញ្ជាក់ពីលោក ម៉ាង ស៊ីណេត។

វិស័យទេសចរណ៍ជាស្នូលមួយដែលប្រកប​ដោយ​សក្តានុពលនៃ​ខេត្តព្រះសីហនុ ខណៈ​ដែល​ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកឆ្នេរស្អាតជាងគេលើពិភពលោកនៅប្រទេសសេណេកាល់ និងជាតារារះនាទិសនារតី។

បើតាមលោកអភិបាល​ខេត្តព្រះសីហនុ រយៈពេល ៦ ខែដើមឆ្នាំ ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២ លាន ៨ សែននាក់ ក្នុងនោះភ្ញៀវជាតិ ២លាន ៦សែននាក់ និងភ្ញៀវបរទេសជាង ២០ ម៉ឺននាក់ បើធៀបនិង ៦ ខែដើមឆ្នាំ២០២៣ មានការកើនឡើង។ ភ្ញៀវទេសចរមកអ៉ឺរ៉ុបមកកាន់ខេត្តព្រះសីហនុ គឺមកពីខេត្ត កំពត និងកែប សំដៅទៅកម្សាន្តនៅតំបន់កោះក្នុងក្រុងកោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ)។

ខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចក្ខុវិស័យវែងឆ្ងាយដោយធ្វើការពង្រីកជា ៣ ដំណាក់កាល បច្ចប្បុន្ននេះកំពង់ផែក្រុងព្រះសីហនុ មានជំរៅទឹក ១៣,៥០ ម៉ែត្រ ហើយការពង្រីកដំណាក់កាលទី៣ និងបញ្ចប់នៅឆ្នាំ២០២៩ ដែលមានជំរៅទឹករហូតដល់ ១៧,៥០ម៉ែត្រ។

ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរាជរដ្ឋភិបាលក៏បានទម្លាក់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងចំនួន ៣៧ ខ្សែ ជាយន្តការរុញច្រានខេត្តព្រះសីហនុ រៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅពេលខាងមុខ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៦ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម៨ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម