ព័ត៌មានជាតិ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី សម្តែងការសោកស្តាយចំពោះការបាត់បង់ជីវិតរបស់អាកាសយានិកទាំង២រូប
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧត្តមភរិយារបស់នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរសារ នៅលើហ្វេសប៊ុកនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ សម្តែងការសោកស្តាយដល់ការបាត់បង់អាកាសយានិកទាំង ២រូប ដែលពលីក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ និងចូលរួមរំលែកទុក្ខដល់គ្រួសារសពចំពោះការបាត់បង់សមាជិក និងជាវីរបុរសកម្ពុជា។

លោកជំទាវបណ្ឌិត បានសរសេរថា៖ “នាងខ្ញុំសូមសម្ដែងនូវការសោកស្ដាយ និងក្ដីសោកសង្រេងជាទីបំផុត ចំពោះដំណឹងមរណភាពរបស់ លោក ខេង ឆៃយុទ្ធ និង លោក ស៊ុន ផល្លា ដែលជាអាកាសយានិកពលី ក្នុងឧប្បទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់”។ បន្ថែមពីនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះជាមួយគ្រួសារសព ព្រមទាំងឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់វីរអាកាសយានិកទាំង ២រូប សូមបានទៅកាន់សុគតិភព និងឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ឧទ្ធម្ភាគចក្រយោធាដែលបាត់ដាន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ មានអាកាសយានិក២រូបនៅក្នុងនោះ គឺ លោក ខេង ឆៃយុទ្ធ និង លោក ស៊ុន ផល្លា ត្រូវបានរកឃើញនៅរសៀលថ្ងៃទី២៩ ខែកក្កដា នៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោយចំណាយពេលរុករកអស់រយៈពេល១៧ថ្ងៃ។បន្ទាប់ពីរកឃើញឧទ្ធម្ភាគចក្រយោធានោះ ទើបគេទទួលបានដំណឹងថា អាកាសយានិកទាំង២រូបបានបាត់បង់ជីវិតទៅហើយ ដែលជារឿងគួរឱ្យសោកស្តាយពីប្រជាជនខ្មែរទាំងមូលចំពោះការបាត់បង់នេះ៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ចរាចរណ៍១ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២៣ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក