ព័ត៌មានជាតិ
រដ្ឋបាល ២ ឃុំ ស្រុកស្រីសន្ធរ ចំណេញជិត ៩០ លានរៀល ពីការដេញថ្លៃធ្វើផ្លូវបេតុង ៣០០ ម៉ែត្រ
រដ្ឋបាលឃុំព្រែករំដែង និងរដ្ឋបាលឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ចំណេញថវិកាឃុំប្រមាណជិត ៩០លានរៀល ពីការដេញថ្លៃធ្វើផ្លូវ ខណៈគម្រោងផ្លូវបេតុងចំនួន ២ខ្សែ ត្រូវបានដាក់ឱ្យដេញថ្លៃ និងទទួលបានភាពជោគជ័យ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ នេះ នៅសាលាឃុំព្រែករំដែង។

លោក ជុំ នីម តំណាងគណៈកម្មការលទ្ធកម្មទាំង ២ ឃុំគឺ ឃុំព្រែករំដែង និងឃុំឫស្សីស្រុក បានថ្លែងថា ផ្លូវបេតុងចំនួន ២ខ្សែ ប្រវែងជិត ៣០០ ម៉ែត្រ ឆ្លងកាត់ ២ឃុំ ដែលមានតម្លៃប៉ាន់ស្មានជិត ១៣០ លានរៀល ប៉ុន្តែត្រូវបានដេញថ្លៃក្នុងតម្លៃជិត ៤០ លាន។ ការដេញថ្លៃនេះ បានទៅក្រុមហ៊ុន ស្រុង ស្រឿន និងក្រុមហ៊ុន ម៉ាន់ ម៉េងហេង ជាអ្នកសាងសង់ផ្លូវជូនប្រជាពលរដ្ឋឃុំខាងលើ។ លោក បានបញ្ជាក់ដល់អ្នកសារព័ត៌មានត្រូវមានវិជ្ជាជីវៈច្បាស់លាស់ ត្រូវសរសេរព័ត៌មានពិត និងមិនត្រូវបញ្ចេញព័ត៌មានមិនពិតចេញក្រៅ ផ្សាយខុសការពិត នាំឱ្យមជ្ឈដ្ឋានក្រៅមានការភាន់ច្រឡំ។

គួរបញ្ជាក់ថា ក្រុមហ៊ុនដែលដេញថ្លៃបាន នឹងត្រូវធ្វើកិច្ចសន្យាជាមួយមេឃុំ ដើម្បីធានាគុណភាពផ្លូវតាមគម្រោង និងកិច្ចសន្យា ក៏ដូចជារក្សាកេរ្ដិ៍ឈ្មោះ និងសិទ្ធិចូលដេញថ្លៃលើកក្រោយ។ ចំពោះការដេញថ្លៃក្នុងតម្លៃទាបនេះ ដោយសារ ក្រុមហ៊ុនអ្នកដេញថ្លៃ ចង់ផ្ដាច់មុខធ្វើគម្រោងពេញតំបន់ក្នុងស្រុក ខណៈខ្លួនទទួលបានចំណេញពីការធ្វើផ្លូវនៅឃុំផ្សេង។

ដោយសារធ្លាប់មានការបាត់សណ្ដាប់ធ្នាក់ក្នុងការដេញថ្លៃកន្លងទៅ លោក ឡី មិច នាយករងរដ្ឋសាលាខេត្ត បានថ្លែងថា រយៈពេល ១០ នាទី នៃការដេញថ្លៃ មិនអនុញ្ញាតឱ្យថត ហើយទាំងអ្នកកាសែត ទាំងមន្ត្រីសម្របសម្រួល ហាមចល័តកន្លែងរហេតរហូត។ កម្លាំងកងរាជអាវុធហត្ថនឹងពិនិត្យ និងចាត់ការចំពោះអ្នកកាសែតដែលនៅតែថត ឬ Live នៅមុខសាលាឃុំ។ ចំណែកអ្នកទទួលការដេញថ្លៃ មិនធ្វើតាមការណែនាំ មេឃុំនឹងធ្វើរបាយការណ៍ជូនលោកអភិបាលខេត្ត។

អ្នកកាសែត ទាំងខាងក្នុង និងខាងក្រៅសាលាឃុំ មិនសប្បាយចិត្តដោយបាត់សិទ្ធិយកព័ត៌មានក្នុងកិច្ចលទ្ធកម្ម នាពេលចុងក្រោយនេះ ដោយបានតែរង់ចាំទទួលព័ត៌មានវិជ្ជមាន ខណៈឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំអាជ្ញាធរឱ្យរក្សាតម្លាភាពក្នុងការដេញថ្លៃគម្រោងនានា៕

អត្ថបទ៖ សាន វិឡែម

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ