Connect with us

ព័ត៌មានជាតិ

លីគ​​បាល់ទាត់នារី​កម្ពុជា​ចាប់ផ្តើមវិញមានក្រុម១០ចូលរួមប្រកួត

បានផុស

នៅ

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា​​បាន​រៀបចំ​រៀបចំ​ការ​ប្រកួត​លីគ​បាល់ទាត់​នារី​វិញ​ហើយ បន្ទាប់​ពី​ខក​ខាន​តាំង​ពី​ឆ្នាំ​២០២១ ​ដោយ​មាន​ក្រុម​បាល់ទាត់ចំនួន​១០​ចូល​រួម​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​សេចក្តី​ប្រកាស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ការប្រកួត ខេមបូឌានលីគនារី ឆ្នាំ២០២៤ នឹង​ចាប់​ផ្តើម​ដំណើរ​ការ​ពី​​ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី​​៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដែល​មាន​​ក្រុម​​ចំនួន​១០​ចូលរួមប្រកួតប្រជែង។

ការ​ប្រកួត​ត្រូវ​បាន​ធ្វើ​ឡើង​ជា​លក្ខណៈ​អាជីព​ពិត​ប្រាកដ​ដែល​មាន​ការ​ប្រកួត​ក្នុង​ដី និង​ក្រៅ​ដី​​ តាមរូបមន្ត លីគពីរជុំ និង​បន្ទាប់មក ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៤ នឹងត្រូវប្រកួតចំនួន​៣ប្រកួតបន្ថែមទៀត ដើម្បីជ្រើសយក​១ក្រុមដែល មានពិន្ទុខ្ពស់ជាងគេ ក្លាយជាក្រុមជើងឯក។ សរុប​ការ​ប្រកួត​​៩៣ ប្រើ​​ពេល​៧ខែ។

នេះ​ជា​ការ​ប្រកួត​កម្រិត​ស្តង់ដាលីគ​អាជីព​ដូច​លីគ​បាល់ទាត់​បុរស​ទូទាំង​ពិភពលោក​ដែល​ធ្វើ​ឡើង​ឆ្លង​ឆ្នាំ។

ក្រុម​ដែល​ចូល​រួម​ប្រកួត​មាន​ដូច​ជា ក្រុម​បាល់ទាត់​នារី​ភ្នំពេញ​ក្រោន ក្រុម​បាល់ទាត់​នារី​ណាហ្គាវើលដ៍ ក្រុម​បាល់ទាត់​នារី​វិសាខា ក្រុម​បាល់ទាត់​នារី​បឹងកេត ក្រុម​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង ក្រុមបាល់ទាត់​រី​​ខេត្ត​កំពង់ឆ្នាំង ក្រុម​បាល់ទាត់នារី​​មីស្ទើរលេង ក្រុម​បាល់ទាត់​នារី​សៀមរាប ក្រុម​បាល់ទាត់​នារី​ខេត្ត​កំពង់ធំ និង​ក្រុម​បាល់ទាត់​ខេត្ត​បាត់ដំបង។

ការ​បង្កើត​ឲ្យ​មាន​លីគ​បាល់ទាត់​នេះ​ឡើង​ពិត​ជា​សំខាន់​ណាស់​​ដែល​​ជួយ​ជំរុញ​វិស័យ​បាល់ទាត់​នារី​នៅ​កម្ពុជា​ឲ្យ​កាន់​តែ​រីក​ចម្រើន ពី​ព្រោះ​ក្រុម​បាល់ទាត់​នារី​ជម្រើស​ជាតិ​កម្ពុជា​មាន​កាតព្វកិច្ច​សំខាន់​ៗ​ជា​ច្រើន​លើ​ឆាក​អន្តរជាតិ​ដូច​ជា កីឡា​ស៊ីហ្គេម ពាន​រង្វាន់​នារី​ប្រចាំ​តំបន់​អាស៊ាន ហើយ​ពាន​រង្វាន់​កម្រិត​ AFC ក៏​មាន​ផ្នែក​នារី៕

អត្ថបទ៖ វីរបុត្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៤ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៤ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ៤ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម