ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់ ប.ស.ស បង្ហាញពីសារប្រយោជន៍ ប.ស.ស សម្រាប់កុមារ និងកូនមន្ត្រីរាជការក្នុងបន្ទុក
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង លោក ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយសនៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» ក្រោមប្រធានបទ “សារប្រយោជន៍ ប.ស.ស. សម្រាប់កូនមន្ត្រីរាជការក្នុងបន្ទុក” នៅព្រឹកថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ ២០២៤ នេះ នៅវិទ្យុជាតិកម្ពុជា AM៩១៨KHz និងវិទ្យុវត្តភ្នំ FM១០៥.៧០MHz។
នៅក្នុងកម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» បានធ្វើការពិភាក្សាលើចំណុចសំខាន់ៗមួយចំនួនដូចជា ៖ (១).ស្ថានភាព និងបច្ចុប្បន្នភាព នៃដំណើរការផ្តល់ប័ណ្ណសមាជិក ប.ស.ស. សម្រាប់កុមារ (២).សារប្រយោជន៍ ប.ស.ស. សម្រាប់កូនមន្ត្រីរាជការនៅក្នុងបន្ទុក (៣).បញ្ហាប្រឈមនានា/ ដំណោះស្រាយ/មតិចុងក្រោយ។
ក្នុងកម្មវិធីសន្ទនាមតិ ខាងលើនេះ លោកបណ្ឌិតអគ្គនាយករង ប.ស.ស. បានចំណាយពេលវេលា១ម៉ោងពេញ ដើម្បីឆ្លើយតបទៅនឹងសំណួរសំខាន់ៗ មួយចំនួន ពាក់ព័ន្ធនឹង ប.ស.ស. ជូនសាធារណជនទៅលើការអនុវត្តរបបសន្តិសុខសង្គមនៅកម្ពុជា ជាពិសេសលោកបានធ្វើការបកស្រាយយ៉ាងក្បោះក្បាយចំពោះអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពសម្រាប់កូនមន្ត្រីរាជការនៅក្នុងបន្ទុក។
លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ បានលើកឡើងថា សម្រាប់កុមារ (អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.) នឹងទទួលបានអត្ថប្រយោជន៍ជាច្រើនពេលក្លាយជាសមាជិក ប.ស.ស. ដូចជាការព្យាបាល និងថែទាំវេជ្ជសាស្ត្រ ដោយឥតគិតថ្លៃនៅគ្រប់មន្ទីរពេទ្យដៃគូ ប.ស.ស. ទូទាំងប្រទេស ទាំងមន្ទីរពេទ្យសាធារណ និងឯកជន ក្នុងនោះដែរប្រសិនបើកុមារជួបគ្រោះថ្នាក់ និងជំងឺជាអកុសលរហូតដល់ស្លាប់បាត់បង់ជីវិត បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ នឹងផ្តល់ប្រាក់វិភាជន៍បូជាសព។
លោកបានបន្តថា ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពលើកុមារគឺជាការគិតគូរដល់សុខុមាលភាពរបស់កុមារ ជាពិសេសជួយឱ្យសុខភាពរបស់កុមារល្អប្រសើជាងមុនដែលអាចជួយទៅដល់ធនធានមនុស្សប្រកបដោយសក្តានុពលភាពនាពេលអនាគត។
លោកបានបន្ថែមថា ចំពោះលក្ខខណ្ឌក្នុងការចុះបញ្ជី ប្រសិនបើកុមារស្ថិតនៅក្នុងបន្ទុក ប.ស.ស ត្រូវមានអាយុមិនលើសពី ១៨ ឆ្នាំ លើកលែងតែកូនមានពិការភាព និងមានជំងឺរ៉ាំរ៉ៃដែលមិនអាចប្រកបរបរការងារ ដែលមានប្រាក់ចំណូល នឹងត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ។ នៅក្នុងករណីមានអ្នកក្នុងបន្ទុកចាប់ពីពីរនាក់ឡើងទៅដែលបំពេញគ្រប់លក្ខខណ្ឌក្នុងការស្នើសុំចុះបញ្ជីគឺតម្រូវឱ្យចុះបញ្ជីទាំងអស់តែម្តង ហើយក្នុងនោះត្រូវបង់វិភាគទានមកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារក្នុងម្នាក់ ១៥ ៦០០ រៀល ក្នុងមួយខែ។
សូមបញ្ជាក់ថា កម្មវិធីសន្ទនាមតិ «ជីវិតយើង សង្គមយើង» ក៏បានអនុញ្ញាតឱ្យប្រជាពលរដ្ឋចូលរួមសាកសួរ និងពិភាក្សាដោយផ្ទាល់ជាមួយវាគ្មិនកិត្តិយសតាមរយៈប្រព័ន្ធទូរស័ព្ទផងដែរ៕
អត្ថបទ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ចរាចរណ៍១៦ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ