Connect with us

ព័ត៌មានជាតិ

សម្ដេចធិបតី លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ឡាវ បន្តរួមសហការគ្នានៅតាមបន្ទាត់ព្រំដែន

បានផុស

នៅ

តាមរយៈជំនួបជាមួយអនុរដ្ឋមន្ត្រីការពារជាតិឡាវ, សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពរបស់កម្ពុជា និងឡាវ បន្តបង្កើនកិច្ចសហការជាមួយគ្នាបន្ថែមទៀតនៅតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសកម្ពុជា និងឡាវមានការរីកចម្រើន និងភាពជិតស្និទ្ធជាលំដាប់ ហើយសម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដ៏ល្អប្រសើរនៃកិច្ចសហប្រតិបត្តិការ ក៏ដូចជាទំនាក់ទំនងរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចធិបតី ក៏បានគាំទ្រការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ ពិសេសការផ្លាស់ប្ដូរដំណើរទស្សនកិច្ចនាយទាហានជាន់ខ្ពស់ ការបង្កើនការបណ្តុះបណ្តាលសិក្ខាកាម ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា សម្រាប់ការជួយសង្គ្រោះក្នុងគ្រាមានគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន។

ក្នុងន័យនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរបន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងពិភាក្សាស្វែងរកនូវសកម្មភាពថ្មីៗ សំដៅផ្លាស់ប្តូរបទពិសោធន៍ ដែលនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវលើគ្រប់វិស័យ។

បើតាមលោកឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ដែលបានជម្រាបជូនសម្ដេចធិបតី គឺគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជាពេលនេះ គឺដើម្បីពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។ លោកអនុរដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនសម្ដេចធិបតី អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ ១) កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិ ២) ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាលធនធានមនុស្ស និង៣) ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

យុវជន​ចេញមុខ​ពន្យល់​រឿង​CLV​យ៉ាង​សាមញ្ញ​ ដើម្បី​កុំឱ្យ​យុវជន​ខ្លះ​ជឿ​ការ​ញុះញង់​ដោយ​គ្មាន​មូលដ្ឋាន

កីឡា៤០ នាទី មុន

ក្រុម​បាល់ទះ​ប៉ូឡូញ ឡើងឈរលេខ២ ក្រោយឈ្នះប្រេសុីលយ៉ាងតានតឹង

ព័ត៌មានអន្ដរជាតិ៤៦ នាទី មុន

ការ​នាំ​ចេញ​អង្ករ​ថៃ​កើន​ឡើង​ ២៥ ភាគរយ​ក្នុង​ឆមាស​ទី​១​ ខណៈរដ្ឋាភិបាល​បង្កើន​ការ​រំពឹង​ទុកការ​នាំ​ចេញ​ប្រចាំ​ឆ្នាំ​​ដល់​ជាង​ ៨ លាន​តោន

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

អាជ្ញាធរ​សិង្ហបុរី​​​​ស៊ើប​លើក​រណី​រលាក​ក្រពះ​​នៃ​​បុគ្គលិក​៦០​នាក់​ នៅ​​ក្រុមហ៊ុនមេ​​ Tiktok

ព័ត៌មានជាតិ៥២ នាទី មុន

សម្ដេចធិបតី លើកទឹកចិត្តឱ្យកងទ័ពកម្ពុជា-ឡាវ បន្តរួមសហការគ្នានៅតាមបន្ទាត់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម