ព័ត៌មានជាតិ
ក្រសួងការងារ កោតសរសើរម្ចាស់រោងចក្រ ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលអនុវត្តតាមច្បាប់ការងារ និងផ្តល់អត្ថប្រយោជន៍ច្រើនជូនកម្មករនិយោជិក
នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំចំនួន៣រូប ជាតំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះពិនិត្យមើលស្ថានភាពការងារ និងជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិក និងតំណាងនិយោជករោងចក្រចំនួន៣ទីតាំង ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240731_150230_339-768x1024.jpg)
រោងចក្រចំនួន៣ទីតាំងដែលថ្នាក់ដឹកនាំក្រសួងការងារចុះពិនិត្យមើលនេះ រួមមានរោងចក្រ FORTUNA INTERNATIONAL (CAMBODIA) INDUSTRY CO., LTD. ដឹកនាំដោយលោក ជួន មុំថុល រដ្ឋលេខាធិការនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, រោងចក្រ XO TEX INDUSTRIAL CO., LTD. ដឹកនាំដោយ លោក ទេព ណាវី រដ្ឋលេខាធិការ, និងរោងចក្រ DEWHIRST (CAMBODIA) CO., LTD. ដឹកនាំដោយ លោក វិត សុវណ្ណឧត្តម អនុរដ្ឋលេខាធិការ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240731_150236_357-1024x768.jpg)
នៅក្នុងការចុះពិនិត្យមើលស្ថានភាពការងាររបស់បងប្អូនកម្មករនិយោជិកជាង ១ ១០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រ FORTUNA INTERNATIONAL (CAMBODIA) INDUSTRY CO., LTD. ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លោក ជួន មុំថុល បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណទៅដល់ម្ចាស់រោងចក្រ ដែល គោរពតាមច្បាប់ការងារយ៉ាងខ្ជាប់ខ្ជួន និងអនុវត្តស្តង់ដាការងារបានយ៉ាងល្អ ជាពិសេសថែមទាំងបានផ្តល់អត្ថប្រយោជន៍ជាច្រើនលើសពីគោលការណ៍របស់រាជរដ្ឋាភិបាលបានកំណត់ក្នុងការផ្តល់អត្ថប្រយោជន៍ដល់បងប្អូនកម្មករនិយោជិកទៀតផង។ លោក ក៏បានកោតសរសើរដល់ភាគីនិយោជក ភាគីកម្មករនិយោជិក និងសហជីពតំណាងកម្មករ ដែលធ្វើការងារជាមួយគ្នា និងដោះស្រាយបញ្ហារួមគ្នាបានយ៉ាងល្អដោយឈរលើស្មារតី Çសុខដុមរមនានៅកន្លែងការងារÈ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240731_161155_073-1024x682.jpg)
ដោយឡែក ក្នុងការចុះជួបសំណេះសំណាលជាមួយតំណាងនិយោជក និងបងប្អូនកម្មករនិយោជិកប្រមាណ ៣ ៥០០នាក់ ដែលកំពុងបំពេញការងារនៅរោងចក្រ XO TEX INDUSTRIAL CO., LTD. ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លោក ទេព ណាវី បានមើលឃើញថា ទំនាក់ទំនងវិជ្ជាជីវៈរវាងកម្មករនិយោជិកជាមួយនិយោជកក្នុងរោងចក្រមានភាពល្អប្រសើរ ដោយឈរលើគោលការណ៍អត្ថប្រយោជន៍រួមជាធំ ខណៈដែលបងប្អូនកម្មករនិយោជិកបំពេញការងារយ៉ាងសកម្មក្នុងភាពសប្បាយរីករាយ ដោយសារចំនួននៃការបញ្ជាទិញសម្លៀកបំពាក់មានការកើនឡើងគួរឲ្យកត់សំគាល់។ តាមរយៈការដើរពិនិត្យមើលដោយផ្ទាល់នៅក្នុងដំណើរការផលិតកម្មក្នុងរោងចក្រ ដូចជា កន្លែងកាត់ដេរ កន្លែងវេចខ្ចប់ តុកាត់ ឃ្លាំង កាតុង QC(ការពិនិត្យគុណភាព) ពេទ្យសង្គ្រោះ បន្ទប់បំបៅកូនជាដើមនោះ លោក មើលឃើញថាការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសការងារក្នុងរោងចក្រមានស្តង់ដាល្អ ដោយបានគិតគូរចំពោះលំហូរខ្យល់ចេញចូលក្នុងអគារ ប្រព័ន្ធសុវត្ថិភាពការងារ និងសុខភាពរបស់កម្មករនិយោជិកផងដែរ។
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240731_150230_654-1024x768.jpg)
ចំណែកក្នុងការចុះជួបសំណេះសំណាល និងទទួលទានអាហារថ្ងៃត្រង់ជាមួយបងប្អូនកម្មករនិយោជិកប្រមាណ ២ ៥០០នាក់នៃរោងចក្រ DEWHIRST (CAMBODIA) CO., LTD. ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ លោក វិត សុវណ្ណឧត្តម បានជួបពិភាក្សាការងារជាមួយតំណាងនាយករោងចក្រ ដើម្បីសាកសួរព័ត៌មានមួយចំនួនទាក់ទងនឹងលក្ខខណ្ខការងារ និងអត្ថប្រយោជន៍ផ្សេងៗដែលភាគីរោងចក្រផ្តល់ជូនបងប្អូនកម្មករនិយោជិក។ លោក បានកត់សំគាល់ឃើញថា ម្ចាស់រោងចក្របានអនុវត្តលក្ខខណ្ឌការងារបានល្អ និងបានផ្តល់អត្ថប្រយោជន៍ផ្សេងៗជូនបងប្អូនកម្មនិយោជិកបានយ៉ាងល្អដូចដែលច្បាប់ការងារបានកំណត់ផងដែរ។ ទន្ទឹមនេះ លោកបានលើកទឹកចិត្ត និងស្នើឱ្យម្ចាស់រោងចក្របន្តយកចិត្តទុកដាក់លើសុវត្ថិភាពការងាររបស់កម្មករនិយោជិកទាំងអស់ ជាពិសេសបន្តផ្តល់អត្ថប្រយោជន៍ឱ្យបានពេញលេញតាមច្បាប់ការងារជូនដល់កម្មករនិយោជិកទាំងអស់ផងដែរ៕
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240731_161155_202-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240731_161155_318-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240731_161155_603-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240731_161155_890-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240731_163202_280-1024x683.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2024/07/IMG_20240731_163202_590-1024x683.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?