Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តក្រចេះ ចាត់មន្រ្តីពាក់ព័ន្ធនាំយកអំណោយ និងថវិកាប្រគល់ជូនគ្រួសារក្មេងស្រី មានជំងឺរុំារ៉ៃនៅស្រុកស្នួល

បានផុស

នៅ

ក្រោយពីមានការអញ្ជើញជួបផ្ទាល់ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយក្មួយស្រីមានអាយុ ១១ឆ្នាំ មានជំងឺប្រចាំកាយរុំារ៉ៃបញ្ហាខួរក្បាលពីកំណើត ដែលរស់នៅក្នុងភូមិក្រញូង៣ ចំណុចផ្សារការ៣ ស្ថិតក្នុងឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្កត្រចេះ ក្នុងឱកាសដំណើរអញ្ជើញចុះពិនិត្យអំពីស្ថានភាពកសាងអភិវឌ្ឍន៍ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាយបន្ទាត់ព្រំដែន កាលពីថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៤ ឆ្លើយតបទៅនឹងការណែនាំពីឯលោក វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានចាត់ឲ្យមន្ទីរសុខាភិបាល និងមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បាទាខេត្ត នាំយកអំណោយ និងថវិកាមកសួរសុខទុក្ខ និងប្រគល់ជូនក្មួយស្រី ដើម្បីលើកទឹកចិត្ត និងជួយសម្រាលដល់ជីវភាពរស់នៅប្រចាំថ្ងៃ។ ដែលអំណោយទទួលបានរួមមាន៖ អង្ករ-ត្រីខ-ទឹកត្រី-ទឹកស៊ីអ៊ីវ-អំបិល-ទឹកដោះគោឆៅ-មី-មុងភួយ និងថវិការ ២៥ ម៉ឺនរៀល។

មានប្រសាសន៍ក្នុងឱកាសនោះ លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្ត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងលោក វ៉ា ថន អភិបាលខេត្ត ដែលតែងតែយកចិត្តទុកដាក់ គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណ: ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកជូននាពេលនេះ មានចំនួនតិចតួចក្ដី តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានលើកឡើងថា “ ក្នុងនាមជាអាណាព្យាបាល ត្រូវតែថែរក្សាការពារ និងសង្រ្គោះអាយុជីវិតប្រជាពលរដ្ឋខ្លួនឲ្យបាន ទោះបីស្ថិតក្នុងរូបភាពណា ទីកន្លែងណា និងកាលៈទេសៈណាក៏ដោយ ”។ លោកក៏បានណែនាំ និងលើកទឹកចិត្តចំពោះម្តាយ និងក្មួយសូមបន្តថែរក្សាសុខភាពឲ្យបានល្អ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៩ នាទីutes មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ២ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៣ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម