ព័ត៌មានជាតិ
ក្រសួងការងារ ក្រើនរំឭកម្ចាស់រោងចក្រសហគ្រាសពង្រឹងគុណភាពសំណង់ ក្រោយបាក់ដំបូលអគារ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំឭកជាថ្មីដល់ម្ចាស់រោងចក្រសហគ្រាសទាំងអស់ត្រូវពង្រឹងគុណភាពសំណង់ ដោយត្រូវសាងសង់តាមលក្ខណៈបច្ចេកទេស ចៀសវាបាក់រលំអគារបង្កគ្រោះថ្នាក់ដល់កម្មកររោងចក្រ និងខាតបង់ទ្រព្យសម្បត្តិ។
ការរំឭកជាថ្មីនេះ បន្ទាប់ពី មានករណីបាក់ដំបូលអគាររបស់ក្រុមហ៊ុនផលិតកាបូប វេនធូរ៉ា លេឌើវែរ (Ventura leatherwear) ដែលមានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤១ ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២៤។

ជុំវិញហេតុការណ៍នេះ សម្ព័ន្ធសហជីពចលនាកម្មករ បានបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយលើកឡើងថា ជាករណីស្រុតអគារ ប៉ុន្តែត្រូវបានមន្រ្តីអ្នកនាំពាក្យរងក្រសួងការងារ ច្រានចោល និងចាត់ទុកថាជាព័ត៌មានបង្កឱ្យមានការភាន់ច្រលំ។
លោក ស៊ុន មេសា អ្នកនាំពាក្យរងនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្ហោះសារឆ្លើយតបនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា ករណីនេះ មិនមែនជាការបាក់ស្រុតអគាររោងចក្រ ដូចការលើកឡើងរបស់សម្ព័ន្ធសហជីពចលនាកម្មករឡើយ គ្រាន់តែបាក់ដំបូលធ្លាក់គ្មានស្តង់ដាដែលថៅកែរោងចក្រតម្រូវឱ្យរុះរើចេញ។ លោកបន្ថែមថា ក្នុងករណីនេះ មិនមានមនុស្សគ្រោះថ្នាក់ ឬប៉ះពាល់ដល់កម្មករឡើយ។

ក្រោយហេតុការណ៍នេះ ក្រសួងការងារតាមរយៈលោក ស៊ុន មេសា ក៏បានណែនាំដល់រោងចក្រសហគ្រាសទាំងអស់ត្រូវពង្រឹង និងយកចិត្តទុកដាក់លើគុណភាពសំណង់ទៅតាមស្តង់ដាសំណង់របស់អាជ្ញាធរពាក់ព័ន្ធដើម្បីការពារបាននូវសុវត្ថិភាព និងផាសុខភាពដល់កម្មករនិយោជិតដែលកំពុងបម្រើការឱ្យស្របទៅតាមស្តង់ដាសុវត្ថិភាពការងារដែលមានចែងក្នុងច្បាប់របស់កម្ពុជា។

ជាមួយគ្នានេះលោក ស៊ុន មេសា ស្នើសុំបងប្អូនសហជីព តំណាងកម្មករ និងពលរដ្ឋទាំងអស់ដែលទទួលបានព័ត៌មានទាំងឡាយពាក់ព័ន្ធនានាក្នុងវិស័យការងារ កម្មករនិយោជិត ពលករ និងព័ត៌មានផ្សេងៗ បើមិនច្បាស់លាស់ សូមទាក់ទងមកក្រសួង ឬផ្តល់ដំណឹងនិងសួរនាំ តាមរយៈលេខប្រព័ន្ធHotline ១២៩៧ ឬ១២៨៦ ដែលបម្រើការ២៤ម៉ោង ដើម្បីទទួលបានពិតប្រាកដដោយចៀសវាងផ្សព្វផ្សាយព័ត៌មានមិនច្បាស់លាស់ ហើយធ្វើឱ្យមានការព្រួយបារម្ភ។
ផ្អែកតាមរូបភាព ដំបូលអគារដែលបានធ្លាក់ចុះរងការខូចខាតច្រើន ប៉ុន្តែស្ថានភាពសំណង់នៅជាន់ផ្ទាល់ដីពុំមានបាក់ស្រុតចុះក្រោមឡើយ៕

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា