ព័ត៌មានជាតិ
ស្ត្រីនៅភូមិម្រោម ខេត្តកំពតយល់ដឹងច្បាស់អំពីសុខភាព និងការរំលូត
កាលពីជំនាន់មុនស្ត្រីពុំសូវទទួលបានព័ត៌មានស្តីអំពីសុខភាព និងការរំលូតដោយសុវត្ថិភាពឡើយ ដែលបណ្តាលឱ្យស្ត្រីមួយចំនួនត្រូវទទួលរងនូវជំងឺផ្សេងៗជាច្រើនពាក់ព័ន្ធទៅនឹងបញ្ហាសុខភាព ជាពិសេសគឺទទួលរងនូវការរើសអើង ការមាក់ងាយពីអ្នកនៅជុំវិញខ្លួន គ្រួសារ សង្គម និងសហគមន៍ បន្ទាប់ពីពួកគេមានផ្ទៃពោះដែលមិនចង់បាន។
លោក ហេង សុខហ៊ុល មានប្រសាសន៍ថា “យុវវ័យដែលមានអាយុពី១៨ឆ្នាំឡើងទៅ ពួកគេអាចមានសិទ្ធិសម្រេចចិត្តដោយខ្លួនឯងពាក់ព័ន្ធទៅនឹងការរំលូត ដោយមិនមានការបង្ខិតបង្ខំពីសំណាក់ឪពុកម្តាយ គ្រួសារ ឬនរណាម្នាក់ឡើយ។ ប៉ុន្តែផ្ទុយទៅវិញ យើងបានរកឃើញថា យុវវ័យដែលមានអាយុ១៨ឆ្នាំឡើង ពួកគេតែងតែទទួលរងនូវគំនាបពីសំណាក់ពីអាណាព្យាបាល គ្រួសារ សង្គម ជាពិសេសគឺវប្បធម៌ប្រពៃណី ដែលជាហេតុធ្វើឲ្យពួកគាត់ត្រូវបង្ខំចិត្ត ទៅរកសេវារំលូតដោយគ្មានសុវត្ថិភាព ឬប្រើប្រាស់លេបថ្នាំដែលមិនមានការប្រឹក្សាពីអ្នកជំនាញច្បាស់លាស់ ឬឆ្មបដែលគ្មានជំនាញ ឬទទួលនូវការបណ្តុះបណ្តាលបានត្រឹមត្រូវ ជាហេតុបង្កឱ្យពួកគេមានការប្រឈមមុខនឹងគ្រោះថ្នាក់ដល់អាយុជីវិត ស្របពេលដែលស្ត្រីខ្លះទៀតទទួលរងនូវការរើសអើង និងការមាក់ងាយ រហូតធ្វើឲ្យពួកគេមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរឈានទៅប៉ុនប៉ងលោតទឹក ឬធ្វើអត្តឃាតសម្លាប់ខ្លួនជាដើម”។
ទាក់ទងនឹងបញ្ហាប្រឈមដូចខាងលើនេះ គឺដោយសារតែកង្វះខាតព័ត៌មាន ចំណេះដឹង និងការមិនយល់ដឹងអំពីសិទ្ធផ្លូវភេទ។ ដោយមើលឃើញពីផលវិបាក និងជំនឿមិនសមហេតុផលពាក់ព័ន្ធទៅនឹងការរំលូត ទើបអង្គការរ៉ាក់ សហការជាមួយអាជ្ញាធរ ខិតខំប្រឹងប្រែងចុះធ្វើការអប់រំ និងផ្សព្វផ្សាយជូនទៅដល់ប្រជាពលរដ្ឋ ឱ្យបានយល់ដឹងព័ត៌មានពិតប្រាកដ និងស្វែងយល់ពីហានិភ័យជាច្រើនដែលជះឥទ្ធិពលដល់ការរើសអើង និងការមាក់ងាយនេះ ជាពិសេសដើម្បីឱ្យពួកគេអាចផ្លាស់ប្តូរទស្សនៈ ឥរិយាបថ និងផ្តល់សិទ្ធិពេញលេញទៅដល់យុវវ័យ ក្នុងការធ្វើការសម្រេចចិត្តទៅរកសេវារំលូតប្រកបដោយសុវត្ថិភាព និងមានការប្រឹក្សាជាមួយគ្រូពេទ្យបានត្រឹមត្រូវ។
ដោយឡែកអ្នកស្រី ស៊ិនស៊ីម៉ា ក្រុមប្រឹក្សាឃុំដែលទទួលបន្ទុកកិច្ចការនារី និងកុមារ បានរៀបរាប់ទាក់ទងទៅនឹងការរំលូតថា៖ “ការរំលូតដោយសុវត្ថិភាពមិនមែនជារឿងខុសច្បាប់នោះទេ កាលពីមុនស្ត្រីតែងតែមានការភ័យខ្លាច ហើយគិតថាមានទោស តែពេលនេះ ខ្ញុំសុំនិយាយថា ការរំលូតដោយសុវត្ថិភាពគឺស្របច្បាប់។ បងប្អូនស្ត្រីទាំងអស់មិនគួរលាក់លៀម ហើយត្រូវតែហ៊ានពិភាក្សាជាមួយគ្រូពេទ្យជំនាញ ហើយប្រជាពលរដ្ឋទាំងអស់គួរកុំមានការរើសអើង ឬការមាក់ងាយគ្នាឡើយ ពាក់ព័ន្ធទៅនឹងការរំលូតនេះ ជាពិសេសបងប្អូននៅក្នុងសហគមន៍ គឺមានតួនាទីយ៉ាងសំខាន់ក្នុងការជួយផ្សព្វផ្សាយព័ត៌មានស្តីអំពីការរំលូតដោយសុវត្ថិភាពនេះ”។
លោក ស្វាយ ហួត មេភូមិម្រោមបានបញ្ជាក់ថា៖ “ការយល់ដឹងរបស់ក្មេងៗក្នុងសម័យនេះគឺមានច្រើនជាងចាស់ៗជំនាន់មុន។ បើពួកគេចង់កំណត់ចំនួនកូនដែលចង់បាន ពួកគេអាចប្រើប្រាស់មធ្យោបាយពន្យារកំណើត រួមមាន ការលេបថ្នាំ ឬ ចាក់ថ្នាំ ជាពិសេសការប្រើដាក់កងដាក់ក្នុងស្បូនជាដើម ដែលអាចបង្ការការគ្មានផ្ទៃពោះបានរយៈពេលយូរឆ្នាំទៀត។ ពួកគេអាចមានពេលវេលា ក្នុងការប្រកបរបររកស៊ីចិញ្ចឹមជីវិត ហើយមានធនធានគ្រប់គ្រាន់ក្នុងការបញ្ចូនកូនឱ្យទៅសាលារៀន និងរៀនសូត្រខ្ពង់ខ្ពស់។ បើយើងប្រៀបធៀបទៅនឹងចាស់ៗជំនាន់មុន គឺពួកគាត់មិនសូវមានការយល់ដឹង ហើយក៏គ្មានការផ្សព្វផ្សាយព័ត៌មានទាក់ទងទៅនឹងការពន្យារកំណើតដែរ ដែលហេតុដូច្នេះហើយ ទើបធ្វើឲ្យពួកគាត់មានកូនច្រើនរហូតដល់ទៅ ១២ ឬ ១៤ នាក់ឯណោះ ចំណែកឯជីវភាពវិញមានភាពលំបាកលំបិន ការចិញ្ចឹមអប់រំកូនក៏មិនបានល្អទៅទៀត”។
ចំណែកឯអ្នកស្រី សូរង៉ែតវិញ មានប្រសាសន៍ថា៖ “ខ្ញុំវិញក៏មានគំនិតមិនខុសពីមេភូមិដែរ ប្ដីរបស់ខ្ញុំបានស្លាប់ចោលខ្ញុំ និងកូន៣នាក់ ប៉ុន្តែបើសិនប្ដីខ្ញុំនៅរស់វិញ ខ្ញុំក៏ត្រូវទទួលយកសេវាពន្យារកំណើតនេះផងដែរ ដើម្បីកុំឲ្យមានកូនញឹកពេក។ បច្ចុប្បន្ននេះខ្ញុំសង្កេតឃើញស្ត្រីយើង គាត់មានកូនញឹកញាប់ណាស់ ត្រូវពពោះកូនផង សម្រាលកូនផង និងត្រូវរ៉ាប់រងចិញ្ចឹមកូនយ៉ាងពិបាកទៀត តែបើសង្កេតទៅមើលអ្នកមានកូនតិច បែរជាគេមានជីវភាពធូរធារ ហើយអាចចិញ្ចឹមអប់រំកូនឱ្យរៀនសូត្របានខ្ពង់ខ្ពស់ទៀត។ ហេតុដូច្នេះហើយ ស្ត្រីយើងគួរតែរកសេវាក្នុងការពន្យារកំណើតឲ្យបានត្រឹមត្រូវពីសំណាក់គ្រូពេទ្យជំនាញ ដើម្បីថែរក្សាសុខភាពយើងឱ្យបានល្អ ហើយសព្វថ្ងៃនេះគឺមានសេវាកម្មពន្យារកំណើតច្រើនណាស់ មានទាំងការចាក់ថ្នាំ ការលេបថ្នាំ និងការប្រើប្រាស់កងជាដើម ដែលមិនបណ្តាលឱ្យប៉ះពាល់ដល់សុខភាពឡើយ”៕
អត្ថបទ ៖ រុង រឿង
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់