ព័ត៌មានជាតិ
គិតត្រឹមឆមាសទី ១ ក្រសួងការងារ ចុះអធិការកិច្ចការងារតាមរោងចក្រនានា ជិត ៥ ពាន់លើក
គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអធិការកិច្ចការងារតាមបណ្តារោងចក្រសហគ្រាសនានា ជិត ៥ ពាន់លើក ក្នុងនោះបានចេញលិខិតផាកពិន័យរោងចក្រចំនួន ៦៥ កន្លែង។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០១ សីហា នេះថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ នេះ ក្រសួងបានបញ្ជូនក្រុមអធិការកិច្ចការងារចុះអធិការកិច្ចការងារសរុបចំនួន ៤ ៩៩២ លើក ក្នុងនោះចុះអធិការកិច្ចការងារសាមញ្ញចំនួន ៤ ៧៤៧ លើក ចុះអធិការកិច្ចការងារពិសេស ចំនួន ១៨៣ លើក ចុះតាមដានកំហិតចំនួន ៦២ រោងចក្រ បានដាក់កំហិត ១១១ រោងចក្រ និងចេញលិខិតផាកពិន័យ ចំនួន ៦៥ រោងចក្រ។
លោកបានឱ្យដឹងទៀតថា ការចុះអធិការកិច្ចជាង ៤ ០០០ លើកនេះ គឺជាការធ្វើអធិការកិច្ចសាមញ្ញប្រចាំឆ្នាំ ព្រោះរោងចក្រមានរហូតដល់ទៅជាង ១ ៥០០ រោងចក្រ ហើយការធ្វើអធិការកិច្ចនេះក៏ធ្វើតាមរបបស្វ័យប្រកាសរបស់និយោជកផងដែរ។

លោកបានពន្យល់ថា «ជាគោលការណ៍យើងធ្វើអធិការកិច្ចម្តងក្នុង ១ ឆ្នាំ ប៉ុន្តែយើងធ្វើអធិការកិច្ចពិសេសនៅពេលដែលយើងទទួលបានបណ្តឹង ឬមួយទទួលបានព័ត៌មាននៅតាមបណ្តាញសង្គម ឬអនាមិកណាមួយដែលមិនមានភាពមិនប្រក្រតីណាមួយនៅតាមរោងចក្រសហគ្រាសពាក់ព័ន្ធទៅនឹងអនុវត្តច្បាប់ការងារ ឬលក្ខខណ្ឌការងារ យើងត្រូវចុះអធិការកិច្ចពិសេស ឬក៏មានការតាមដាននូវការដាក់កម្រិតណាមួយដែលត្រូវបន្តអធិការកិច្ចរោងចក្រសហគ្រាសនោះបានអនុវត្តតាមបញ្ញត្តិដែលយើងបានដាក់កម្រិតឬទេ។ អីចឹងជាង ៤ ០០០ អធិការកិច្ច យើងបូករួមទាំងអធិការកិច្ចប្រចាំឆ្នាំតាមរោងចក្រសហគ្រាសទាំងអធិការកិច្ចតាមបណ្តាសហគ្រាសជួលបន្ត»។
លោកបន្តទៀតថា គោលបំណងចម្បង នៃការចុះធ្វើអធិការកិច្ចនេះ គឺយើងពិនិត្យដោះស្រាយពាក្យបណ្តឹង និងភាពមិនប្រក្រតីដែលយើងទទួលបានតាមបណ្តាញសង្គម ឬតាមអនាមិកពាក់ព័ន្ធទៅនឹងអនុវត្តច្បាប់ការងារ ឬលក្ខខណ្ឌការងារតាមរោងចក្រសហគ្រាស ឬបញ្ហាផ្សេងៗ កើតឡើងនៅក្នុងការបំពេញការងារតាមរោងចក្រសហគ្រាស ដើម្បីធានាឱ្យនិយោជក និងកម្មករ-និយោជិតគោរពគ្នាទៅវិញទៅមក គោរពច្បាប់ការងារ និងមានសុខដុមរមនានៅតាមរោងចក្រសហគ្រាស៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១៦ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ