ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ស សុខា ជំរុញឱ្យភាគីពាក់ព័ន្ធផ្តល់ព័ត៌មានពិតជុំវិញអំពើជួញដូរមនុស្ស
ឧបនាយករដ្ឋមន្រ្តី ស សុខា បានជំរុញថ្នាក់ដឹកនាំ មន្ត្រីគ្រប់ក្រសួងស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ វិស័យឯកជន អង្គភាពសារព័ត៌មាន និងភាគីពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ចូលរួមផ្តល់របាយការណ៍ និងព័ត៌មានពិតពាក់ព័ន្ធនឹងអំពើជួញដូរមនុស្សតាមគ្រប់មធ្យោបាយ ដើម្បីឈានទៅបង្ក្រាបបទល្មើសបានទាន់ពេលវេលា។

នៅក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានចាត់ទុកថា ការផ្តល់របាយការណ៍ និងព័ត៌មានពិត មានសារៈសំខាន់ក្នុងការតាមដាន សម្រេចចិត្ត តម្រង់ទិសការងារ និងបង្ក្រាបប្រភពមេក្លោងជួយដូរមនុស្សឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
នៅចំពោះវត្តមានចូលរួមពីលោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាអនុប្រធាន គ.ជ.ប.ជ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ព្រមទាំងតំណាងអង្គទូតនានាប្រចាំកម្ពុជា លោក ស សុខា បានបញ្ជាក់ថា ក្រសួង ស្ថាប័ន អង្គទូត អង្គការសង្គមស៊ីវិលជាតិ-អន្តរជាតិ និងភាគីពាក់ព័ន្ធទាំងអស់ គឺជាតួអង្គដែលត្រូវទទួលខុសត្រូវការងាររួមគ្នា ដោយពុំអាចខ្វះដៃគូកិច្ចសហប្រតិបត្តិការណាមួយឡើយ។ លោក បន្តថា អំពើជួញដូរមនុស្សជាចរន្តនៃឧក្រិដ្ឋកម្មឆ្លងដែនសកល ដែលជនល្មើសបានបង្កើតជាបណ្តាញប្រទាក់ក្រឡាគ្នាយ៉ាងរឹងមាំ បង្កប់គ្រប់ទិសទី និងមានលទ្ធភាពកាន់តែធំ មធ្យោបាយកាន់តែទំនើបក្នុងការប្រព្រឹត្តបទល្មើសតាមគ្រប់រូបភាព ពិសេសគឺប្រព័ន្ធបច្ចេកវិទ្យាដ៏ទំនើប ដើម្បី អូសទាញទឹកចិត្តជនរងគ្រោះ។ ហើយក៏ជាទីកន្លែងដែលជនល្មើសងាយស្រួលបិទបាំងសម្មភាពបំផុតដែរ។

លោកឧបនាយករដ្ឋមន្ត្រី ស សុខា ក៏បានណែនាំតួអង្គពាក់ព័ន្ធទាំងអស់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិរហូតដល់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ត្រូវបំពេញតួនាទី ភារកិច្ចការងារប្រកបដោយការទទួលខុសត្រូវឱ្យបានច្បាស់លាស់ ដោយត្រូវតាមដាន វាយតម្លៃ អប់រំ និងផ្សព្វផ្សាយព័ត៌មាន តាមរយៈការប្រជុំរាយការណ៍ប្រចាំខែឱ្យបានទូលំទូលាយពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងជួញដូរមនុស្ស។ លទ្ធផលការងារនេះ ត្រូវបញ្ជូនមកអគ្គលេខាធិការដ្ឋាន ត្រឹមថ្ងៃទី២៧ ជារៀងរាល់ខែ ដើម្បីបូកសរុបជូនគណៈកម្មាធិការជាតិបានទាន់ពេលវេលា។

លោកប្រមុខក្រសួងមហាផ្ទៃ ក៏សង្ឃឹមជឿជាក់ថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ២០២៤-២០២៨ នឹងក្លាយជាផែនទីបង្ហាញផ្លូវសម្រាប់គ្រប់ក្រសួង ស្ថាប័ន អង្គភាព ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីអនុវត្តការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រកបដោយប្រសិទ្ធភាពខ្ពស់៕

-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ចរាចរណ៍៤ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
Breaking News! ផ្ទុះការបាញ់គ្នាដ៏រន្ធត់ នៅក្បែរផ្សារខេត្ត Samut Prakan ប្រទេសថៃ