ព័ត៌មានជាតិ
អតីតចៅអធិការវត្ត ត្រូវបានតុលាការខេត្តព្រះវិហារ ដាក់ពន្ធនាគារពាក់ព័ន្ធករណីរំលោភក្មេងស្រី៩ឆ្នាំ
កាលពីរសៀលថ្ងៃទី៣០ ខែកក្កដាឆ្នាំ២០២៤ ចៅក្រមសាលាដំបូងខេត្តព្រះវិហារ បាននសម្រេចឃុំខ្លួន ព្រះតេជគុណ ទឹម ហ៊ុន អតីតចៅអធិការវត្តភ្នំកន្ធាយ ក្នុងឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ពាក់ព័ន្ធករណីរំលោភក្មេងស្រីវ័យ៩ឆ្នាំ។

ម្តាយជនរងគ្រោះបានឲ្យដឹងថា ករណីនេះ ពួកគាត់បានដាក់ប្តឹងទៅអធិការនគរបាលស្រុកគូលែន តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីជួយរកយុត្តិធម៌ និងបានទាមទារសំណងចំនួន២០លានរៀល ក៏ដូចជាស្នើឱ្យសមត្ថកិច្ចចាត់ការទៅលើជនសង្ស័យខាងលើទៅតាមផ្លូវច្បាប់។ គ្រួសាររងគ្រោះបន្តថា គាត់ពិតជាថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះស្ថាប័នតុលាការខេត្តព្រះវិហារ ដែលបានជួយរកភាពយុត្តិធម៌ដល់កូនស្រីរបស់គាត់។ គ្រួសាររងគ្រោះបន្ថែមថា រហូតមកដល់ពេលនេះ កុមារីដែលអាណាព្យាបាលពួកគេអះអាងថាត្រូវបានចៅអធិការរំលោភនោះ កំពុងស្ថិតក្នុងសភាពស្លេកស្លាំងនៅឡើយ ហើយក៏មិនបានបញ្ជូនកូនឲ្យចូលរៀននៅឡើយទេ។

ពលរដ្ឋលើកឡើងថា បន្ទាប់ពីទទួលព័ត៌មានថា ឃុំខ្លួនអតីត ចៅអធិករវត្តភ្នំកន្ធាយ រួចមកពួកគាត់នឹងរៀបចំវត្តឡើងវិញ ដោយសុំអញ្ជើញអាជ្ញាធរពាក់ព័ន្ធចូលរួមផងដែរ។
មន្ត្រីតុលាការខេត្តព្រះវិហារ បានបង្ហើបឲ្យដឹងនាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ថា ករណីបណ្ដឹងរំលោភសេពសន្ថវ:លើក្មេងស្រីនៅឃុំត្រយ៉ង់ ស្រុកគូលែន គឺខាងចៅក្រមនៃសាលាដំបូងខេត្តព្រះវិហារ បានស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ និងបានឲ្យមន្ត្រីជំនាញចាប់ផ្សឹក និងសម្រេចឃុំខ្លួនព្រះតេជគុណ ទឹម ហ៊ុន ចៅអធិការវត្តភ្នំកន្ធាយ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី៣០ខែកក្កដា ឆ្នាំ២០២៤៕
ដោយ៖ជុន កុសល

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ