ព័ត៌មានជាតិ
អ្នកនាំពាក្យ ៖ វគ្គទី ២ មានយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ជាង ៤ ៥០០ នាក់ កំពុងសិក្សាជំនាញដោយឥតគិតថ្លៃ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ០១ សីហា នេះថា វគ្គទី ២ នេះ មានយុវជនមកពីគ្រួសារក្រីក្រ និងយុវជនងាយរងហានិភ័យជាង ៤ ៥០០ នាក់ កំពុងសិក្សាជំនាញដោយឥតគិតថ្លៃ បន្ទាប់ពីមានសិស្សជិត ៤ ពាន់នាក់ បានបញ្ចប់វគ្គទី ១ កាលពីពេលថ្មីៗ កន្លងទៅនេះ។

លោកបានបន្តថា កម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យប្រមាណ ១ លាន ៥ សែននាក់ នេះ ត្រូវបានរាជរដ្ឋាភិបាលប្រកាសបើកជាផ្លូវការ កាលពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ ២០២៣ និងបានបើកវគ្គបណ្ដុះបណ្ដាលវគ្គទី ១ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ហើយគិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ មានសិស្សចុះឈ្មោះចូលរៀនចំនួន ៤០ ៨៥៣ នាក់ (ស្រី ១៤ ២៦៣ នាក់) សិស្សកំពុងរៀន ១៧ ៧៤១ នាក់ (ស្រី ៦ ០៨៨ នាក់)។ សិស្សបញ្ចប់វគ្គទី ១ មានចំនួន ៣ ៩១១ នាក់។ ចំណែកវគ្គទី ២ មានសិស្សចុះឈ្មោះ ៧ ០០៧ នាក់ (ស្រី ៣ ២៣០ នាក់) និងកំពុងរៀន ៤ ៥៦៤ នាក់ (ស្រី ២ ០៩៣ នាក់)។
លោក កត្តា អ៊ន បានអំពាវនាវដល់យុវជនមកពីគ្រួសារក្រីក្រ និងយុវជនមកពីគ្រួសារងាយរងហានិភ័យ និងយុវជនទូទៅ ចុះឈ្មោះចូលរៀនជំនាញឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងទៅថ្ងៃអនាគត។ ចំពោះយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ចូលរៀនមិនត្រឹមតែអត់គិតថ្លៃប៉ុណ្ណោះទេ ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភប្រមាណ ២៨ ម៉ឺនរៀល សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃពេលកំពុងសិក្សា ៤ ខែ ទៀតផង។ រីឯយុវជនមកពីគ្រួសារធម្មតា ក៏អាចចូលសិក្សាដោយឥតគិតថ្លៃដែរ តែមិនទទួលបានប្រាក់ឧបត្ថម្ភដូចយុវជនគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនោះទេ។

លោកបានបន្តថា ក្រសួងការងារ បញ្ចូលជំនាញថ្មី ៧ បន្ថែមទៀត ក្នុងកម្មវិធីបណ្ដុះបណ្ដាលយុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងអនាគត។ ជំនាញថ្មី ទាំង ៧ រួមមាន ៖ ១.ការដំឡើងដំបូល ,២.ការថែទាំ និងជួសជុលទោចក្រយានយន្ត, ៣.ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ៤.ការដំឡើង និងថែទាំបណ្ដាញកុំព្យូទ័រ, ៥.ការដំឡើង និងអនុវត្តបច្ចេកវិទ្យាឌីជីថល, ៦.ការងារការិយាល័យជួរមុខ និង ៧.សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ខណៈពេលបើកដំណើរការកម្មវិធីដំបូងមាន ៣៨ ជំនាញ បែងចែកតាមវិស័យចំនួន ១០ រួមមាន សំណង់ អគ្គិសនី និងថាមពល , អេឡិចត្រូនិក , កម្មន្តសាល, មេកានិចទូទៅ/មេកានិចរថយន្ត , ធុរកិច្ច និងព័ត៌មានវិទ្យា, សេវាកម្ម , បរិក្ខារត្រជាក់ និងកម្តៅ , ទេសចរណ៍ , និងកសិកម្ម និង កសិ-ឧស្សាហកម្ម៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២១ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?