ព័ត៌មានជាតិ
គណៈកម្មការទី ៣ នៃរដ្ឋសភា ណែនាំឱ្យរដ្ឋបាលខេត្តពន្លឿនសកម្មភាពអភិវឌ្ឍន៍ខេត្តក្រចេះឲ្យកាន់តែរីកចម្រើន
ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ដឹកនាំដោយលោក សន្តិបណ្ឌិត ឡូយ សុផាត បានណែនាំឱ្យថ្នាក់ដឹកនាំខេត្តក្រចេះ និងមន្ទីរពាក់ព័ន្ធនានា ត្រូវបន្ត បង្កើន និងទទួលខុសត្រូវ សម្រាប់ធ្វើការអភិវឌ្ឍន៍ វិនិយោគ ពន្លឿនសកម្មភាពអភិវឌ្ឍន៍ខេត្តក្រចេះឲ្យកាន់តែរីកចម្រើន។ លោក បានណែនាំដូច្នេះ ក្នុងពេលជួបប្រជុំជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តក្រចេះ នាព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ ដើម្បីឈ្វេងយល់ប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា នៅក្នុងការប្រតិបត្តិច្បាប់នៅក្នុងមូលដ្ឋាន ដែលត្រូវរួមសហការគ្នារវាងស្ថាប័ននីតិបញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា។

លោក គង់ គឹមនី អភិបាលស្ដីទី ខេត្តក្រចេះ បានលើកឡើងពីស្ថានភាពទូទៅ និងសភាពការណ៍ក្នុងខេត្ត ពិសេស គឺបានជម្រាបជូនពីការងារមួយចំនួនដែល ទាក់ទិនទៅនឹងវិស័យទទួលខុសត្រូវរបស់គណៈកម្មការ ដូចជា ការងារកសិកម្ម- ឧស្សាហកម្ម ពីទីផ្សាដំឡូងមី ស្វាយចន្ទី និងស្វាយកែវរមៀត កៅស៊ូ ។ ក្រុមហ៊ុនវិនិយោគ ពីដំណើររោងចក្រកែច្នៃដំឡូងមី នៅក្នុងក្រុងក្រចេះ រោងចក្រកែច្នៃស្ករអំពៅ នៅស្រុកអូរគ្រៀងសែនជ័យ និងដំណើរការក្រុមហ៊ុនវិនិយោគផលិតសំបកកង់រថយន្ត និងក្រុមហ៊ុនថ្មម៉ាត ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកស្នួល និងធនធានទឹក ព្រមទាំងបញ្ហាប្រឈមនានា នៅក្នុងខេត្តក្រចេះ។

លោកសន្តិបណ្ឌិត ឡូយ សុផាត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ ដែលបានសម្រេចលទ្ធផលគួរឲ្យសរសើរជាប្រយោជន៍ជូនប្រជាពលរដ្ឋ នៅក្នុងខេត្តទាំងមូល។
លោកសន្តិបណ្ឌិត ឡូយ សុផាត បានជំរុញដល់ថ្នាក់ដឹកនាំខេត្ត មន្ទីរពាក់ព័ន្ធនានា ត្រូវបញ្ជ្រាប បច្ចេកវិទ្យាវិទ្យាសាស្រ្តទៅក្នុងកសិកម្មឌីជីថល គឺការងារនឹងប្រែប្រួលទទួលបានជោគជ័យ ។ លោកសន្តិបណ្ឌិត បានផ្តាំផ្ញើរដល់អភិបាលក្រុង ស្រុក ត្រូវគិតដល់ការបណ្ដុះបណ្ដាលមេឃុំ ក្រុមប្រឹក្សាឃុំ ឲ្យយល់ពី ការវិនិយោគ ដោយត្រូវវិនិយោគចំណេះដឹងទៅឲ្យប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ដើម្បីប្រើប្រាស់សក្តានុពលនេះ ផលិតឲ្យបានផលិតផល ដែលមានគុណភាព បម្រើឲ្យផលប្រយោជន៍ទាំងក្នុងស្រុក និងអាចនាំចេញទៅក្រៅស្រុក ដូចជា ក្រូចថ្លុង និង ត្រី ជាដើម។
គួរឱ្យដឹងថា គណៈកម្មការទី៣ នៃរដ្ឋសភា គឺជាគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខប្រមាញ់ នេសាទ អភិវឌ្ឍជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម៕
អត្ថបទ៖ ប្រុញ វិធិន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ