ព័ត៌មានជាតិ
អាកាសយានដ្ឋានសៀមរាបអង្គរ មានក្រុមហ៊ុនចំនួន ១០ ភ្ជាប់ជើងហោះហើរចុះឡើងជាប្រចាំ
បើតាមប្រភពពីមន្រ្តីនៅអាកាសយានដ្ឋានសៀមរាបអង្គរបានឲ្យកម្ពុជាថ្មីដឹងថា បច្ចុប្បន្នមានក្រុមហ៊ុនអាកាសចរណ៍ទាំងក្នុងស្រុកនិងក្រៅស្រុកចំនួន ១០ កំពុងប្រតិបត្តិការភ្ជាប់ការហោះហើរជាប្រចាំមកអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។

លោក យឹម សានីរាន មន្ត្រីសម្របសម្រួលនៅអាកាសយានដ្ឋានសៀមរាបអង្គរបានប្រាប់កម្ពុជាថ្មីតាមតេឡេក្រាមថា ក្រុមហ៊ុនទាំង ១០ ដែលកំពុងប្រតិបត្តិការតភ្ជាប់ការហោះហើរត្រង់មកអាកាសយានដ្ឋានសៀមរាបអង្គរ ក្នុងនោះមានក្រុមហ៊ុនក្នុងស្រុកចំនួន ២ និងក្រៅស្រុកចំនួន ៨។
ក្រុមហ៊ុនទាំងនោះមានក្រុមហ៊ុន Cambodia Angkor Air (K6), Vietnam Airlines (VN), Bangkok Airway (PG), Lao Airlines (QV), China Eastern Airlines (MU), Viet Jet Airlines (VJ), AirAsia Airlines (AK), Thai AirAsia(FD), AirAsia Cambodia (KT), Singapore Airlines(SQ)។
ក្រៅពីមានក្រុមហ៊ុនប្រតិបត្តិការហោះហើរជាប្រចាំ ក៏មានក្រុមហ៊ុនប្រតិបត្តិការហោះហើរផ្សេងទៀតលក្ខណៈ Charter or Private Jet។ នេះបើតាមលោក យឹម សានីរាន។
ទាក់ទងក្រុមហ៊ុនអាកាសចរណ៍ឡាវ ដែលប្រកាសបញ្ឈប់ប្រតិបត្តិការហោះហើរត្រង់ពីទីក្រុងវៀងច័ន្ទ-មកទីក្រុងភ្នំពេញ កាលពីពាក់កណ្តាលខែមិថុនា បើតាមលោក សានីរាន គិតត្រឹមចុងខែកក្កដាក្រុមហ៊ុននេះនៅតែបន្តប្រតិបត្តិការហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្គរនៅឡើយ។
មន្រ្តីសម្របសម្រួលនៅស្ថានីយអ្នកដំណើររូបនេះ ក៏លើកឡើងពីស្ថានភាពនៅអាកាសយានដ្ឋានសៀមរាបអង្គរបច្ចុប្បន្ន ទទួលជើងហោះហើរជាមធ្យមមានឡើងចុះប្រមាណ ៤០ ជើងក្នុងមួយថ្ងៃ ហើយអាចលើសខ្វះតិចតួច។
លោក សានីរាន ក៏បង្ហើបឲ្យដឹងថា នៅចុងឆ្នាំនេះមានក្រុមហ៊ុនអាកាសចរណ៍ថ្មីៗជាច្រើនទៀត នឹងភ្ជាប់ជើងហោះហើរមកអាកាសយានដ្ឋានសៀមរាបអង្ករ ស្របពេលជារដូវ high season ដែលមានមានភ្ញៀវទេសចរមកកម្សាន្តច្រើន។
នៅក្នុងជំនួបជាមួយនាយករដ្ឋមន្រ្តីកម្ពុជា លោក John KC LEE ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា បានលើកឡើងអំពីការពង្រីកកិច្ចសហការលើវិស័យដ៏សក្តានុពលមានទាំងផ្នែកធុរកិច្ច ការវិនិយោគ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន រួមទាំងពិនិត្យលទ្ធភាពក្នុងការបង្កើតជើងហោះហើរត្រង់ពីទីក្រុងហុងកុងមកខេត្តសៀមរាបប្រទេសកម្ពុជា។
អមដំណើរលោក John KC LEE មកទស្សនកិច្ចមកកម្ពុជា ក៏មានតំណាងក្រុមហ៊ុនអាកាសចរណ៍ Cathay Pacific ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយអាកាសយានដ្ឋានកម្ពុជា ដើម្បីបង្កើនការតភ្ជាប់ជើងហោះហើរពីកម្ពុជានិងទីក្រុងហុងកុង។

លោក Ronald Lam នាយកប្រតិបត្តិក្រុមហ៊ុន Cathay Pacific បានគូសបញ្ជាក់ថា ការបង្កើនជើងហោះហើរបន្ថែមនឹងផ្តល់ជម្រើសកាន់តែច្រើននិងងាយស្រួលសម្រាប់អ្នកដំណើរ អាចភ្ជាប់ការហោះហើរទៅកាន់ទីក្រុងហុងកុង និងគោលដៅទៅកាន់ប្រទេសចិនដីគោក រួមទាំងប្រទេសនៅតំបន់អាស៊ីខាងជើង អឺរ៉ុប និងទ្វីបអាមេរិក។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា (PATACC) បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០១ ខែសីហា ឆ្នាំ ២០២៤ នេះថា ទីក្រុងហុងកុងជាតំបន់ស្នូលអន្តរជាតិ ដែលជាច្រកចេញចូលរបស់ភ្ញៀវចិន និងអន្តរជាតិផ្សេងទៀត។ ការបង្កើនជើងហោះហើរនេះជាសញ្ញាល្អ ដែលនឹងជួយកែប្រែស្ថានភាពនិងពង្រឹងវិស័យអាកាសចរណ៍ប្រទេសកម្ពុជាកាន់តែល្អប្រសើរ។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ នៅក្នុងឆមាសទី ១ ឆ្នាំ ២០២៤ កម្ពុជាទទួលបានជើងហោះហើរអន្តរជាតិសរុប ១២ ៣៨៦ ជើង ក្នុងនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមាន ៨ ៩៦០ ជើង អាកាសយានដ្ឋានសៀមរាបអង្គរមាន ៣ ២១៤ ជើង និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុមាន ២១២ ជើង៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ