ព័ត៌មានជាតិ
ស្នងការនគរបាលខេត្តកោះកុងបង្ក្រាបរថយន្តដឹកជញ្ជូនឈើប្រណិតចំនួន៤គ្រឿងនិងឃាត់ខ្លួនមនុស្ស២នាក់
របាយការណ៍បឋមរបស់ស្នងការនគរបាលខេត្ត ប្រតិបតិ្តការនេះធ្វើឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤៨គោលដៅប៉ុស្តិ៍បឹងព្រាវ ចំនុច(អូជ្រៅ) ឃុំបឹងព្រាវ ស្រុកស្រែអំបិល ក្រោយតាមប្រមាញ់រថយន្តសង្ស័យនីមួយៗដែលពួកគេដឹកឈើខុសច្បាប់ចេញពីស្រុកថ្មបាំងឆ្ពោះទៅភ្នំពេញ ។
សមត្ថកិច្ចបង្ក្រាបបានកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ ដោយទី១-រថយន្តម៉ាក់ឡង់គ្រីស័រ ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ2M-9751 ២-រថយន្តម៉ាក់ហាយឡែនឌ័រ ពណ៌មាស ពាក់ស្លាកលេខ ភ្នំពេញ2X-2367 ៣-រថយន្តម៉ាក់ ហាយឡែនឌ័រ ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2Z-2755 ៤-រថយន្តម៉ាក់បាឡែនសេរី2003 ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ2W-2986រថយន្តទាំងបួនគ្រឿងនេះមានឈើពេញទាំងអស់ហើយឃាត់ខ្លួនបានមនុស្សចំនួនពីរនាក់ ឈ្មោះ ង៉ែត ម៉ៅ ភេទប្រុស អាយុ២៤ឆ្នាំមានស្រុកកំណើតខេត្តតាកែវ ២-ឈ្មោះ ផាន់ ថន ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិជាំស្លា ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង(អ្នកទាំងពីរនៅក្នុងរថយន្តបាឡែន)ចំណែកមនុស្សក្នុងរថយន្តប៣គ្រឿងទៀតបានរត់គេចខ្លួនចូលព្រៃអស់។
ទំហំឈើកំពុងត្រូវបានមន្ត្រីបរិស្ថានរាប់ចំនួននៅឡើយទេមុនកសាងសំណុំរឿងទៅតុលាការ។
អត្តបទ ៖ សិរីវឌ្ឍនៈ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់