ព័ត៌មានជាតិ
អគ្គនាយកដ្ឋានពន្ធនាគារ ផ្តល់វិធានការទប់ស្កាត់គ្រោះទឹកជំនន់ ទៅគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារ
អគ្គនាយកដ្ឋានពន្ធនាគារ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ បានចេញសេចក្តីណែនាំ៥ ចំណុច ដល់ប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដើម្បីទប់ស្កាត់គ្រោះទឹកជំនន់។

ការណែនាំនេះ គឺដោយសារឥទ្ធិពលធាតុអាកាសសកលធ្វើឱ្យមានការប្រែប្រួលរដូវកាល ការកើនឡើងនូវរលកកម្ដៅ ផ្គររន្ទះ ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ និងបង្កឱ្យកើតមានគ្រោះធម្មជាតិជាញឹកញាប់ ជាពិសេសគ្រោះទឹក ជំនន់ ដែលធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ និងគំរាមកំហែងដល់ដំណើរការឃុំឃាំងជនជាប់ឃុំ។ ដូច្នេះ ដើម្បីត្រៀមឆ្លើយតប និងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់ពីគ្រោះ ទឹកជំនន់ អគ្គនាយកដ្ឋានពន្ធនាគារ បានធ្វើការណែនាំប្រធានមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ដូចខាងក្រោម៖
១. ពិនិត្យស្ថានភាពភូមិសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធពន្ធនាគារ សិក្សាពីស្ថានភាពភូមិសាស្ត្រ ប្រភពទឹក និងការវិវត្តន៍ស្ថានភាពទឹកនៅតំបន់ខាងលើ ដែលជាដើមហេតុនាំឱ្យមានជំនន់ (ជំនន់ទឹកទន្លេ និងជំនន់ទឹកភ្លៀង) ដោយយកបទពិសោធន៍គ្រោះទឹកជំនន់ពីបណ្តាឆ្នាំកន្លងមក និងធ្វើការតាមដានព័ត៌មាន សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសប្រចាំថ្ងៃ។ ជាពិសេស ការផ្សព្វផ្សាយព័ត៌មានរបស់មន្ទីរធនធានទឹក និងឧតុនិយម ខេត្តក្នុងដែនដីពន្ធនាគារនីមួយៗ និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត អគារ របង កំផែង ត្រៀមបង្ការជាមុនការច្រោះដី ការបាក់ស្រុត ការជ្រាបទឹក ឬកន្លែងដែលអាចទឹកហូរចូលក្នុងពន្ធនាគារ។ យកចិត្តទុកដាក់ពីប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធទឹកស្អាតប្រើប្រាស់ ពិសេសប្រព័ន្ធអគ្គិសនី ដែលបណ្តាលឱ្យមានការឆក់ ឬផ្ទុះចរន្តអគ្គិសនីបង្កជាអគ្គីភ័យ…។ល។

២. ត្រៀមមធ្យោបាយឧបករណ៍សម្ភារទប់ទល់ទឹកជំនន់ ដូចជា ម៉ាស៊ីនបូមទឹកចល័តដែលមានសមត្ថភាពបូមរំដោះទឹកចេញ និងសំបកបាវសម្រាប់ច្រកខ្សាច់ធ្វើទំនប់ ឬទប់ទឹកតាមជុំវិញរបងកំផែង ឬច្រកចូល ដើម្បីការពារ ឬកាត់បន្ថយល្បឿនទឹកហូរចូលក្នុងពន្ធនាគារ។ ៣. ត្រៀមមធ្យោបាយឧបករណ៍សម្ភារសន្តិសុខ និងសង្គ្រោះ ត្រៀមខ្នោះដៃ ខ្សែចំណងសន្តិសុខ ឬច្រវាក់ ក្នុងករណីត្រូវជម្លៀសជនជាប់ឃុំ។ ពិនិត្យជាក់ស្តែងអំពីតម្រូវការរថយន្ត ទូកសង្គ្រោះ ប្រេងឥន្ធនៈ…។ល។ ព្រមទាំង ត្រៀមបម្រុងស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ឧបករណ៍សម្ភារៈ និងរក្សាតម្កល់ឯកសារ ឬទ្រព្យសម្បត្តិរបស់អង្គភាពធានាបាននូវសុវត្ថិភាព និងចៀសផុតពីការខូចខាត ឬបាត់បង់។
៤. ការប្រើប្រាស់កម្លាំង និងវិធានការឆ្លើយតបគ្រាអាសន្ន ត្រូវពង្រឹងការងារការពារសន្តិសុខសុវត្ថិភាព ប្រមូលផ្តុំកម្លាំង បែងចែកវេនប្រចាំការ និងប្រចាំបញ្ជា ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីគ្រប់គ្រងស្ថានការណ៍ និងមានចំណាត់ការដោះស្រាយ ព្រមទាំង ការប្រុងប្រយ័ត្នខ្ពស់ចំពោះហេតុការណ៍ដែលអាចកើតឡើង។ បន្ថែមពីនេះ ត្រូវយកចិត្តទុកដាក់ក្នុងកិច្ចការថែរក្សាសុខភាព អនាម័យ ត្រៀមបម្រុងឱសថ សម្ភារអនាម័យ ពិសេសរបបអាហារ ការផ្គត់ផ្គង់ទឹកស្អាត និងបង្ការរោគរាតត្បាត ជំងឺកមរមាស់ ឬជំងឺឆ្លងផ្សេងៗ ករណីស្ថានភាពមិនអំណោយផល ត្រូវលើកសំណើសុំពន្យាការដឹកបញ្ជូនឡើងសវនាការតុលាការ គ្រប់ថ្នាក់រហូតដល់ស្ថានភាពទឹកជំនន់មានភាពធូរស្រាលឡើងវិញ។ ករណីសភាពការណ៍មានភាពប្រឈមខ្លាំង ត្រូវរាយការណ៍ជាប្រចាំទៅអគ្គនាយកដ្ឋានពន្ធនាគារ និងករណីចាំបាច់ត្រូវស្នើសុំយោបល់ពីគណៈបញ្ជាការឯកភាពរាជធានី-ខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីសុំកិច្ចសហការគាំទ្រ ឬកិច្ចអន្តរាគមន៍ជម្លៀសជនជាប់ឃុំ និងវិធានការឆ្លើយតបទាន់ពេលវេលា។

៥. ពិនិត្យវាយតម្លៃផលប៉ះពាល់ដោយគ្រោះទឹកជំនន់ ធ្វើការពិនិត្យ វាយតម្លៃអំពីបញ្ហាប្រឈមនានា ដើម្បីដាក់ចេញនូវដំណោះស្រាយ និងផែនការ សកម្មភាពជាក់ស្តែងសមស្របចំពោះករណីគ្រោះមហន្តរាយដោយទឹកជំនន់ ឬករណីប្រធាន ស័ក្តដែលអាចកើតឡើងនាពេលខាងមុខ។ លើសពីនេះ ត្រូវធ្វើរបាយការណ៍បូកសរុបអំពីផលប៉ះពាល់ក្នុងអំឡុងពេលគ្រោះទឹកជំនន់ និងការស្តារឡើងវិញ ក្រោយពេលទឹកជំនន់ ព្រមទាំងសំណូមពរដោះស្រាយ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ