ព័ត៌មានជាតិ
ខេត្តសៀមរាប និងមានព្រឹត្តិការណ៍ប្រណាំងរថយន្តអន្តរជាតិ និងម៉ូតូធំខែក្រោយ
តាមការលើកឡើងរបស់លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ក្នុងឱកាសបើកព្រឹត្តិការណ៍ ប្រកួតកីឡាឡើងភ្នំកម្ពុជា ដើមី្បអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ នៅផ្សារទំនើប ហឺរីថេក នាព្រឹកថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា នៅខែកញ្ញា ឆ្នាំ២០២៤ខាងមុខនេះ ត្រូវនឹងថ្ងៃទី១៦ ដល់ទី១៨ ខែកញ្ញា នៅខេត្តសៀមរាប មានរៀបចំព្រឹត្តិការណ៍ ប្រកួតប្រណាំងរថយន្តអន្តរជាតិ និងម៉ូតូធំរាប់រយគ្រឿង។

លោក ង៉ូវ សេងកាក់ បានលើកឡើងថា ការប្រណាំងតាមការកំណត់ខាងលើ មានរថយន្ត (កាំបូលរ៉េលី ៣ពាន់) រួមទាំងម៉ូតូធុនធំចំនួន២០០គ្រឿង ដោយមានការចូលរួមពីភ្ញៀវអន្តរជាតិលំដាប់ តារាភាពយន្ត និងអ្នកមានកំពូលៗលើពិភពលោកចូលរួម ២៥០នាក់ ។ លោកបានបន្តទៀតថា នេះជាលើកទីមួយហើយដែលបានចូលរួមក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាឡើងភ្នំកម្ពុជា នៅលើទឹកដីអង្គរ ដែលជាចលករមួយក្នុងការទាក់ទាញដល់ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ចូលមកទស្សនានៅខេត្តសៀមរាប និង ដើមី្បអបអរសាទរថ្ងៃបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រជាតិទៀតផង ។
លោកអភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណ ចំពោះសហព័ន្ធកីឡាឡើងភ្នំកម្ពុជា ដែលបានរៀបចំព្រឹត្តិការណ៍នេះឡើងនៅខេត្តសៀមរាប ព្រមទាំងក្រុមហ៊ុនដែលបានគាំទ្រឧបត្ថម្ភព្រឹត្តិការណ៍នេះ ។ ម៉្យាងទៀតខេត្តសៀមរាបជាគោលដៅទេសចរណ៍ ហើយក៏មានកម្មវិធីជាច្រើនត្រូវបានរាជរដ្ឋាភិបាល បានដាក់ជាឆ្នាំទស្សនាសៀមរាបឆ្នាំ២០២៤ ដើមី្បទាក់ទាញដល់ភ្ញៀវទេសចរក្នុងស្រុក និងអន្តរជាតិផងដែរ ។ លោកក៏បានសំណូមពរដល់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា កម្មវិធីនេះបើអាចរៀបចំបានតាម ភាពជាក់ស្តែង នៅតំបន់ភ្នំលែន នោះកាន់តែល្អទៀតផង។ លោកអភិបាលរងខេត្ត បានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប និងរៀបចំពិធីអបអរសាទរ ពិធីបើកការដ្ឋានព្រែកជីក ហ្វូណនតេជោផងដែរ ។

ជាមួយគ្នានេះ លោក ឡាំង អូណា ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាឡើងភ្នំជើងឯកថ្នាក់ជាតិឆ្នាំ២០២៤ នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាបអង្គរ ក្នុងការចូលរួមជា មួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទាក់ទាញដល់ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តនៅខេត្តសៀមរាប ដែលជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ និងធម្មជាតិ ។ លោកបន្តថា វិស័យកីឡាឡើងភ្នំនេះ ធ្លាប់ឃើញមាននៅក្រៅប្រទេសតែប៉ុណ្ណោះ តែនៅកម្ពុជាបានចាប់ដំណើរការកីឡាអាជីពនេះ មានរយៈពេល១០ឆ្នាំមកហើយ ព្រមទាំងមានការបង្ហាត់ បង្រៀនពីគ្រូជំនាញ ដល់កីឡាកតកីឡាការិនីកម្ពុជាយើង ។ លោកបានបន្តទៀតថា ដើមី្បឲ្យវិស័យកីឡាឡើងភ្នំនេះ កាន់តែ មានភាពរីកចម្រើន សូមឲ្យសមាជិកសហព័ន្ធ និង យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវចូលរួមធ្វើការផ្សព្វផ្សាយ ឲ្យកាន់តែស៊ីជម្រៅដល់ស្រទាប់យុវជនកម្ពុជាយើង ដើមី្បឲ្យកីឡាឡើងភ្នំកម្ពុជា ដែលជាប្រភេទកីឡាអូឡាំពិក មិនមែនជាកីឡាប្រពៃណីនោះឡើយ ។

លោកបញ្ជាក់ថា ម៉្យាងទៀតកម្ពុជាក៏មានកីឡាករល្អ និងអាចទៅចូលរួមក្នុងការប្រកួតនៅថ្នាក់អន្តរ ជាតិ លើពិភពលោក និង លើកស្ទួយនូវមុខមាត់ប្រទេសជាតិផងដែរ ។ ក្នុងព្រឹត្តិការណ៍នេះ ក៏ធ្វើឡើង ក្នុងគោលបំណង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើមី្បអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាផលប្រយោជន៍របស់ ប្រជាពលរដ្ឋកម្ពុជា ។ ក្នុងកម្មវិធីនេះដែរ ដើមី្បធ្វើការផ្សព្វផ្សាយឲ្យបានយល់ដឹងអំពីកីឡាឡើងភ្នំកម្ពុជា ដូច្នេះកីឡាបាន នាំមកនូវសុខភាពល្អ កាយសម្បទាមាំមួន ប្រាជ្ញាវៃឆ្លាតទៀតផង ៕
ដោយ៖ គឿនវេត



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ