ព័ត៌មានជាតិ
ស្ថាប័នប្រឆាំងអំពើពុករលួយថៃ សម្លឹងឃើញគុណតម្លៃយន្តការច្រកចេញចូលតែមួយរបស់កម្ពុជា
ប្រធានស្ថាប័នប្រឆាំងអំពើពុករលួយរបស់ថៃ សម្លឹងឃើញពីគុណតម្លៃនៃយន្តការច្រកចេញចូលតែមួយរបស់កម្ពុជាដែលអាចធានាបានតម្លាភាព គណនេយ្យភាព និងវិជ្ជាជីវៈក្នុងការផ្ដល់សេវាសាធារណៈ ពិសេសកាត់បន្ថយអំពើពុករលួយ។

ឆ្លៀតក្នុងឱកាសអញ្ជើញមកចូលរួមកិច្ចប្រជុំស្ថាប័នប្រឆាំងអំពើពុករលួយនៅលើទឹកដីខេត្តសៀមរាប គណៈប្រតិភូស្ថាប័នប្រឆាំងអំពើពុករលួយរបស់កម្ពុជា ថៃ និងឡាវ បានទៅបំពេញទស្សនកិច្ចនៅអង្គភាពច្រកចេញចូលតែមួយរបស់រដ្ឋបាលខេត្តសៀមរាប។ ក្នុងឱកាសនោះ លោក ម៉ត សំអាត ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្តសៀមរាប បានធ្វើបទបង្ហាញជូនគណៈប្រតិភូ អំពីនីតិវិធីនៃការផ្តល់សេវាសាធារណៈ ដែលចាប់ផ្តើមពីការផ្តល់ព័ត៌មាន ការដាក់ពាក្យស្នើសុំ បង់កម្រៃសេវា ពិនិត្យ និងបញ្ជូនពាក្យស្នើសុំ ពិនិត្យ និងផ្តល់យោបល់បច្ចេកទេស ពិនិត្យសម្រេច ផ្តល់លទ្ធផលសម្រេច និងព័ត៌មានត្រឡប់។
បន្ទាប់ពីស្ដាប់នូវបទបង្ហាញនេះ លោក អេកាវីត វ៉ាកវ៉ាល់គូ ស្នងការគណៈកម្មការប្រឆាំងអំពើពុករលួយថៃ បានសម្ដែងការចាប់អារម្មណ៍ចំពោះការបង្កើតយន្តការច្រកចេញចូលតែមួយរបស់ខេត្តសៀមរាប ដោយលោក បានកត់សម្គាល់ថា យន្តការនេះពិតជាបានកាត់បន្ថយអំពើពុករលួយ និងភាពចន្លោះប្រហោងក្នុងចំណោមមន្ត្រីសាធារណៈ។ លោកស្នងការគណៈកម្មការប្រឆាំងអំពើពុករលួយថៃ បន្តថា ការិយាល័យនេះបានផ្តល់នូវការបម្រើសេវាកម្មប្រកបដោយតម្លាភាព និងធ្វើឱ្យប្រសើរឡើងនូវគណនេយ្យភាព និងវិជ្ជាជីវៈ។

ក្នុងន័យនេះ លោក អេកាវីត វ៉ាកវ៉ាល់គូ ស្នងការគណៈកម្មការប្រឆាំងអំពើពុករលួយថៃ ក៏បានបង្ហាញបំណងចង់យកគំរូនៃអង្គភាពច្រកចេញចូលតែមួយខេត្តសៀមរាប ទៅអនុវត្តតាមផងដែរ។
គួរជម្រាបថា យន្តការច្រកចេញចូលតែមួយ ត្រូវបានរាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្ដសាកល្បងនៅខេត្តបាត់ដំបង និងខេត្តសៀមរាប ក្នុងឆ្នាំ២០០៣ ដែលគិតមកពេលពេលនេះ អង្គភាពច្រកចេញចូលតែមួយមាននៅគ្រប់រាជធានី-ខេត្ត ខណៈយន្តការនេះ ក៏បានពង្រាយដល់ស្រុក ក្រុង ខណ្ឌជាច្រើន ដែលហៅថា ការិយាល័យច្រកចេញចូលតែស្រុក ក្រុង ខណ្ឌ ខណៈនៅថ្នាក់ឃុំ សង្កាត់ ក៏បានដាក់ឱ្យអនុវត្តយន្តការនេះផងដែរ៕


-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៣ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា