Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីការងារ ៖ ភាពជោគជ័យការអនុវត្តកម្មវិធីការងារសមរម្យ នៅកម្ពុជា ជាការព្រមទទួលយកដោយភាពឈ្នះៗ របស់គ្រប់ភាគី

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បាន​អះអាង​ថា ភាព​ជោគជ័យ​ពិត​ប្រាកដ នៃ​ការ​អនុវត្ត​កម្មវិធី​ការងារ​សមរម្យ​នៅ​កម្ពុជា គឺជា​ការ​ព្រម​ទទួល​យក​ដោយ​ភាព​ឈ្នះៗ របស់​គ្រប់​ភាគី ទាំង​កម្មករ-និយោជិត និយោជក និង​រាជរដ្ឋាភិបាល​ដែល​ជា​អាណាព្យាបាល ដោយ​ឈរ​លើ​កត្តា នៃ​ភាព​ប្រាកដនិយម ជាក់ស្ដែង និង​អនុវត្ត​បាន ដើម្បី​ភាព​រីកចម្រើន វិបុលភាព​ឥត​ឈប់ឈរ​សម្រាប់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​សិក្ខាសាលា​ត្រីភាគី​ថ្នាក់​ជាតិ​ស្ដីពី​ការ​អនុវត្ត“កម្មវិធី​ការងារ​សមរម្យ​ប្រចាំ​ប្រទេស​កម្ពុជា ឆ្នាំ ២០២៤-២០២៨» នៅ​សណ្ឋាគារ កាំបូឌីយ៉ាណា កាលពី​ព្រឹក​ថ្ងៃ​ទី ២ សីហា លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ការ​កសាង​មូលធន​មនុស្ស​ចាំបាច់​ត្រូវការ​ពេលវេលា​បណ្ដុះបណ្ដាល ហ្វឹកហ្វឺន​ជា​បន្តបន្ទាប់​ដល់​កម្មករ-និយោជិត ឱ្យ​មាន​ជំនាញ​បច្ចេកទេស​វិជ្ជាជីវៈ និង​សមត្ថភាព នៃ​ការ​យល់ដឹង​ផ្នែក​ផ្លូវច្បាប់ និង​ទំនៀមទម្លាប់ និង​កត្តា​ប្រយោជន៍​រួម ដើម្បី​ភាព​ប្រសើរ​ឡើង​បន្ថែម​ទៀត​ក្នុង​វិស័យ។

ដោយឡែក​កត្តា​សេដ្ឋកិច្ច​វិញ លោក​រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់​ឱ្យ​អង្គ​សិក្ខា​សាលា​គួរ​ផ្តោត និង​វាយ​តម្លៃ​លើ​កត្តា នៃ​ការ​ពង្រឹង​ផលិតភាព និង​ការ​ប្រកួតប្រជែង​ទាំង​ក្នុង​តំបន់ និង​អន្តរជាតិ។

ជាមួយ​គ្នា​នេះ លោក​រដ្ឋមន្ត្រី ក៏បាន​អំពាវនាវ​ដល់​សហជីព និង​អង្គការ​វិជ្ជាជីវៈ ជួយ​ផ្សព្វផ្សាយ និង​បន្ត​ផ្សព្វផ្សាយ​អំពី​កម្មវិធី​ថ្នាក់​ជាតិ​ស្តីពី​ការ​ផ្តល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ និង​ការ​ផ្តល់​ការ​ថែទាំ​សុខភាព​ដល់​បុគ្គល​ស្វ័យ​និយោជន៍ និង​អ្នក​ក្នុង​បន្ទុក ប​.​ស​.​ស តាមរយៈ​របប​ភាគទាន​ស្ម័គ្រចិត្ត ដើម្បី​កាត់បន្ថយ​ការ​ចំណាយ និង​ការ​ធានា​បាន​នូវ​សុខភាព​ល្អ​ពេញ​លេញ។

សម្រាប់​ចំណុច​ទំនាក់ទំនង​វិជ្ជាជីវៈ លោក​រដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​លើ​ភាព​រីកចម្រើន​ក្នុង​សង្គម​កម្ពុជា​រយៈពេល ១០ ឆ្នាំ ចុងក្រោយ ដែល​ធ្វើ​ឱ្យ​បរិយាកាស នៃ​ការ​វិនិយោគ ក៏ដូចជា​ភាព​សុខដុមនីយកម្ម​ក្នុង​រោងចក្រ​ក៏​កាន់តែ​ប្រសើរ​ឡើង​គួរ​ឱ្យ​កត់សម្គាល់ បើ​ទោះ​បីជា​កម្ពុជា​នៅសល់​បញ្ហា​តិចតួច​ក៏​ដោយ។

ត្រង់​ចំណុច​នេះ លោក​រដ្ឋមន្ត្រី បាន​ស្នើ​ឱ្យ​គ្រប់​តួអង្គ​ក្នុង​ទំនាក់ទំនង​វិជ្ជាជីវៈ ជាពិសេស​តំណាង​សហជីព ត្រូវ​បង្កើន​សមត្ថភាព និង​ត្រូវ​យល់ដឹង​ពី​តួនាទី​របស់​ខ្លួន​ឱ្យ​បាន​ច្បាស់លាស់ ចៀសវាង​ការ​ប្រតិបត្តិ​ហួស​តួនាទី ដើម្បី​ក្លាយ​ជា​ភាគី​មាន​ភាព​ជា​តំណាង​សម្រាប់​កិច្ច​សន្ទនា​ជាមួយ​ភាគី​ពាក់ព័ន្ធ។ បន្ថែម​ពី​នេះ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​ជា​អាណាព្យាបាល​ក្នុង​វិស័យ​ការងារ លោក បាន​ស្នើ និង​អំពាវនាវ​កុំ​ឱ្យ​មាន​ការ​រើសអើង​សហជីព​នៅ​កម្ពុជា​ដែល​បង្ហាញ​ឱ្យ​ឃើញ​ពី​ភាព​បែកបាក់​ក្នុង​សង្គមជាតិ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១៧ នាទីutes មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ២៥ នាទីutes មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ព័ត៌មានអន្ដរជាតិ៣០ នាទីutes មុន

Elon Musk លក់​រថយន្ត​មិន​សូវដាច់ និង​ធ្លាក់​ចុះ​ខ្លាំង ក្រោយ​ប្រឡូក​នយោបាយ​ជាមួយ​ ត្រាំ

ជីវិតកម្សាន្ដ៣០ នាទីutes មុន

មិនត្រឹមតែបាយប៉ូឡាទេ Kanye នៅផ្ទុកជំងឺអូទីសឹម មួយតង់ទៀត

ភ្នំសំពៅ
សន្តិសុខសង្គម៣ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

ផ្សារក្រមួន
សន្តិសុខសង្គម៤ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

Sokha Hotels

ព័ត៌មានពេញនិយម