ព័ត៌មានជាតិ
នេះជាលក្ខខណ្ឌ និងការវាយតម្លៃដាក់ពិន្ទុកម្មវិធីប្រកួតប្រជែងរចនាប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា
គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានរៀបចំកម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា ក្រោមប្រធានបទ “កម្ពុជាៈ មាតុភូមិខ្ញុំ ទីក្រុងខ្ញុំ ឆ្នេរសមុទ្រខ្ញុំ” ដោយប្រកាសស្វែងរកបេក្ខជនដាក់ពាក្យប្រកួតប្រជែង ដើម្បីចូលរួមលើកកម្ពស់ការអភិវឌ្ឍ ការអភិរក្ស ការវិនិយោគ និងបង្កើនសោភណភាពតំំបន់ឆ្នេរសមុទ្រប្រទេសកម្ពុជា។

ស្ថាបត្យករ វិស្វករ នគរូបនីយករ នីតិបុគ្គលសិក្សាគម្រោងប្លង់ សាស្ត្រាចារ្យ អ្នកវិជ្ជាជីវៈរចនា និងនិស្សិតស្ថាបត្យកម្មឬវិស្វកម្ម អាចដាក់ពាក្យចូលរួមប្រកួតប្រជែងមិនថាជាបេក្ខជននៅក្របខណ្ឌជាតិនិងអន្តរជាតិ។
ការប្រកួតជែងស្នាដៃរចនាគម្រោងប្លង់ឆ្នេរសមុទ្រកម្ពុជាបានជ្រើសរើសឆ្នេរជាគោលដៅក្នុងខេត្តជាប់សមុទ្រទាំង ៤ ជាវិញ្ញាសាសម្រាប់ការប្រកួតប្រជែង៖
1.ខេត្តកែប
ការរចនាគម្រោងប្លង់តាមបណ្តោយឆ្នេរសមុទ្រ ដោយគិតចាប់ពីឆ្នេរអង្កោលរហូតដល់ឆ្នេរតេជោសន្តិភាពកែប (ឆ្នេរ ២ ៧០០ម៉ែត្រ) ដែលជាប្រភេទឆ្នេរកម្សាន្ត ឆ្នេរកោងកាង ឆ្នេរខ្សាច់កម្សាន្ត និងឆ្នេរថ្មកម្សាន្ត មានប្រវែងឆ្នេរសរុបប្រមាណ ១៤ ៥៥៦ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ព្រៃធំ សង្កាត់កែបនៃក្រុងកែប និងឃុំពងទឹក ឃុំអង្កោលនៃស្រុកដំណាក់ចង្អើរ ខេត្តកែប។
2.ខេត្តកំពត
ការរចនាគម្រោងប្លង់តាមបណ្តោយព្រែក ដោយគិតចាប់ពីឆ្នេរនេសាទកែបថ្មីរហូតដល់ព្រែក កំពត និងមួយផ្នែកទៀត ចាប់ពីព្រែកកំពតរហូតដល់ព្រៃកោងកាងត្រពាំងសង្កែ ខេត្តកំពត ដែលជាប្រភេទព្រែកកម្សាន្ត មានប្រវែងសរុបប្រមាណ ២៣ ០៧៣ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់អណ្តូងខ្មែរ សង្កាត់កំពង់បាយ សង្កាត់កំពង់កណ្តាលនៃក្រុងកំពត និងឃុំកំពង់ក្រែង ឃុំជុំគ្រៀលនៃស្រុកទឹកឈូ ព្រមទាំងសង្កាត់បឹងទូកនៃក្រុងបូកគោ ខេត្តកំពត។
3.ខេត្តព្រះសីហនុ
ការរចនាគម្រោងប្លង់តាមបណ្តោយឆ្នេរសមុទ្រ ដោយគិតចាប់ពីឆ្នេរថ្មី (កំពង់ផែស្វយ័តក្រុងព្រះសីហនុ) រហូតដល់ស្ពានព្រះថោងព្រះនាងនាគ (ស្ពានមាត់ពាម) ខេត្តព្រះសីហនុ ដែលជាប្រភេទឆ្នេរខ្សាច់កម្សាន្ត ឆ្នេរកម្សាន្ត និងឆ្នេរថ្មកម្សាន្ត មានប្រវែងឆ្នេរសរុបប្រមាណ ២១ ៨៧៧ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់លេខ៣ សង្កាត់លេខ៤នៃក្រុងព្រះសីហនុ និងឃុំបិតត្រាំង ឃុំរាមនៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
4.ខេត្តកោះកុង
ការរចនាគម្រោងប្លង់តាមបណ្តោយឆ្នេរសមុទ្រ ដោយគិតចាប់ពីឆ្នេរកោងកាងពាមក្រសោប រហូតដល់ព្រែកកោះយ៉ និងមួយផ្នែកទៀតចាប់ពីឆ្នេរប៉ាក់ខ្លងរហូតដល់ព្រែកកោះប៉ោ ដែលជាប្រភេទឆ្នេរកម្សាន្ត និងឆ្នេរខ្សាច់កម្សាន្ត មានប្រវែងឆ្នេរសរុបប្រមាណ ១៤ ៥៩៨ម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តសង្កាត់ស្មាច់មានជ័យ សង្កាត់ដងទង់ សង្កាត់ស្ទឹងវែងនៃក្រុងខេមរភូមិន្ទ និងឃុំប៉ាក់ខ្លង ឃុំពាមក្រសោបនៃស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ការដាក់ពិន្ទុជយលាភី គឺមានការចូលរួមពីគណៈកម្មការវាយតម្លៃ រួមទាំងការបោះឆ្នោតពីមហាជន។
ជយលាភីដែលជាប់ចំណាត់ថ្នាក់ពីលេខ ១ ដល់លេខ ១០ នឹងទទួលបានរង្វាន់និងការលើកទឹកចិត្តដូចតទៅ៖
–ចំណាត់ថ្នាក់លេខ១ នឹងទទួលបានពានរង្វាន់ចំនួន ១ និងថវិកាចំនួន១ ៦ ០០០ ០០០រៀល ព្រមទាំងវិញ្ញាបនបត្រជ័យលាភីលេខ១
– ចំណាត់ថ្នាក់លេខ២ នឹងទទួលបានពានរង្វាន់ចំនួន ១ និងថវិកាចំនួន១២ ០០០ ០០០រៀល ព្រមទាំងវិញ្ញាបនបត្រជ័យលាភីលេខ២
–ចំណាត់ថ្នាក់លេខ៣ នឹងទទួលបានពានរង្វាន់ចំនួន១ និងថវិកាចំនួន ៨ ០០០ ០០០រៀល ព្រមទាំង វិញ្ញាបនបត្រជ័យលាភីលេខ ៣។
ស្នាដៃរចនាគម្រោងប្លង់ដែលមិនជាប់ចំណាត់ថ្នាក់ចាប់ពីលេខ ៤ ដល់លេខ១០ ក៏នឹងទទួលបានការលើកទឹកចិត្តសម្រាប់ក្រុមនីមួយៗនូវថវិកាចំនួន ២ ០០០ ០០០ រៀល និងវិញ្ញាបនបត្រចូលរួមចំនួន ១។
កម្មវិធីប្រកួតប្រជែងស្នាដៃរចនាគម្រោងប្លង់នគរូបនីយកម្មតំបន់ឆ្នេរសមុទ្រកម្ពុជា រៀបចំឡើងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ( ដ. ន. ស.) និងគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ. អ. ឆ. ក.) សហការជាមួយគណៈស្ថាបត្យករកម្ពុជា (គ. ស. ក.) និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស. ស. យ.ក.)៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ