Connect with us

ព័ត៌មានជាតិ

ធនាគារ​ DBS ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​ថៃ​យឺត​យ៉ាវ​ ​នៅត្រឹម​ ២,៨ ភាគរយ​ ជា​មធ្យម​ ក្នុង​រយៈ​ពេល​ ១០ ឆ្នាំ​ទៅ​មុខ​

បានផុស

នៅ

របាយការណ៍​ថ្មី​ពី​ធនាគារ​សិង្ហបុរី​ DBS បាន​ព្យាករ​ថា​ កំណើន​សេដ្ឋកិច្ច​ថៃ​នឹង​ស្ថិត​នៅ​ត្រឹម​ ២,៨ ភាគរយ​ជា​មធ្យមក្នុង​មួយ​ឆ្នាំ​​ ក្នុងរយៈ​ពេល​មួយ​ទសវត្សរ៍​ទៅ​មុខ​ ដោយ​យឺត​យ៉ាវ​ជាង​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​​របស់​អាស៊ី​អាគ្នេយ៍​​ដទៃ​ផ្សេង​ៗ​ ទៀត​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​បាងកកប៉ុស្តិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​ ដែល​មាន​ឈ្មោះ​ថា​ «Navigating High Winds: Southeast Asia Outlook 2024-2034» ​និង​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ បាន​និយាយ​ថា​ សេដ្ឋកិច្ចអាស៊ីអាគ្នេយ៍​រំពឹងថានឹងកើនឡើងក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ៥,១ ភាគរយ​ ដោយវៀតណាម និងហ្វីលីពីនបានជំរុញកំណើនក្នុងតំបន់ខ្លាំង​ជាង​គេ​។

ការ​ព្យាករ​បង្ហាញ​ថា​ ចន្លោះពី​ឆ្នាំ​ ២០២៤ ដល់​ឆ្នាំ​ ២០៣៤ សេដ្ឋកិច្ច​វៀតណាម​នឹង​កើន​ឡើង​ជា​មធ្យម​ ៦,៦ ភាគរយ​ក្នុង​មួយ​ឆ្នាំ​ ហ្វីលីពីន​ ៦,១ ភាគរយ​ ឥណ្ឌូណេស៊ី​ ៥,៧ ភាគរយ​ និង​ម៉ាឡេស៊ី​ ៤,៥ ភាគរយ​។ ក្នុង​ចំណោម​ប្រទេស​សេដ្ឋកិច្ច​ធំ​ៗ​ទាំង​៦​របស់​អាស៊ី​អាគ្នេយ៍​ មាន​តែ​ សិង្ហបុរី​ ប៉ុណ្ណោះ​ ដែល​មាន​កំណើន​ទាប​ជាង​ថៃ​ ពោលគឺ​ប្រមាណ ២,៥ ភាគរយ​។

របាយការណ៍​ដែល​ចេញ​រួម​គ្នា​ជាមួយ​​ Angsana Council ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់​ Bain & Company បាន​និយាយ​ថា​ សម្រាប់​ថៃ កត្តាជំរុញ​កំណើន​​សេដ្ឋកិច្ច​ រួម​មាន​ការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ ការ​ដើរ​តួ​ជា​មជ្ឈមណ្ឌលរថយន្តក្នុងតំបន់ដ៏សំខាន់ជាមួយនឹង​ការ​តភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធដែល​ល្អ និង​វិសាលភាព​ក្នុង​តំបន់​​នៃ​ក្រុមហ៊ុន​ពហុវិស័យ​របស់​ថៃ​ជាដើម​។ ​
ទោះជាយ៉ាងណាក៏ដោយ កត្តាអវិជ្ជមាននៅតែមាន ដែល​ទាក់ទងនឹងទិដ្ឋភាពនយោបាយមិនច្បាស់លាស់ និងចលាចល ក្តីបារម្ភលើការបង្រួបបង្រួមក្នុងវិស័យសំខាន់ៗ រួមមានការលក់រាយ និងទូរគមនាគមន៍ និងបញ្ហាប្រឈមប្រជាសាស្រ្ត​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៥ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម