Connect with us

ព័ត៌មានជាតិ

ប្រធានរដ្ឋសភា និងទូតចិន៖ ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងមិនប្រកាន់ប្រទេសតូចធំ ហើយគោរពគ្នា

បានផុស

នៅ

ប្រធានរដ្ឋសភាកម្ពុជា និងឯកអគ្គរដ្ឋទូតចិន​ ថា ទំនាក់ទំនងកម្ពុជា-ចិន ជាទំនាក់ទំនងអន្តរជាតិមិនប្រកាន់ប្រទេសតូច និងប្រទេសធំ ហើយបានឈរលើគោលការណ៍គោរពឯករាជ្យភាពគ្នាទៅវិញទៅមក។ ប្រធានរដ្ឋសភានៃកម្ពុជា ក៏ជឿជាក់ថា លោកឯកអគ្គរដ្ឋទូតថ្មី ក៏នឹងបន្តរួមចំណែកកាន់តែខ្លាំងឡើងក្នុងការលើកកម្ពស់មិត្តភាពដែកថែបកម្ពុជា-ចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងឱកាសទទួលជួបជាមួយលោក វ៉ាង វិនពីន (WANG Wenbin) ឯកអគ្គរដ្ឋទូតថ្មីរបស់ប្រទេសចិនប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានសម្តែងនូវការស្វាគមន៍​ និងអបអរសាទរចំពោះលោក វ៉ាង វិនពីន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មីរបស់ចិនប្រចាំរកម្ពុជា។ សម្តេចប្រធានរដ្ឋសភា មានជំនឿជឿជាក់ថា លោកឯកអគ្គរដ្ឋទូត នឹងបន្តរួមចំណែកកាន់តែសកម្មនិងខ្លាំងឡើងដល់ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបរវាងប្រទសទាំងពីរ សំដៅឈានទៅសម្រចបានការកសាងសហគមន៍ជោគវាសនារួមក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ដោយយកប្រជាជនជាស្នូល។

សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះបេសកកម្មការទូតក្នុងរយៈពេលប្រមាណជាង១ខែមកនេះ លោកឯកអគ្គរដ្ឋទូត មិនត្រឹមបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់កម្ពុជាប៉ុណ្ណោះទេ តែលោកក៏បានចុះជួបពលរដ្ឋកម្ពុជានៅទីកន្លែងផ្សេងៗដោយផ្ទាល់ផងដែរ ដែលកាយវិការនេះមានសារៈសំខាន់ណាស់ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រជាជនកម្ពុជា-ចិន ស្របជាមួយនឹងឆ្នាំផ្លាស់ប្តូររវាងប្រជាជន​ និងប្រជាជននៃប្រទេសទាំងពីរ ក្នុងឆ្នាំ២០២៤នេះ។

សម្តេច ឃួន សុដារី និងលោក វ៉ាង វិនពីន បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេស កម្ពុជា-ចិន ដែលរហូតមកដល់ពេលនេះបានឈានជិតចូលដល់ខួប៧០ឆ្នាំ ហើយត្រូវបានបន្តពូនជ្រំ ពង្រឹងពង្រីក និងលើកកម្ពស់បន្ថែមទៀតដោយថ្នាក់ដឹកនាំប្រទេសទាំងពីរនៅគ្រប់ជំនាន់ តាំងពីអតីតថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយបានបន្តមកដល់ជំនាន់បច្ចុប្បន្ន ដែលមានសម្តេចតេជោ ហ៊ុន សែន បន្តវេនមកសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយថ្នាក់ដឹកនាំចិន លោកប្រធានាធិបតី ស៊ី ជីនពីង។

ភាគីទាំងពីរ បានកត់សម្គាល់ថា ថ្នាក់ដឹកនាំកម្ពុជា-ចិន បានឯកភាពគ្នាដាក់ចេញនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ គ្របដណ្តប់លើវិស័យអាទិភាពចំនួន៦ គឺ៖ កិច្ចសហប្រតិបត្តិការនយោបាយ, សមត្ថភាពផលិតកម្ម និងគុណភាព, កសិកម្ម, ថាមពល, សន្តិសុខ, និងការផ្លាស់ប្តូរប្រជាជន​ និងប្រជាជន ដែលក្នុងនោះ កម្ពុជា-ចិន បានឯកភាពគ្នាបង្កើតច្រករបៀងអភិវឌ្ឍន៍ឧស្សាហកម្ម និងបច្ចេកវិទ្យា ច្រករបៀងមច្ឆា និងអង្ករ ដើម្បីជាផែនទីចក្ខុវិស័យសម្រាប់ការវិនិយោគ និងពាណិជ្ជកម្ម។ ភាគីទាំងពីរ ក៏បានអបអរសាទរចំពោះការសម្ពោធមហាវិថី ស៊ី ជីនពីង នៅរាជធានីភ្នំពេញ នាពេលថ្មីៗនេះ ដែលជាសក្ខីភាពមួយបញ្ជាក់យ៉ាងច្បាស់ពីការបន្តវេនថែរក្សាការពារចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះពីថ្នាក់ដឹកនាំជំនាន់មុននៃប្រទេសទាំងពីរ ដែលបានប្រសិទ្ធនាមមហាវិថី ម៉ៅ សេទុង រួចមកហើយនោះ។

សម្តេចប្រធានរដ្ឋសភា និងលោកឯកអគ្គរដ្ឋទូតចិន បានគូសបញ្ជាក់ថា ទំនាក់ទំនងកម្ពុជា-ចិន គឺជាគំរូនៃទំនាក់ទំនងអន្តរជាតិមួយ ដោយមិនប្រកាន់ប្រទេសតូចនិងប្រទេសធំ ហើយបានឈរលើគោលការណ៍ស្មើភាព គោរពឯករាជ្យភាពគ្នាទៅវិញទៅមក និងគ្មានលក្ខខណ្ឌដែលមិនត្រឹមនាំមកនូវផលប្រយោជន៍សម្រាប់កម្ពុជា​ និងចិន​ប៉ុណ្ណោះទេ តែបានរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍរបស់តំបន់ និងសកលលោកផងដែរ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

ក្នុងអាណត្តិការទូតរបស់លោក វ៉ាង វិនពីន នៅកម្ពុជា លោកបានប្ដេជ្ញានឹងពង្រឹងពង្រីកបន្ថែមទៀតទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គម ទំនាក់ទំនងរវាងប្រជាជន​ និងប្រជាជន ព្រមទាំងជួយពង្រឹង​ និងលើកកម្ពស់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ។ ជាងនេះទៀត ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភាទៅកាន់ប្រទេសចិននាពេលខាងមុខ ជាដំណើរទស្សនកិច្ចដ៏សំខាន់បំផុតមួយសម្រាប់ឆ្នាំនេះ ដែលនឹងជំរុញបន្ថែមនូវថាមពលថ្មីមួយឱ្យទំនាក់ទំនងនេះកាន់តែស៊ីជម្រៅ ឈានដល់កម្រិតខ្ពស់ថ្មីមួយ។ ក្នុងន័យនេះ ចិន ត្រៀមខ្លួនជាស្រេចដើម្បីទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់សម្តេចប្រធានរដ្ឋសភា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិប្រទេសទាំងពីរកាន់តែគ្រប់ជ្រុងជ្រោយ រឹងមាំ និងយូរអង្វែង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម