ព័ត៌មានជាតិ
ទីប្រឹក្សាពិសេសអាមេរិក ផ្នែកសិទ្ធិជនពិការ មកកម្ពុជាដើម្បីស្វែងយល់សិទ្ធិជនមានពិការភាព
លោកស្រី Sara Minkara ទីប្រឹក្សាពិសេសរបស់សហរដ្ឋអាមេរិក ផ្នែកសិទ្ធិអន្តរជាតិ និងសិទ្ធិជនពិការ បានបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១-២ ខែសីហា ឆ្នាំ ២០២៤ ដើម្បីស្វែងយល់អំពីការងារ និងការអប់រំប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព និងការកសាងសមត្ថភាពជាមួយភាគីពាក់ព័ន្ធពីខាងរដ្ឋាភិបាល វិស័យឯកជន និងសង្គមស៊ីវិល ក្នុងការបង្កើនការចូលរួមជាទូទៅនៅក្នុងសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំភ្នំពេញ។

ក្នុងឱកាសបំពេញទស្សនកិច្ចនេះ លោកស្រី Minkara បានជួបពិភាក្សាជាមួយមន្ត្រីក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម និងក្រសួងការបរទេស បន្ទាប់ពីបានទៅទស្សនានៅរោងចក្រដំឡើងរថយន្ត Ford ដែលមានការចូលរួមវត្តមានពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងយល់ដោយផ្ទាល់នូវការអនុវត្តការងារប្រកបដោយបរិយាបន្ននៅកម្ពុជា។ លោកស្រី ក៏បានទស្សនាផងដែរនូវសាលាសម្រាប់កុមារដែលមានតម្រូវការពិសេស ហើយបានជួបជាមួយសង្គមស៊ីវិល ដើម្បីស្វែងយល់ពីបញ្ហាប្រឈម និងឱកាសសម្រាប់ការចូលរួមរបស់ជនមានពិការភាព។
លោកស្រីទីប្រឹក្សាពិសេស Minkara បានមានប្រសាសន៍ថា ៖ «យើងត្រូវធានាថា ជនមានពិការភាព ជាផ្នែកមួយក្នុងការចូលរួមកិច្ចពិភាក្សា ហើយត្រូវធ្វើយ៉ាងណាឱ្យពួកគេអាចទទួលសិទ្ធិចូលរួមនោះ។ នៅពេលសង្គមបើកឱ្យមានការចូលរួមរបស់ជនមានពិការភាព សក្តានុពលរបស់យើងគ្មានព្រំដែនកំណត់ទេ»។

គួរជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់លើជនមានពិការភាព ដោយក្នុងនោះបានជំរុញ និងលើកទឹកចិត្តដល់វិស័យឯកជន និងស្ថាប័នរដ្ឋ ជ្រើសរើសជនមានពិការភាពឱ្យបម្រើការងារនៅអង្គភាពរបស់ខ្លួនឱ្យបានច្រើន។ រាជរដ្ឋាភិបាល ក៏បានខិតខំកែលម្អជីវភាពរស់នៅធានាដល់ការកាត់បន្ថយភាពក្រីក្រ របស់ជនមានពិការភាពតាមរយៈការលើកកម្ពស់អាជីពមុខរបរសមរម្យ ការងារ និងការផ្តល់ប្រាក់របបគោលនយោបាយផ្សេងៗ។

យោងរបាយការណ៍ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងឆ្នាំ ២០២៣ ជនមានពិការភាពចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន ៣៩ ដែលមានចំនួន ៣ ៧៧៦ នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៨៦៩ នាក់,ជនមានពិការភាពកម្រិតធ្ងន់ចំនួន ២ ៣៥១ នាក់៕

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ