Connect with us

ព័ត៌មានជាតិ

សន្តិសុខផ្សារបន្លែច្បារអំពៅ ហាមភ្ញៀវកុំឲ្យជក់បារីក្នុងផ្សារ ទទួលបានការសាទរពីអាជីវករ

បានផុស

នៅ

ថ្មីៗនេះអាជីវករលក់ដូរក្នុងផ្សារបន្លែច្បារអំពៅ(ផ្សារក្រោម)បានប្រាប់«កម្ពុជាថ្មី»ថា ពួកគាត់ពេញចិត្តនិងគណកម្មការផ្សារដែលបានបញ្ជាមកសន្តិសុខឲ្យហាមភ្ញៀវដែលមកចូលផ្សារកុំឲ្យជក់បារី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រភពពីលោក កែវ សុភក្ត្រា ដែលជាអាជីវករលក់ដូរក្នុងផ្សារបន្លែបានឲ្យកម្ពុជាថ្មីដឹងនៅព្រឹកថ្ងៃទី៣១ខែកក្កដានេះថា ក្នុងនាមជាអាជីវករប្អូនប្រុសពេញចិត្តនិងគណកម្មការផ្សារដែលបានបញ្ជារមកសន្តិសុខផ្សារធ្វើការហាមប្រាមភ្ញៀវចូលផ្សារមិនឲ្យជក់បារីដែលណែនាំប៉ះពាល់ដល់សុខភាពទាំងភ្ញៀវក៏ដូចជាអាជីវករក្នុងផ្សារទៀតផង។

ទាក់ទិននិងការបំរាមមិនឲ្យជក់បារីក្នុងផ្សារខាងលើនេះលោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបានឲ្យដឹងថា បំរាមនេះលោកបានដាក់ចេញពិតប្រាកដមែនព្រោះកន្លងមកភាគច្រើនគឺជាភ្ញៀវជនជាតិចិនលោកតែងជក់បារីពេលដើរចូលផ្សារទិញឥវ៉ាន់។ប៉ុន្តែដោយសារមានបំរាមបែបនេះ គឺទាំងជនជាតិខ្មែរ ចិន វៀតណាមពុំមានអ្នកណាម្នាក់ហ៊ានជក់បារីក្នុងផ្សារឡើយបើទោះជាសន្តិសុខមិនឃើញ ក៏អាជីវករលោកហាមឃាត់ជំនួសសន្តិសុខដែរ។

គួរបញ្ជាក់ថាទីតាំងផ្សារបន្លែច្បារអំពៅ(ផ្សារក្រោម)នេះគឺស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ៕

អត្ថបទ៖ នរា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៧ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម