Connect with us

ព័ត៌មានជាតិ

ប ស ស បង្ហាញឯកសារសំខាន់ៗក្នុងការស្នើសុំប្រាក់បំណាច់មាតុភាពពេលកម្មការិនីសម្រាលកូន

បានផុស

នៅ

បេឡាជាតិសន្តិសុខសង្គមដែលហៅកាត់ថា ប.ស.ស. បានបង្ហាញឯកសារសំខាន់ៗមួយចំនួនក្នុងការស្នើសុំប្រាក់បំណាច់មាតុភាពនៅពេលស្ត្រីដែលកម្មការិនីសម្រាលកូន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាម ប.ស.ស. ឯកសារសំខាន់ៗមួយចំនួនរួមមាន លិខិតចេញពីមន្ទីរពេទ្យ ឬបញ្ជាក់ថា បានសម្រាលកូន សំបុត្របញ្ជាក់កំណើ ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើតកូន ប័ណ្ណ ប.ស.ស. និងអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទម្រង់បំពេញទាមទារប្រាក់បំណាច់ប្រចាំថ្ងៃ គណនីធនាគារអេស៊ីលីដា ឬធនាគារកាណាឌីយ៉ា លិខិតផ្ទេរសិទ្ធិហើយករណីអនុញ្ញាតឱ្យសាច់ញាតិបើកជំនួស នឹងត្រូវភ្ជាប់មកជាមួយអត្តសញ្ញាណប័ណ្ណសាច់ញាតិ។

ប.ស.ស. បានបញ្ជាក់ថា ករណីសម្រាលកូនធ្វើឡើងនៅពេទ្យមិនមែនដៃគូ ប.ស.ស.សាមីខ្លួនត្រូវមកពិនិត្យសុខភាពក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស.ដើម្បីមានសិទ្ធិស្នើសុំប្រាក់បំណាច់មាតុភាព។ នៅក្នុងរយៈពេល៦ខែឆ្នាំ២០២៤នេះ ប.ស.ស.បានបើកប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលទាំងដំណាក់កាលមុន,ពេលសម្រាល,ក្រោយសម្រាល និងចាក់វ៉ាក់សាំងកូនដល់កម្មការិនីជាស្ត្រីមានផ្ទៃពោះសម្រាលកូនចំនួន៨៧៦៦៥នាក់ និងកូនចំនួន​៨៤៣១២នាក់ ដោយចំណាយថវិកាចំនួន៥០៤២២,៤០លានរៀល។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលបានឧបត្ថម្ភសាច់ប្រាក់ជូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២
ឆ្នាំ ក្នុងនោះមុនពេលសម្រាលកូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លើក ដោយ ១លើក ទទួលបានថវិកា ៨ ម៉ឺនរៀល។

ពេលសម្រាលកូន ទទួលបានប្រាក់ឧបត្ថម្ភដោយកូន ១ទទួលបានថវិកា ៨០ម៉ឺនរៀល កូនភ្លោះពីរទទួលបាន ១ លាន ២ សែនរៀល និងកូនភ្លោះបីទទួលបាន ១លាន ៦ សែនរៀល និងទទួលបានការឧបត្ថម្ភពិសេសបន្ថែមពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ចំនួន ៥លានរៀលទៀតផងដែរ។ ក្រោយពេលសម្រាលកូនកម្មករនិយោជិតស្ត្រីមានផ្ទៃពោះទទួលបានប្រាក់ឧបត្ថម្ភចំនួន ១០លើក ដោយ ១លើកទទួលបាន ៨ ម៉ឺនរៀល ក្នុងនោះ ៣លើក នៅពេលទៅទទួលសេវាពិនិត្យសុខភាព ក្រោយពេលសម្រាលកូន និង ៧លើកទៀត នៅពេលយកកូនទៅទទួលថ្នាំបង្ការរហូតដល់អាយុ ២ឆ្នាំ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម