ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រដែលសម្តេចធិបតី ជំរុញឱ្យប្រជាជនទៅលេងខេត្តនៅតំបន់ CLV ឱ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ច
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានគាំទ្រចំពោះប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលជំរុញឱ្យពលរដ្ឋទៅលេងខេត្តទាំង៤ ដែលនៅតំបន់ CLV ឱ្យបានច្រើនដើម្បីជំរុញសេដ្ឋកិច្ចនៅទីនោះឱ្យបានច្រើន។

ការគាំទ្រនេះ ធ្វើឡើងនៅយប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤ លើទំព័រហ្វេសប៊ុករបស់ឯកឧត្តមផ្ទាល់តែម្តង បន្ទាប់ពីសម្តេចបានថ្លែងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី២ ខែសីហា។ ក្នុងពិធីនោះ សម្តេចធិបតី បានលើកឡើងថា ប្រសិនជាប្រជាជនកម្ពុជាស្រឡាញ់ ខ្លាចបាត់បង់ខេត្តទាំង៤ខ្លាំងណាស់ ប្រជាជនកម្ពុជា គួរតែទៅមើលផ្ទាល់ និងទៅកម្សាន្តទៅតំបន់សហប្រតិបត្តិការត្រីកោណនោះឱ្យបានច្រើន ដើម្បីជំរុញសេដ្ឋកិច្ចនៅទីនោះ មិនមែនខ្លាចបាត់បង់ ប៉ុន្តែនាំគ្នាធ្វើបាតុកម្មនោះទេ។ បន្ថែមពីនេះ សម្តេចក៏អំពាវនាវឱ្យសមាជិកសមាគមឧកញ៉ា អ្នកវិនិយោគកម្ពុជាទាំងអស់ រួមគ្នាតម្រង់ទិសអទិភាពមួយក្នុងការវិនិយោគនៅទិសឦសាន ដើម្បីឱ្យខេត្តទាំង៤កាន់តែរីកចម្រើនខ្លាំង។ សម្តេចក៏បានបញ្ជាក់ថា ការបង្កើនមនុស្សតាមរយៈ២វិធី គឺឱ្យប្រជាជននៅទីនោះបង្កើតកូនឱ្យបានច្រើន និងបង្កើតឱកាសសេដ្ឋកិច្ចនៅទីនោះផងដែរ។

បន្ទាប់ពីនាយករដ្ឋមន្ត្រីលើកឡើងបែបនេះ ឯកឧត្តម ហ៊ុន ម៉ានី បានគាំទ្រចំពោះការលើកឡើងរបស់សម្តេចឱ្យមានការទស្សនកិច្ចនៅតំបន់សហប្រតិបត្តិការត្រីកោណនោះ (កម្ពុជា ឡាវ វៀតណាម) ដោយផ្ទាល់។ ឯកឧត្តមលើកឡើងថា អ្វីដែលជាទស្សនៈ នៃការធ្វើបែបនេះ គឺចង់ឱ្យអ្នកដែលមានទឹកចិត្តស្រលាញ់ជាតិ និងទឹកដីចូលរួមជាវិជ្ជមានក្នុងការថែរក្សាការពារ តាមរយៈការធ្វើដំណើរទៅដល់ទីតាំងនោះ ដើម្បីទៅឃើញឱ្យជាក់ស្តែងពីស្ថានភាព និងទិដ្ឋភាពនៃអ្វីដែលបាន និងកំពុងតែកើតឡើង ជាជាងការគ្រាន់តែស្រែកបន្ទរតាមរលកធាតុអាកាស។ ម្យ៉ាងទៀត ការបានទៅដល់ទីនោះក៏ជាផ្នែកមួយនៃការជួយដល់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈវិស័យទេសចរណ៍មួយផ្នែកផងដែរ។

ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវថា៖ “សូមចូលរួមទាំងអស់គ្នាដើម្បីភាពត្រឹមត្រូវ និងការពិតនៅកម្ពុជា! យើងជឿជាក់លើព្រះរាជាណាចក្រកម្ពុជា និងជឿជាក់លើរាជរដ្ឋាភិបាលដែលយើងបានជ្រើសរើសតាមរយៈសន្លឹកឆ្នោតរបស់យើង!” ៕

ដោយ៖ អុន ស្រីមាន

-
ចរាចរណ៍២០ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់