ព័ត៌មានជាតិ
កម្លាំងយោធិនតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងរាជអាវុធហត្ថខេត្តជិត១០០០នាក់ទទួលបានការចាក់វ៉ាក់សាំងកូវិដ១៩
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបានដឹកនាំកងកម្លាំង យោធិន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងកងរាជអាវុធហត្ថខេត្តជិត១០០០នាក់ ដើម្បីចាក់វ៉ាក់សាំងការពារមេរោគកូវិដ១៩នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ដែលពីធីចាក់វ៉ាក់សាំងបង្កាការពារមេរោគកូវិដ១៩នេះត្រូវបានធ្វើឡើងនៅក្នុងបរិវេណបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ការចាក់វ៉ាក់សាំងការពារមេរោគកូវីដ១៩នេះ គឺត្រូវបានចាក់ជូន ថ្នាក់ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដឥ១៩បាន ក្នុងនោះក៏ត្រូវតែថែរក្សាសុខភាពអនាម័យ ដើម្បីសុខភាពល្អ ដោយអនុវត្តតាមកាណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេសគឺត្រូវគោរពតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោហ៊ុន សែន គឺ៣ការពារ និង៣កុំផងដែរ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានណែនាំដល់នាយទាហាន និងពលទាហានទាំងអស់ ដែលបានមកចូលរួមចាក់វ៉ាក់សាំងបង្ការការពារមេរោគកូវិដ១៩ ដោយស្ម័គ្រចិត្តនៅពេលនេះ ត្រូវតែគោរពតាមការណែនាំ គ្រូពេទ្យមិនត្រូវធ្វើការធ្ងន់ក្នុងរយៈពេល៣ថ្ងៃ ហាមពិសារគ្រឿងស្រវឹង រយៈពេល៧ថ្ងៃ និងតមចំណីអាហារមួយចំនួន គឺក្នុងគោលបំណង ដើម្បីឲ្យថ្នាំមានប្រសិទ្ធិភាពខ្ពស់ ហើយគន្លាត១៥ថ្ងៃ កងកម្លាំងទាំងអស់ត្រូវបន្តចាក់វ៉ាក់សាំងលើកទី២ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ហើយនិងជំរុញឲ្យចាក់វ៉ាក់សាំងដល់ភរិយា និងគ្រួសារ របស់យោធិនផងដែរ។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានគោរពថ្លែងអំណរគុណចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកត្តិព្រឹត្តបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចពិជ័យសេនាទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលសម្តេចបានខ្នះខ្នែងស្វែងរកវ៉ាក់សាំង ពីប្រទេសមហាមិត្ត មកចាក់ជូនដល់កងកម្លាំង មន្ត្រីរាជការ ដែលជាបុគ្គលជួរមុខ និងបន្តចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅពេលខាងមុខនេះ៕
អត្ថបទ ៖ ប៊ុន រដ្ឋា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ