Connect with us

ព័ត៌មានជាតិ

គម្រោងដាក់លូប្រអប់ធំៗ នៅខណ្ឌសែនសុខ សម្រេចជាង ៧៥០ ម៉ែត្រ និងតៀមចាក់បេតុងឆ្អឹងដែកឡើងវិញ

បានផុស

នៅ

គម្រោង​ដាក់​លូ​ប្រអប់​ធំៗ ទទឹង ២,៥ ម៉ែត្រ ១ ខ្សែ មាន​ប្រវែង​សរុប​ជាង ១ ៦០០ ម៉ែត្រ របស់​សាលា​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សម្រេច​ដាក់​លូ​បាន​ប្រមាណ​ជាង ៧៥០ ម៉ែត្រ និង​ត្រៀម​ចាក់​បេតុង​ឆ្អឹង​ដែក​ឡើងវិញ ស្ថិត​ក្នុង​សង្កាត់​អូរ​បែកក្អម ខណ្ឌ​សែន​សុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ សាលា​ខណ្ឌ​សែន​សុខ បាន​បញ្ជាក់​ថា ការងារ​ដាក់​ប្រព័ន្ធ​លូ​ប្រអប់​ធំ ១ ខ្សែ នៅ​លើ​កំណាត់​ផ្លូវ ឌួង ងៀប ២ ចាប់ពី​កែង​ផ្លូវ​ប្រឡាយ​បារាំង ដល់​កែង​ផ្លូវ​លេខ ២០០៤ សម្រេច​បាន​ប្រមាណ​ជាង ៧៥០ ម៉ែត្រ ក្នុង​ប្រវែង​សរុប ១ ៦០០ ម៉ែត្រ និង​ត្រៀម​ចាក់​បេតុង​ឆ្អឹង​ដែក​ឡើងវិញ បន្ទាប់ពី​ធ្វើការ​ជីក​ដាក់​ប្រព័ន្ធ​លូ​មាន​ទំហំ​ធំ ដើម្បី​រំដោះ​ការ​ជន់​លិច​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​សាលា​ខណ្ឌ​សែន​សុខ បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ ពេល​ការដ្ឋាន​អនុវត្ត​ការងារ ទៅដល់ សូម​ចូលរួម​ទុក​ដាក់​សម្ភារៈ​ផ្សេងៗ ឲ្យ​បាន​ត្រឹមត្រូវ។ បន្ថែម​នេះ ចំពោះ​អ្នក​ធ្វើដំណើរ​នៅ​លើ​ដង​ផ្លូវ ឌួង ងៀប ២ សូម​មេត្តា​ថែរក្សា​អនាម័យ ទុក​ដាក់​សំរាម​ឲ្យ​មាន​របៀប ជាពិសេស​ត្រូវ​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​ពលរដ្ឋ​ធ្វើ​ដំណើរ​បាន​ស្រួល និង​សុវត្ថិភាព​ខ្ពស់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១១ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានជាតិ១២ ម៉ោង មុន

ជំនួបជាមួយសម្ដេចធិបតី, ប្រធានរដ្ឋសភាហ្វីលីពីន សរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម